កីឡា
ទម្លាប់ថែវ័យ ថែសម្រស់! នេះក្បួនរក្សាវ័យ កុំឱ្យអ្នកមុខចាស់ជាងវ័យលឿន
Tror Sopheap
December 25 2024
1.1 K views

មនុស្សយើងសព្វថ្ងៃនេះមានអាហារមួយចំនួនបង្កផលប៉ះពាល់ដល់សុខភាព និងសម្រស់ ព្រោះតែខ្វះទម្លាប់ហាត់ប្រាណ ញ៉ាំអាហារខ្លាញ់ មានជាតិស្ករច្រើន និងគេងមិនគ្រប់។ ទម្លាប់ទាំងនេះជាហេតុនាំឱ្យបាត់អរម៉ូនមេឡានីនជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយ ឱ្យយើងរស់នៅបានយូរ និងរក្សាសម្រស់។ មានទម្លាប់អ្វីខ្លះជួយបង្កើតមេឡានីន? ចម្លើយមានការញ៉ាំ ការគេង សកម្មភាព ដើម្បីផលិតមេឡានីន ជួយមានដូចជា៖

១. ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺតូចតាច ២. ជួយការពារប្រឆាំងនឹងជំងឺមហារីក ៣. ជួយផលិតអាំងស៊ុយលីនតាមធម្មជាតិ ការពារទឹកនោមផ្អែម ៤.ជួយការពារជំងឺពុកឆ្អឹង និងប្រឆាំងជំងឺគាំងបេះដូង។

នេះជាហេតុផលមេឡានីន ជាដៃគូដ៏អស្ចារ្យក្នុងការថែរក្សាភាពក្មេងជាងវ័យ។ តាមសៀវភៅ Ikigai និពន្ធដោយ៖ Francesc Miralles និង Hector Garcia សរសេរថា ការផលិតមេឡានីននឹងថយចុះ ពេលអ្នកអាយុ ៣០ឆ្នាំឡើង។ យើងអាចការពារកម្រិតអរម៉ូននេះបានល្អ និងរក្សាវ័យបានតាមវិធីមានដូចជា៖

១. បរិភោគរបបអាហារមានតុល្យភាព និងបរិភោគសារធាតុកាល់ស្យូមបន្ថែម មាននៅក្នុងបន្ថែម ត្រី ទឹកដោះគោ និងតែបៃតង...។

២. អ្នកត្រូវឱ្យរាងកាយស្រូបយកពន្លឺព្រះអាទិត្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីស្បែកបង្កើតមេឡានីន។

៣. អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់។ ពីព្រោះតារាបង្ហាញម៉ូតតែងតែ អាចរក្សាវ័យឱ្យក្មេង គឺគេង ៩ទៅ១០ម៉ោង។

៤. អ្នកត្រូវតែជៀសវាងអារម្មណ៍ស្ត្រេស ការធ្លាក់ទឹកចិត្ត, ការផឹកស្រា ជក់បារី និងកាហ្វេអ៊ីន ដែលទាំងអស់នេះធ្វើឱ្យអ្នកពិបាកគេងបានលក់ស្រួល និងកាត់បន្ថយមេឡានីនពីរាងកាយរបស់យើង នាំឱ្យឆាប់ចាស់លឿន៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia