ជំងឺ
ប្រយ័ត្នសុខៗគាំងបេះដូង! នេះគឺរោគសញ្ញាទាំង៥ អ្នកកំពុងមានបញ្ហាបេះដូង
Pov Saru
September 29 2025
1.7 K views

តើដឹងទេថា បេះដូងរបស់មនុស្សយើងគឺប្រៀបដូចជាម៉ាស៊ីនក្នុងការរក្សារាងកាយឱ្យដំណើរការ ហើយសរសៃឈាមដែលស្ទះអាចគំរាមកំហែងដល់ម៉ាស៊ីនដែលជាបេះដូងដោយស្ងៀមស្ងាត់។ នៅពេលដែលសរសៃឈាមចាប់ផ្តើមស្ទះដោយបន្ទះ ឬកូលេស្តេរ៉ុល វាប៉ះពាល់ដល់កម្រិតឈាមដែលអាចហូរទៅកាន់បេះដូង ដែលអាចនាំឱ្យមានបញ្ហាបេះដូងធ្ងន់ធ្ងរ ប្រសិនបើយើងមិនបានដឹងនិងទប់ស្កាត់វាឱ្យបានទាន់ពេលវេលានោះទេ។ យោងតាមគេហទំព័រសុខភាព The Healthsite រាងកាយរបស់យើងជាធម្មតានឹងផ្តល់ឱ្យយើងនូវការព្រមានជាច្រើន មុនពេលបញ្ហាបេះដូងធ្ងន់ធ្ងរចាប់ផ្តើមកើតឡើង។ ខាងក្រោមនេះគឺជាសញ្ញាចំនួន 5 នៃការស្ទះសរសៃឈាមដែលអ្នកគួរតែដឹង៖

១. ឈឺទ្រូង ៖ ការឈឺចាប់នៅក្នុងទ្រូង ជាញឹកញាប់ជួបប្រទះក្នុងទម្រង់នៃការតឹង ធ្ងន់ ឬច្របាច់ អាចបង្ហាញពីឈាមរត់មិនស្មើរគ្នា។ ក្នុងករណីដែលការឈឺចាប់នេះកើតឡើងអំឡុងពេលហាត់ប្រាណ ហើយបាត់ទៅវិញបន្ទាប់ពីការសម្រាក វាគឺជាសញ្ញាប្រកាសអាសន្ននៃសរសៃឈាមអាចស្ទះ បើអ្នកមានអាការៈបែបនេះគួរប្រញាប់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតដើម្បីធ្វើការព្យាបាលឱ្យទាន់ពេលវេលា។

២. វិលមុខ ឬឈឺក្បាលស្រាល៖ ការវិលមុខឬឈឺក្បាលធ្លាប់កើតទៅលើមនុស្សជាទូទៅ អ្នកខ្លះដល់ថ្នាក់ដួលសន្លប់ ឬគ្រាន់តែមានអារម្មណ៍ថាមិនសមាមាត្រអាចកើតឡើងនៅពេលដែលខួរក្បាលមិនទទួលបានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ជាមួយនឹងអុកស៊ីសែន។ មនុស្សមួយចំនួនគិតថារោគសញ្ញានេះគឺជារឿងទូទៅមិនមានអ្វីគួរឱ្យព្រួយបារម្ភខ្លាំង ក៏ប៉ុន្តែវាមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ព្រោះរោគសញ្ញាបែបនេះអាចមានន័យថាស្ទះសរសៃឈាម ឬបញ្ហាបេះដូង។

៣. ឈឺចាប់នៅដៃ ក ឬថ្គាម៖ ការឈឺចាប់ដែលចេញពីទ្រូង ជាពិសេសទៅដៃ ក ខ្នង ឬថ្គាម គឺពាក់ព័ន្ធគ្នាខ្លាំងណាស់។ ការឈឺចាប់ដែលជាធម្មតាត្រូវបានគេមើលឃើញតែនៅពេលដែលសរសៃឈាមត្រូវបានស្ទះ ការទាញកនន្ត្រាក់សាច់ដុំ តែនេះក៏ជារោគសញ្ញាមួយព្រមាននៃជំងឺស្ទះសរសៃឈាម ឬបញ្ហាបេះដូង។

៤. ដកដង្ហើមខ្លីៗមិនដល់គ្នា៖ ប្រសិនបើអ្នកមានអារម្មណ៍ថាពិបាកដកដង្ហើម ដកង្ហើមខ្លីៗផុតៗ បើទោះបីជាអ្នកកំពុងធ្វើការស្រាលៗក៏ដោយ ឬសូម្បីតែនៅពេលដែលអ្នកសម្រាកនេះអាចជាសញ្ញាបង្ហាញថា សរសៃឈាមតូចចង្អៀតកំពុងកាត់បន្ថយបរិមាណអុកស៊ីសែនដែលមាន។ នៅពេលដែលវាបង្ហាញថាអ្នកពិបាកដកដង្ហើមទាំងមិនសមហតុផល នោះឱកាសដែលបេះដូងរបស់អ្នកកំពុងមានបញ្ហាគឺមានច្រើន។

៥. អស់កម្លាំងដែលមិនអាចពន្យល់បាន៖ អស់កម្លាំងរ៉ាំរ៉ៃ បើទោះបីជាបានសម្រាកគ្រប់គ្រាន់ក៏ដោយក៏នៅតែមិនប្រសើរឡើងនោះ វាអាចជារោគសញ្ញានៃបញ្ហាឈាមរត់មិនស្រួលដែលបណ្តាលមកពីសរសៃឈាមស្ទះ។ នៅពេលដែលបេះដូងរបស់អ្នកមានបញ្ហាចរាចរឈាមមិនល្អ និងអស់កម្លាំងពេញមួយថ្ងៃ។

យ៉ាងណាមិញនេះ ទាំងនេះគឺរោគសញ្ញាមួយចំនួនដែលអ្នកអាចសម្គាល់បាន ហើយប្រសិនបើអ្នកសង្កេតឃើញថាខ្លួនមានចំណុចណាមួយដែលមិនស្រួល ត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យធ្វើការពិនិត្យ ដើម្បីទទួលបានការព្យាបាលឱ្យបានទាន់ពេលវេលា ប្រសិនបើអ្នកពិតជាមានបញ្ហាស្ទះសរសៃឈាម ឬបញ្ហាបេះដូងពិតមែន៕  

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 29

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia