កីឡា
អ្នកចិត្តសាស្រ្តថា៖ អ្នកស្រ្តេសច្រើន មកប្រើវិធី ១នេះ រំដោះបញ្ហាផ្លូវចិត្ត
Tror Sopheap
December 24 2024
533 views

នៅសព្វថ្ងៃនេះ មានមនុស្សជាច្រើន កំពុងតែជួបវិបត្តិផ្លូវចិត្ត ជារឿងពិបាកដោះស្រាយបំផុត។ ព្រោះមានអ្នកខ្លះខំលាក់បញ្ហាទុកក្នុងដើមទ្រុងមានជំងឺដូចជា ស្រ្តេស ការថប់បារម្ភ និងបាក់ទឹកចិត្តជាដើម។ តាមអ្នកស្រាវជ្រាវនៅ JAMA Network Open បានវិភាគទិន្នន័យសុខភាពមនុស្សពេញវ័យ ៤០.៣៦០នាក់ មកពីរដ្ឋ Minnesota ក្នុងគម្រោងវេជ្ជសាស្រ្ត Rochester Epidemiology បាន​បែងចែក​មនុស្ស​ពេញវ័យ​ជា​បី​ក្រុម ​តាម​ភេទ​ ចាប់ពី​អាយុ ២០ ឆ្នាំ អាយុ៤០ និងអាយុ៦០ឆ្នាំ។ អ្នកមានជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តក្នុងរយៈពេលយូរ(៥ទៅ៧ឆ្នាំ) នាំឱ្យវិវត្តកើតជំងឺលើសឈាម ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ និងជំងឺមហារីកមួយភាគច្រើនធំផងដែរ។

តាមអ្នកជំនាញចិត្តសាស្រ្តលោក Jasmin Wertz បាននិយាយថា "យើងមានទំនោរថា មនុស្សពេញវ័យមានសុខភាពល្អ ប៉ុន្តែជំងឺផ្លូវចិត្ត វានាំឱ្យកើតជំងឺក្រពះ។ នៅក្នុងចំណោមស្ត្រីទាំងអស់នៅក្នុងការសិក្សា នារីមានអាយុ ២០ឆ្នាំ ទំនងវិវត្តទៅជាជំងឺរ៉ាំរ៉ៃចំនួន ៦១%ឯណោះ។ ចំណែកស្រ្តីមានអាយុ ៦០ឆ្នាំ មានការវិវត្តជំងឺតិចជាង។

យើងក៏មានវិធីកាត់បន្ថយហានិភ័យជំងឺផ្លូវចិត្តទាំងអស់នេះបានខ្លះដែរ។ តាមលោកវេជ្ជបណ្ឌិត Kyle Bourassa ផ្នែកចិត្តសាស្រ្តនៅមន្ទីរពេទ្យ Durham VA បាននិយាយថា មានវិធីព្យាបាលបែបអាកប្បកិរិយា និងឱសថសាស្ត្រសម្រាប់ការស្រ្តេស ការថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត តាមរយៈការហាត់ប្រាណ ការធ្វើសមាធិ និងការគេងឱ្យបានគ្រប់គ្រាន់ក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ គាត់បន្ថែមថា យើងគួរជៀសវាងការជក់បារី និងការផឹកស្រាច្រើន ដើម្បីកាត់បន្ថយហានិភ័យជំងឺធ្ងន់ធ្ងរ។

នៅសាលាសុខភាពសាធារណៈ Harvard TH Chan បានរកឃើញថា ការរត់រយៈពេល ១៥ នាទីក្នុងមួយថ្ងៃ ឬដើររយៈពេលមួយម៉ោង ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបាន ២៦% ឯណោះ។ ព្រោះវាបញ្ចេញសារធាតុ Endorphins ជាសារធាតុគីមីដ៏មានឥទ្ធិពលនៅក្នុងខួរក្បាល ដើម្បីផ្តល់ថាមពលដល់វិញ្ញាណ និងធ្វើឱ្យមានអារម្មណ៍ល្អផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia