លោក Kenvin Smith ជាតារាកំប្លែងដ៏ល្បីម្នាក់ និងមានភាពជោគជ័យ ដែលមានអាយុ ៤៩ ឆ្នាំ។ ពេលលោកកំពុងតែសម្តែងនៅ Glendale ក្នុងរដ្ឋ California លោកទទួលរងនូវការគាំងបេះដូង ហើយបានបញ្ជួនលោកទៅមន្ទើរពេទ្យ។ លោកវេជ្ជបណ្ឌិតបានប្រាប់ថា ក្នុងករណីគាំងបេះដូងរបៀបនេះ ៨០% គឺស្លាប់។
ទម្លាប់លោក Smith ជារឿងមួយដែលយើងត្រូវសិក្សាដើម្បីការពារពីជំងឺគាំងបេះដូង។ លោក Kenvin Smith បានហូបអាហារដែលគាត់ចូលចិត្តអស់រយៈពេលជាច្រើនឆ្នាំ លោកបាននិយាយថា ខ្ញុំហូបរបៀបនេះជាច្រើនឆ្នាំមកហើយ ខ្ញុំគិតថា សុខភាពរបស់ខ្ញុំល្អ។ មនុស្សជាច្រើនមានទម្លាប់ចូលចិត្តហូបអ្វីដែលខ្លួនចូលចិត្ត មិនបាកគិតថា វាប៉ះពាល់ដល់សុខភាព ដូចស្រា អាហារជាតិខ្លាញ់ និងសាច់អាំង...។ រហូតវាធ្វើឲ្យកើតជាជំងឺ បានគិតពីសុខភាពសាជាថ្មី។
លោក Smith បាននិយាយថា កាលពីមុនខ្ញុំមិនបានខ្វល់ពីការរៀបចំសុខភាពរបស់ខ្ញុំ ពេលខ្ញុំមានជំងឺគាំងបេះដូងស្ទើរតែជិតអស់ជីវិត ទើបខ្ញុំដឹងថា សុខភាពរបស់ខ្ញុំមានតម្លៃ។ ឥឡូវនេះ លោកបានជួលគ្រួហាត់ប្រាណ និងមេចុងភៅដើម្បីរៀបចំអាហាសុខភាពឲ្យគាត់។ បន្ទាប់មកគាត់បានហាត់ប្រាណរយៈពេល ៦ខែ បានសម្រក់ទម្ងន់ ២២ គីឡូជាង។ គាត់បាននិយាយថា ពេលនេះខ្ញុំស្រឡាញ់រាងកាយ និងសុខភាពរបស់ខ្ញុំ។ ពេលអ្នកចំណាយពេលវេលាខ្លះ ដើម្បីហាត់ប្រាណ និងមើលថែសុខភាពឲ្យបានល្អ អ្នកនឹងមានភាពរីករាយក្នុងជីវិត។
ចំណែកបុរសម្នាក់នេះ ដែលមានឥទ្ធិពលក្នុងចំណោមអ្នកនាំមុខគេទាំង ២៥ នាក់ ផ្នែកភាពជាអ្នកដឹកនាំក្នុងពិភពលោកនេះ គឺលោក John C. Maxwell ។ លោក Maxwell បានចំណាយពេលវេលាក្នុងជីវិតរបស់គាត់ ដើម្បីបង្កើតអ្នកដឹកនាំឲ្យបានច្រើនជុំវិញពិភពលោក ទោះបីគាត់មានភាពជោគជ័យផ្នែកការងារ តែគាត់មិនបានខ្វល់ពីសុខភាពរបស់ខ្លួន។ ពេលលោក Maxwell បានធ្វើដំណើរទៅនិយាយផ្នែកភាពជាអ្នកដឹកនាំនៅឯបរទេស តែមានហេតុការណ៍កើតឡើងលើរូបគាត់នៅព្រលលានយន្តហោះ គឺជំងឺគាំងបេះដូង។
លោក Maxwell បាននិយាយនូវក្នុងសៀវភៅភាពជាអ្នកដឹកនាំថា ខ្ញុំគិតថា ខ្ញុំមានសុខភាពល្អ ពីព្រោះរាងកាយរបស់ខ្ញុំមានភាពរឹងមាំ និងខ្ញុំគ្មានជំងឺទេ តែខ្ញុំមានស្តាយក្រោយដែលខ្ញុំមិនខ្វល់ពីសុខភាព ខ្ញុំខ្វល់តែការងាររបស់ខ្ញុំតែប៉ុណ្ណោះ។ មេរៀនរបស់លោក John C. Maxwell បានឲ្យយើងថា ពេលខ្លះយើងត្រូវចំណាយពេលវេលាក្នុងការហាត់ប្រាណដើម្បីឲ្យសរសៃឈាមដើរស្រួល និងបញ្ចេញជាតិពុលពីក្នុងខ្លួន។ នៅក្នុងWebsite John C. Maxwell បានសរសេថា ទោះបីខ្ញុំរវល់កិច្ចការប៉ុណ្ណាក៏ដោយ ខ្ញុំត្រូវតែរកពេលវេលាមកហាត់ប្រាណយ៉ាងតិច ៣០ នាទីដែរ។
តាមលោកវេជ្ជបណ្ឌិត Martha Grogan បាននិយាយថា អ្នកប្រហែលជាមានការភ្ញាក់ផ្អើលថា ការថែរក្សាសុខភាពបេះដូងរបស់អ្នក ពិតជាមិនចំណាយពេលវេលាច្រើនទេ គ្រាន់តែអ្នកមានការផ្លាស់ប្តូរទម្លាប់របស់អ្នកតែបន្តិច មកធ្វើការហាត់ប្រាណចំនួន ១០ នាទី ជាប្រចាំថ្ងៃដំបូងសិន។ ពេលអ្នកមានទម្លាប់ក្នុងការហាត់ប្រាណ អ្នកត្រូវហាត់ប្រាណឲ្យកាន់តែច្រើនឡើង សុខភាពបេះដូងរបស់អ្នកកាន់តែល្អ។ ហើយកូនដ៏សំខាន់ដ៏មួយ គឺអ្នកត្រូវរៀនធ្វើឲ្យជីវិតរបស់អ្នកមានភាពរីករាយ៕ អត្ថបទដោយ៖ ទ្រ សុភាព