បើអ្នកស្រ្តេស មានអារម្មណ៍ឆាប់តានតឹង ហើយខឹងច្រើននោះ ព្រោះបញ្ហាការងារ បញ្ហាគ្រួសារគ្មានអ្នកលើកទឹកចិត្ត និងបញ្ហាលុយក៏ដោយ បើអ្នកមិនខំរកដំណោះស្រាយទេ ផ្លូវចិត្តរបស់អ្នកកាន់តែចុះខ្សោយកាន់តែមានជំងឺ។ នៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកពី ៣ទម្លាប់ឱ្យអ្នកដើរចេញពីស្រ្តេស ភាពតានតឹង។ សម្រាប់ទម្លាប់ទីមួយនេះ អ្នកគួរមានទម្លាប់សាកថ្មផ្លូវចិត្ត កុំឱ្យប្រើវាអស់ពេក។ បើអ្នកចំណាយពេលរស់ក្នុងធម្មជាតិខ្លះ ថាមពលផ្លូវចិត្តរបស់អ្នកនឹងកើនឡើងវិញជាមិនខានឡើយ។
នៅក្នុងការសិក្សារបស់ NIH បានបញ្ជាក់យ៉ាងច្បាស់ថា ហានិភ័យជំងឺផ្លូវចិត្តមានការរីកកាន់តែធំទៅដូចជា បញ្ហាធ្លាក់ទឹកចិត្ត និងបញ្ហាថប់បារម្ភ។ បើអ្នកចង់កាត់បន្ថយបញ្ហាផ្លូវចិត្ត បានរហូតដល់ ៧១ ភាគរយសម្រាប់អ្នករស់នៅទីក្រុងដែលនៅក្បែរតាមធម្មជាតិមានពណ៌បៃតង។ តាមសាកលវិទ្យាល័យ King’s Collage London បានបញ្ជាក់ពីការសិក្សាទៅលើបរិស្ថានបានណែនាំឱ្យអ្នកដាំដើមឈើ រុក្ខជាតិ ផ្លូវទឹក និងសត្វព្រៃ វាពិតមានអត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តល្អ ទោះបីអ្នរស់ក្នុងធម្មជាតិរយៈខ្លីក៏ដោយ។
ចំពោះទម្លាប់ទីពីរវិញ រាងពិបាកធ្វើបន្តិចហើយគឺទម្លាប់ហាត់ប្រាណ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានបញ្ជាក់ពីលោក Tim Cook ជា CEO នៃក្រុមហ៊ុន Apple បានឱ្យដឹងថា គាត់តែងដើរនិងរត់តិចៗនៅជុំវិញសួន Apple Park នៅក្នុងក្រុមហ៊ុន Apple បន្ទាប់ពីបំពេញការងារមួយថ្ងៃបានបញ្ចប់។ ការធ្វើបែបនេះមិនត្រឹមតែធ្វើឱ្យលោកមិនស្រ្តេសនោះទេ តែវាបានជួយដល់ការគិតនិងខួរក្បាលអាចផលិតគំនិតល្អៗបានថែមទៀតធ្វើឱ្យគាត់មានសុខភាពរឹងមាំថែមទៀត។ អ្នកអាចហាត់នៅក្លិបហាត់ប្រាណដើម្បីបង្កើនសាច់ដុំក៏ល្អដល់សុខភាពដែរ។
បើអ្នកមានក្តីព្រួយបារម្ភច្រើនរឿងអនាគតនិងអតីតកាលនោះ ចូរអ្នក ឱបក្រសោបរស់ក្នុងបច្ចុប្បន្នកាលវិញ ទើបអ្នកគ្មានពេលស្រ្តេស ហើយចិត្តអ្នកកាន់តែរីករាយ។ លោក sharma បានបង្រៀនឱ្យមនុស្សយើងរស់នៅស្គាល់ពីតម្លៃនៃសតិសម្បជញ្ញៈ និងវត្តមានក្នុងពេលបច្ចុប្បន្នឱ្យចិត្តអ្នកមានក្តីសុខ។ គាត់គូសបញ្ជាក់ប្រាប់ថា ជីវិតអ្នកមានដំណើរការល្អដើរទៅមុខ អ្នកត្រូវផ្តោតអារម្មណ៍រស់ក្នុងបច្ចុប្បន្ននេះឱ្យអស់ពីសមត្ថភាពដោយមានសតិដើម្បីភ្ញាក់រលឹកកែប្រែបញ្ហាឬកំហុសឡើងវិញ ទើបចិត្តរបស់អ្នកមានសុភមង្គលមានកម្លាំងខ្លាំង៕ អត្ថបទដោយ៖ ទ្រ សុភាព