កីឡា
ល្ងាចកុំខ្ចិលណា! ចាយពេលហាត់ប្រាណជម្រះបញ្ហាបញ្ហាផ្លូវចិត្តទាំង ២នេះ
Tror Sopheap
September 29 2025
716 views

ការហាត់ប្រាណមិនត្រឹមតែជួយបង្កើនសាច់ដុំទេ ជួយផ្លូវចិត្តបានល្អបំផុត។ បើអ្នកមានបញ្ហាស្រ្តេស និងបញ្ហាធ្លាក់ទឹកចិត្ត អ្នកគួរសមាធិ និងទៅតំបន់ធម្មជាតិ។ សូម្បីការធ្វើលំហាត់ប្រាណក៏មានឥទ្ធិពលទៅមកលផ្លូវចិត្តបំផុត។ យោងតាមគេហទំព័រ www.help Guide.com ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ចំពោះបញ្ហាផ្លូវចិត្ត ២នេះ៖

បើអ្នកមានបញ្ហាស្រ្តេសច្រើនពេលល្ងាចនោះ វានាំបញ្ហាឱ្យអ្នកបាត់ការចងចាំខួរក្បាលម្តងបន្តិចៗ ផងដែរ។ ការធ្វើលំហាត់ប្រាណជួយជម្រុញអរម៉ូន endorphins ទៅកាន់ខួរក្បាល និងផ្លូវចិត្តឱ្យរីករាយ។ ដើម្បីឱ្យអ្នកអាចផ្តោតអារម្មណ៍ក្នុងការងារ ដែលអ្នកកំពុងតែធ្វើនេះបានល្អមានលទ្ធផល។ ហើយការធ្វើលំហាត់ប្រាណក៏ជួយជំរុញការលូតលាស់កោសិកាខួរក្បាលថ្មីៗ និងជួយការពារការជំងឺធ្លាក់ចុះទឹកចិត្តផងដែរ។

តាមការសិក្សាមួយទៀត នៅសាលាសុខភាពសាធារណៈ Harvard TH Chan បានរកឃើញថា ការរត់រយៈពេល ១៥ នាទីក្នុងមួយថ្ងៃ ឬដើររយៈពេលមួយម៉ោង ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបាន ២៦% ឯណោះ។ ព្រោះវាបញ្ចេញសារធាតុ Endorphins ដែលជាសារធាតុគីមីដ៏មានឥទ្ធិពលនៅក្នុងខួរក្បាល ដើម្បីផ្តល់ថាមពលដល់វិញ្ញាណ និងធ្វើឱ្យមានអារម្មណ៍ល្អផងដែរ។

មានបញ្ហាមួយទៀតគឺការគេងមិនលក់។ ការគេងមិនលក់នេះ មានកត្តាមួយគឺកត្តាសាច់ដុំ។ មកពីអ្នកប្រើប្រាស់សាច់ដុំមិនខ្លាំង មិនបែកញើស និងមិនបញ្ចេញជាតិពុល។ បើអ្នកមានបញ្ហាការគេងមែននោះ អ្នកអាចធ្វើលំហាត់ប្រាណពេលល្ងាចប្រហែល ៣០ទៅ១ម៉ោង ដើម្បីឱ្យរាងកាយអ្នកអស់កម្លាំង ហើយពេលយប់រាងកាយអ្នកត្រូវការកម្លាំងឡើងវិញ គឺរាងកាយត្រូវការគេង។ ការធ្វើលំហាត់ប្រាណជួយគ្រប់គ្រងទម្លប់ការគេងបានល្អ។ ការលំហាត់ប្រាណពេលល្ងាចមានដូចជាការដើរ រត់តិចៗ និងការហាត់យូហ្គា ជួយបន្ធូរអារម្មណ៍របស់អ្នក ដែលធ្វើការងារពេញមួយថ្ងៃ។

ដូច្នេះ! គ្រាន់តែអ្នកចំណាយពេលយ៉ាងតិច ២០នាទីក្នុងមួយថ្ងៃ អ្នកនឹងឃើញពីលទ្ធផលនៃការលំហាត់ប្រាណ។ មានសុខភាពល្អ រស់នៅឆ្ងាយពីជំងឺ។ ហើយគ្មានបញ្ហាផ្លូវចិត្តថែមទៀត។ នេះជាគុណសម្បត្តិធ្វើលំហាត់ប្រាណ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia