ការរស់នៅមានអាយុវែងហើយសុខភាពមាំ វាជារឿងលំបាកណាស់។ ភាគច្រើនជួបបញ្ហាសុខភាពទាំងវ័យក្មេងក៏មានដែរ។ ដើម្បីឱ្យអ្នកស្រឡាញ់សុខភាពជាងមុនហើយមានជំនឿលើខ្លួនឯង អ្នកគួររៀនសូត្រតាមលោកយាយ Maria Capovilla កើតនៅឆ្នាំ ១៨៩០ បានរស់នៅដល់ឆ្នាំ ២០០៦ មានអាយុ ១១៦ ឆ្នាំ និង៣៤៧ ថ្ងៃ។ នៅខាងក្រោមនេះជាក្បួនឱ្យលោកយាយមានអាយុវែង៖
លោកយាយ Maria Capovilla ទោះបីមានអាយុ ១០០ជាងក៏ដោយ ក៏គាត់មិនត្រូវការរទេះរុញដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកយាយបានរស់នៅជាមួយកូនស្រីម្នាក់។ ហើយលោកយាយបានបន្តញ៉ាំអាហារធម្មតាចំនួនបីដងក្នុងមួយថ្ងៃ ហើយគាត់ចំណាយពេលភាគច្រើនអានកាសែត និងមើលទូរទស្សន៍ជាធម្មតា។ ទោះបីរបបអាហារ និងការធ្វើលំហាត់ប្រាណរបស់លោកយាយមានទំនាក់ទំនងជាមួយគ្នា ដែលធ្វើឱ្យជីវិតរបស់លោកយាយមានសុខភាពល្អ គឺហ្សែន ឬហៅថា តំណពូជ។
លោកយាយចូលចិត្តសាច់មាន់ និងសណ្តែកសម្រាប់អាហារថ្ងៃត្រង់ ហើយលោកយាយចូលចិត្តនំប៉័ងជាមួយឈីស ហើយរាល់ថ្ងៃលោកយាយបានញ៉ាំរសជាតិផ្អែមល្ហែមដូចជាការ៉េម នំខេក...។ លោកយាយមិនដែលជក់បារី ហើយក៏មិនផឹកស្រាទេ។ តាមពិតលោកយាយជាអ្នកកាន់សាសនាដ៏ល្អម្នាក់ ដើម្បីអធិស្ឋានឱ្យចិត្តស្ងប់។ មានការស្រាវជ្រាវជាច្រើនពីផ្នែកវេជ្ជសាស្រ្តថា ការធ្វើសមាធិជួយដល់ផ្លូវចិត្តនិងរាងកាយឱ្យមាំ ហើយការពារឱ្យមនុស្សក្មេងជាងវ័យ។
លោកយាយជាមនុស្សម្នាក់ចូលចិត្តលេងព្យាណូដែលធ្វើឱ្យសកម្មភាពនៃផ្នែកស្មារតី។ សម្រាប់សាសនា និងមានគ្រួសារមានកូនៗ របស់គាត់ចំនួន ៥នាក់ និងចៅ ៩ នាក់ ដែលនៅជុំវិញខ្លួនគាត់ជាថ្នាំបំបាត់ភាពតានតឹងជាកម្លាំងចិត្ត។
មានសាច់ញាតិរបស់លោកយាយបានចាត់ទុកជីវិតដ៏វែងរបស់គាត់ដោយសារតែចរិតស្លូតបូត និងគ្មានចិត្តឆេវឆាវ។ ក្នុងបទសម្ភាសន៍មួយនៅឆ្នាំ ២០០៥ ជាមួយសារព័ត៌មានកាណាឌីយ៉ាកូនស្រីរបស់លោកយាយបាននិយាយថា ម៉ាក់(Maria Capovilla) តែងតែមានចរិតស្ងប់ស្ងាត់។ មានលោកគ្រួម្នាក់បាននិយាយថា មនុស្សចាស់ដែលរកខ្លួនឃើញឯង ជាមនុស្សម្នាក់មានការរស់នៅស្ងប់ស្ងាត់ និងមានសេចក្តីសុខផ្លូវចិត្តណាស់៕ អត្ថបទដោយៈ ទ្រ សុភាព