កីឡា
មិនស្រកគីឡូក៏ស្រកដែរ ឱ្យតែធ្វើតាមក្បួននេះ ធានាឱ្យអ្នកស្រកដូចចិត្ត
Tror Sopheap
February 6 2024
6.1 K views

អ្នកខ្លះចង់សម្រាកគីឡូតែមិនអាចស្រកព្រោះខ្វះក្បួន និងខ្វះចិត្តអត់ធ្មត់ផងដែរ។ បើអ្នកចង់បានសម្រកគីឡូបានផលពិតៗ អ្នកគួរធ្វើតាមគ្រូហាត់ប្រាណប្រចាំតារាថៃពីអ្នកនាង Anna Mana ដែលមានការស្រឡាញ់ខ្លាំងពីបណ្ដាអ្នកគាំទ្ររាប់សែននាក់នៅលើបណ្ដាញ Instagram នៅវីដេអូបានឱ្យដឹងថា នាង Mana មិនញ៉ាំអាហារកែច្នៃដែលមានផ្ទុកកាឡូរីខ្ពស់ មានផ្ទុកជាតិស្ករ ឬខ្លាញ់អាក្រក់នោះទេ។ នាងញ៉ាំតែអាហារមានកាឡូរីទាបជាប្រចាំថ្ងៃមានចំនួនចន្លោះពី ១,៦០០ ទៅ១,៨០០កាឡូរី ការហូបកំណត់កាឡូរីនេះទីមួយឱ្យរាងកាយមានថាមពល និងទីពីរពេលហាត់ប្រាណវាជួយបំបែកជាតិខ្លាញ់អស់ពីរាងកាយ។

សម្រាប់អាហារដែលនាងតែងតែញុំាមានស៊ុត ទឹកដោះមានជាតិស្ករនិងខ្លាញ់ទាប បាយកន្លះកូនចាន បន្លែផ្លែឈើ និង ផឹកទឹកមួយថ្ងៃ៣លីត្រជាង។ យោងតាមសិក្សាផ្នែកអាហារ ចំពោះអាហារទាំងអស់នេះ​គឺ សម្បូរប្រូតេអ៊ីន វីតាមីនជាច្រើន ដែលល្អបំផុតសម្រាប់សុខភាពអ្នក ជាពិសេសវាជួយឱ្យអ្នកមានកម្លាំងថាមពលគ្រប់គ្រាន់ក្នុងការហាត់ប្រាណ ឬប្រើប្រាស់។ ប​ន្ថែមពីនេះ គេឃើញនាងញ៉ាំ ស្រូវសាឡីជាមួយទឹកដោះគោ មានដាក់ផ្លែគីវី ​ផ្លែផាសិន ប្លូបឺរី ស្ត្របឺរី ផ្លែចេក និងគ្រាប់ធញ្ញជាតិផ្សេងៗទៀត។

ជាមួយគ្នានេះ នាងបានរៀបចំផែន​ការហាត់ប្រាណ​ បើយោងតាមអ្វីដែលនាងតែងតែបង្ហោះក្នុង Instagram គឺនាងបានរៀបកាលវិភាគក្នុងការហាត់ Cardio នៅពេលព្រឹកចន្លោះពី ៤០ ទៅ១ម៉ោងកន្លះ ដើម្បីឱ្យសាច់ចង្កេះរបស់នាងហាប់ណែន និងមានចង្កេះតូចច្រឡឹង។ បន្ថែមពីនេះ នាងពិតជាយកចិត្តទុកដាក់ក្នុងកាថែរក្សាសម្រស់របស់នាងខ្លាំងណាស់។ នេះជាព័ត៌មានដកស្រង់ចេញពីការបង្ហោះរបស់ Ann man នៅក្នុងគេហៈទំព័រ Instagram ដែលតែងតែចែករំលែកទៅកាន់អ្នកគាំទ្ររបស់ខ្លួន។

តាមលោកគ្រូ សំណាង បានលើកឡើងថា បើអ្នកលំហាត់ប្រាណឱ្យមានលទ្ធផល អ្នកត្រូវមានគោលដៅសិនថា ហាត់ប្រាណដើម្បីអ្វី? ដូចជាហាត់ប្រាណពេលព្រឹបែប Cardio ជួយសម្រកគីឡូបានលឿន និងដំណើរសរសៃឈាមមានដំណើរការបានល្អ។ ហើយអ្នកត្រូវតមអាហារពួកជាតិស្ករ ជាតិខ្លាញ់ និងជាតិប្រៃចេញម្តងបន្តិចៗ ទើបអ្នកសម្រកគីឡូបានសម្រេច តែអ្នកត្រូវចាំថា ត្រូវការពេលវេលានិងចិត្តអត់ធ្មតដែរ។ ពេលអ្នកយល់ពីដំណើរការសម្រកគីឡូបែបនេះ អ្នកគ្មានអារម្មណ៍ស្មុគស្មាញនិងតានតឹងអារម្មណ៍ខ្លាំងនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព  

លោកអ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមហាងឆេង២៤>> https://t.me/hangchhengH24



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2286

អត្ថបទទាក់ទង

#កីឡា

ទម្លាប់ថែវ័យ ថែសម្រស់! នេះក្បួនរក្សាវ័យ កុំឱ្យអ្នកមុខចាស់ជាងវ័យលឿន
Tror Sopheap
December 25 2024
830 views

#កីឡា

អ្នកចិត្តសាស្រ្តថា៖ អ្នកស្រ្តេសច្រើន មកប្រើវិធី ១នេះ រំដោះបញ្ហាផ្លូវចិត្ត
Tror Sopheap
December 24 2024
475 views

#កីឡា

វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
Tror Sopheap
December 18 2024
1.2 K views

#កីឡា

ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
Tror Sopheap
December 18 2024
252 views

#កីឡា

អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
Tror Sopheap
December 11 2024
199 views

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
378 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
#ចិត្តសាស្ត្រDecember 27 2024
អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
#ជំងឺDecember 27 2024
នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រDecember 26 2024
អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
#ចិត្តសាស្ត្រDecember 26 2024
ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia