ជំងឺ
ប្រយ័ត្នតិច! នេះជាសញ្ញាក្អកមានឈាមបណ្តាលឱ្យគ្រោះថ្នាក់បាត់បង់ជីវិត
Tror Sopheap
September 29 2025
124 views

បើអ្នកមានបញ្ហាក្អកម្តងម្កាលគ្មានបញ្ហានោះទេ។ បើអ្នកមានបញ្ហាក្អកមានឈាមនេះជាបញ្ហាធ្ងន់ អ្នកកុំមើលងាយបញ្ហានេះឱ្យសោះ។ តើ “ក្អកឈាម” បណ្តាលមកពីអ្វី? ក្អកឈាមជារោគសញ្ញាមួយ គួរឲ្យបារម្មណ៍ ព្រោះថាវាអាចបណ្តាលអោយគ្រោះថ្នាក់បាត់បង់ជីវិត បើពុំមានការព្យាបាលទាន់ពេល។ បើយោងតាមមន្ទីរពេទ្យកាលម៉ែតបានផ្សាយថា ក្អកឈាមមានមូលហេតុផ្សេងៗជាច្រើនដែលជាទូទៅវាបង្កឡើងដោយការឆ្លងរោគដូចជា៖

   ១- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ

   ២- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ

   ៣- ជំងឺរលាកទងសួត ឬរលាកសួត៖ ដែលរោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន

   ៤- ជំងឺមហារីកសួត៖ ភាគច្រើនកើតលើអ្នកពិសាបារី ដែលមានវ័យចំណាស់លើសពី៤០ឆ្នាំ

   ៥- ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់

   ៦- ជំងឺស្ទះសរសៃឈាមក្នុងសួត៖ ដែលមានរោគសញ្ញាហត់ចុកទ្រូងដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈម ដូចជាសំរាកពេទ្យយូរពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបឆ្លងទន្លេ ឬការប្រើប្រាស់ថ្នាំពន្យាកំណើតជាដើម។

ករណីក្អកឈាម តើត្រូវមកជួបពេទ្យជាបន្ទាន់ ឬយ៉ាងណា?

ថ្វីត្បិតក្អកឈាមជួនកាលគ្រាន់តែជាសរសៃឈាមដែលលាយមកជាមួយនឹងស្លេសតែប៉ុណ្ណោះ តែទោះជាយ៉ាងណាក៏ដោយ ក៏វាអាចជាសញ្ញាអាសន្នមួយបញ្ជាក់ពីភាពគ្រោះថ្នាក់នឹងមកដល់។

“ដូច្នេះបើមានរោគសញ្ញាក្អកធ្លាក់ឈាម សូមប្រញាប់មកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យកាល់ម៉ែតជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ អោយបានត្រឹមត្រូវ និងទទួលការព្យាបាលទាន់ពេលវេលា។”

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2857

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia