ចិត្តសាស្ត្រ
អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
Tror Sopheap
December 26 2024
43 views

មនុស្សយើងស្វែងរកវិធីដើម្បីរស់នៅឱ្យមានសុភមង្គល មានសុខភាពល្អ និងអាយុវែង យើងអាចធ្វើលំហាត់ប្រាណ និងញ៉ាំបន្លែបៃតងជាប្រចាំថ្ងៃ។ តើអ្នកដឹងដែរទេថា ទម្លាប់អានសៀវភៅរបស់អ្នក ជួយបង្កើនអាយុរស់នៅបានយូរ៖

នៅការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Yaleបានបង្ហាញថា ការអានសៀវភៅ ជារឿងទាក់ទងដោយផ្ទាល់ទៅនឹងការរស់នៅបានយូរ។ តាមការពិសោធន៍ពីអ្នកអានសៀវភៅ ក្នុងការចូលរួម ៣.៥៣៦នាក់ ដែលមានអាយុលើស ៥០ឆ្នាំ បែងចែកជា២ក្រុម៖ មានអ្នកអានសៀវភៅ ៣ម៉ោងក្នុង១សប្តាហ៍ និក្រុមទី ២ អានលើស៣ម៉ោងក្នុង១សប្តាហ៍។ ការស្រាវជ្រាវរយៈពេល ១២ឆ្នាំនេះ បញ្ជាក់ថា អ្នកអានសៀវភៅក្រុមទី២នេះ រស់នៅបានយូរជាងក្រុមទី១ ចំនួន ២៣ខែឯណោះ និងគ្មានជំងឺវង្វេងថែមទៀត។

សូម្បីខ្ញុំក៏មិនបានចាប់អារម្មណ៍ លើប្រធានបទនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបថា ការអានបង្កើតអាយុវែង។ នេះជារឿងទីមួយ ខ្ញុំជួបប្រទះ ព្រោះខ្ញុំជាមនុស្សចូលចិត្តអានសៀវភៅម្នាក់ដែរ។ តាមសារព័ត៌មាន Oberlo បានចុះផ្សាយថា ការអានជាវិធីដ៏ល្អមួយក្នុងការអនុវត្តខួរក្បាលកាន់តែឆ្លាត និងមានឥទ្ធិពលបង្កើនអាយុឱ្យវែង។ ការសិក្សានេះ រកឃើញថា មនុស្សវ័យចំណាស់មានទម្លាប់អាន ជារនាំងការពារវិវត្តទៅជាជំងឺ Alzheimer

តាមក្រសួងសុខាភិបាលចក្រភពអង់គ្លេស (NHS) បញ្ចាក់ថា អ្នកអានសៀវភៅមានឥទ្ធិពលការពារធ្លាក់ទឹកចិត្ត និងមានគំនិតច្នៃប្រឌិត។ ហើយការអាន គឺល្អសម្រាប់អ្នក។ ព្រោះវាធ្វើអោយប្រសើរឡើងនូវការផ្តោតអារម្មណ៍ ការចងចាំ ការយល់ចិត្ត និងជំនាញទំនាក់ទំនងរបស់អ្នក។ សម្រាប់អាម្មណ៍ផ្លូវចិត្ត ជួយកាត់បន្ថយភាពតានតឹង ធ្វើអោយសុខភាពផ្លូវចិត្តរឹងមាំ និងជួយឱ្យអ្នករស់នៅបានយូរផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2284

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
Tror Sopheap
December 27 2024
561 views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
Tror Sopheap
December 26 2024
43 views

#ចិត្តសាស្ត្រ

ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត
Tror Sopheap
December 26 2024
292 views

#ចិត្តសាស្ត្រ

៣ទម្លាប់នេះ សាងចិត្តដើរចេញពីភាពតានតឹងផ្លូវចិត្ត និងភាពស្មុគស្មាញលឿន
Tror Sopheap
December 24 2024
263 views

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! បុគ្គល ១ប្រភេទនេះជាមនុស្សក្លែងក្លាយ ហើយខំបំប៉ោងខ្លួនអស្ចារ្យ ដើម្បីបោកគេ
Tror Sopheap
December 23 2024
506 views

#ចិត្តសាស្ត្រ

បុគ្គលអស្ចារ្យ ២នាក់មានការស្តាយក្រោយចំពោះរឿង១ ស្ទើជិតអស់ជីវិត
Tror Sopheap
December 23 2024
113 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia