សម្រស់
ចង់បានសក់ភ្លឺចែងចាំង ស្បែកភ្លឺថ្លា ក្រចករឹងមាំ អ្នកជំនាញណែនាំឱ្យធ្វើរឿងទាំងនេះ
Pov Saru
September 30 2025
130 views

មនុស្សគ្រប់គ្នារស់នៅតែងប្រាថ្នាចង់ឱ្យខ្លួនឯងមានសុខភាពល្អ មិនថាសុខភាពផ្លូវកាយឬផ្លូវចិត្តនោះទេ។ សម្រស់ ភាពស្រស់ស្អាតដូចជា សក់ភ្លឺចែងចាំង ស្បែកភ្លឺថ្លា និងក្រចករឹងមាំ ក៏ជាផ្នែកមួយដែលបង្ហាញថាយើងមានសុខភាពល្អដែរ។ ហើយទាំងអស់នេះមិនមែនបង្ហាញពីភាពស្រស់ស្អាតត្រឹមតែសំបកខាងក្រៅទេ តែវាក៏បង្ហាញពីស្ថានភាពសុខភាពនៅខាងក្នុងដូចគ្នា។ Elizabeth Rimmer ស្ថាបនិក និងជានាយកក្រុមហ៊ុន London Professional Aesthetics បានលើកឡើងថា សក់ ក្រចក ស្បែក មានអ្វីម្យ៉ាងដែលភ្ជាប់គ្នា។

កោសិកាទាំងនេះផលិត និងរក្សាទុក keratin ដែលជាប្រូតេអ៊ីនសំខាន់ក្នុងការធ្វើឱ្យសក់ ក្រចក និងស្បែករឹងមាំ និងមានភាពធន់នឹងទឹក។ នេះមានន័យថា ប្រសិនបើយើងចង់ថែរក្សាសម្រស់ និងសុខភាពខាងក្រៅ យើងត្រូវចាប់ផ្តើមពីការផ្តល់អាហារូបត្ថម្ភដល់រាងកាយពីខាងក្នុងជាមុនសិន។ តាមរយៈគេហទំព័រ Healthline ការរៀបចំរបបអាហារគឺពិតជាសំខាន់សម្រាប់សុខភាព និងសម្រស់។ កង្វះ មីក្រូសារជាតិ ក៏អាចនាំឱ្យមានភាពមិនប្រក្រតីលើស្បែក សក់ និងក្រចក ដែរ។ កង្វះវីតាមីន និងសារធាតុរ៉ែជាច្រើនអាចប្រឈមនឹងជំងឺដូចជា៖ ឡើងមុន ជម្ងឺត្រអក ជំងឺស្បែក និងជំងឺស្បែកផ្សេងៗទៀត។

វីតាមីន និងសារធាតុដែលចាំបាច់រួមមាន៖ វីតាមីន B (ជួយដល់កោសិកាថ្មី និងថាមពល) វីតាមីន A, E និង K (ជួយឱ្យស្បែកភ្លឺថ្លា និងការពារភាពចាស់) ស័ង្កសី និងជាតិដែក (សំខាន់សម្រាប់ឫសសក់ និងក្រចក) ទង់ដែង និងសេលេញ៉ូម (ជួយប្រឆាំងអុកស៊ីតកម្ម) អាស៊ីតខ្លាញ់សំខាន់ៗ (រកឃើញក្នុងត្រី បន្លែបៃតង និងគ្រាប់ធញ្ញជាតិ)។ ការសិក្សាឆ្នាំ 2017 ក៏បានបញ្ជាក់ដែរថា កង្វះសារធាតុចិញ្ចឹមអាចនាំឱ្យ ជ្រុះសក់។ Dr. Amir Sadri ដែលជាគ្រូពេទ្យវះកាត់កែសម្ផស្សនៅទីក្រុងឡុង បានពន្យល់ថា ស្បែក និងសក់ភ្ជាប់ដោយសរសៃឈាមដូច្នេះបើកង្វះសារធាតុចិញ្ចឹមនៅក្នុងឈាម នឹងបង្ហាញសញ្ញាមុនគេនៅលើស្បែក សក់ និងក្រចក។

លោកស្រី Elizabeth Rimmer បានណែនាំថា៖ ការបរិភោគអាហារចម្រុះ មានពណ៌ និងវាយនភាពផ្សេងៗ បង្កើនប្រូតេអ៊ីន និងជាតិដែក កំណត់ការទទួលទានជាតិស្ករ និងអាល់កុល ជ្រើសរើសខ្លាញ់ដែលមានសុខភាពល្អ (ដូចជាខ្លាញ់ពីត្រី និងអាវ៉ូកាដូ) ប្រូតេអ៊ីនជួយបង្កើតកោសិកាថ្មី ខណៈដែលជាតិដែកជួយដល់ការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ឫសនៃសក់។ Dr. Savas Altan គ្រូពេទ្យជំនាញខាងសើស្បែក ព្រមានថា ការផឹកស្រា និងញុំាអាហារកែច្នៃច្រើនអាចធ្វើឱ្យសក់ស្ងួត ផុយ និងធ្វើឱ្យស្បែកស្រអាប់ ជាតិស្ករលើសក៏អាចបំផ្លាញ collagen និង elastin ក្នុងស្បែក បណ្តាលឱ្យបាត់បង់ភាពរឹងមាំ និងកើតស្នាមជ្រួញដែរ។

ការគេងឱ្យបានគ្រប់គ្រាន់គឺរិតតែសំខាន់ តាមរយៈការសិក្សាមួយឆ្នាំ 2019 បានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ធ្វើឱ្យស្បែកបាត់បង់ collagen ផ្ទៃមុខស្រអាប់ ឆាប់ឡើងមុន។ Elizabeth Rimmer ពន្យល់ថា ពេលគេងជាពេលដែល រាងកាយកំពុងស្តារឡើងវិញ និងផលិត collagen ច្រើន។ ប្រសិនបើគេងមិនគ្រប់នោះសក់ ស្បែក និងក្រចកនឹងអស់សមត្ថភាពក្នុងការជួសជុល។ Dr. Amir Sadri បន្ថែមថា កង្វះការគេងនាំឱ្យកើន cortisol (អរម៉ូនស្ត្រេស) ដែលរំខានដល់សមត្ថភាពជួសជុលរបស់រាងកាយ។ ផលវិបាករួមមាន៖ ក្រចកផុយ ស្បែករលាក សក់ជ្រុះ ឬលូតលាស់យឺត។ 

ដូច្នេះសម្រាប់មនុស្សពេញវ័យគួរគេងយ៉ាងហោចណាស់ 7 ម៉ោងក្នុងមួយយប់។ ទោះយ៉ាងណា តម្រូវការអាចខុសគ្នាតាមបុគ្គលម្នាក់ៗ។ សក់ ស្បែក និងក្រចកមិនមែនត្រឹមតែជាសម្រស់ខាងក្រៅទេ ប៉ុន្តែជាកញ្ចក់ឆ្លុះសុខភាពខាងក្នុង។ ការរស់នៅដោយមានរបបអាហារសមរម្យ ការគេងគ្រប់គ្រាន់ និងជៀសវាងជាតិអាល់កុល និងអាហារកែច្នៃ គឺជាគន្លឹះក្នុងការរក្សាសម្រស់ និងសុខភាពឱ្យបានយូរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#សម្រស់

ភេសជ្ជៈ ២ក្រុមនេះ ពូកែដុតខ្លាញ់ ធ្វើឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
February 18 2026
2.1 K views

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1.1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
414 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
556 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.3 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
471 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
11.9 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
5.9 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
5.5 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
4.1 K views
អត្ថបទថ្មីៗ
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ
#កុមារMarch 15 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា សូមឪពុកម្តាយកុំរឿងនេះ ទើបកូនមិនប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត
#ព័ត៌មានMarch 13 2026
ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
#ព័ត៌មានMarch 13 2026
អ្នកបង់ប.ស.ស គ្មានសមត្ថភាពការងារ គ្រួសារទទួលបានប្រាក់សោធន តែត្រូវគ្រប់លក្ខខណ្ឌ ៣នេះសិន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia