កុមារ
ក្បួនចិញ្ចឹមកូនឱ្យពេលធំឡើង ចេះពឹងលើខ្លួនឯង ឪពុកម្តាយលែងឈឺក្បាលហើយ
Tror Sopheap
December 25 2024
698 views

សព្វថ្ងៃនេះឪពុកម្តាយមានរឿងឈឺក្បាលមួយ និយាយជាមួយកូនមិនស្តាប់បង្គប់មិនស្តាប់គ្នាចូលសោះ ហើយចេះតែពឹងលើគ្រួសារឱ្យជួយខ្លួនឯង ទោះបីខ្លួនគេធំហើយក៏ដោយ។ នេះជាបញ្ហាមួយខ្វះការអប់រំរបស់អ្នកឪពុកម្តាយតាំងពីតូចមកម្ល៉េះ។ ដូចជាសុភាសិតខ្មែរយើងពោលថា “ដុំដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង”។ នៅខាងក្រោមនេះជាក្បួនចិញ្ចឹមកូន ឱ្យកូនរបស់អ្នកចេះពឹងលើខ្លួនឯង។

១. បណ្តុះកូនពីតូច ធំឡើងកូនចេះពឹងលើខ្លួនឯង៖ ខ្ញុំបានឃើញទម្លាប់មួយរបស់ឪពុកម្តាយខ្មែរយើង ពេលកូនទារទិញរបស់អ្វីមួយ ទិញឱ្យភ្លាមគ្រប់ពេលនោះ។ ការទិញបែបនេះនាំឱ្យកូនបានចិត្ត ទោះបីកូនធំឡើងក៏នៅតែទន់ខ្សោយដែរ។ ឳពុកម្តាយគួរតែរៀននិយាយមានហេតុផលជាមួយកូនតាំងពីតូចឱ្យហើយដើម្បីក្មេងចេះគិត។ ពេលអ្នកព្យាយាមបង្ហាត់ក្មេងៗឱ្យចេះជួយធ្វើការផ្ទះតែបន្តិចបន្តួច វានាំឱ្យកូនធំឡើងចេះធ្វើកិច្ចការដោយខ្លួនឯង ហើយចេះរៀបចំអនាគតថែមទៀត។ ការបណ្ដុះកូនឱ្យចេះទទួលខុសត្រូវពីក្មេង ធំឡើងកូនអ្នកនឹងចេះពឹងលើខ្លួនឯង។

២. ខ្ចីខួរក្បាលអ្នកប្រាជ្ញបណ្តុះគំនិតកូន៖ តាមអ្នកចិត្តវិទូបានប្រាប់ថា បើអ្នកចង់ឱ្យកូនចេះគិតដោយខ្លួនឯង អ្នកគួរតែឆ្លៀតពេលអានសៀវភៅ ចាក់ស្តាប់អ្នកនិយាយមានប្រយោជន៍ដល់គំនិត និងនិយាយជាមួយកូនៗ ដោយភាសាល្អៗ ការធ្វើបែបនេះម្តងបន្តិចៗ ពីតូចទៅ ពេលកូនអ្នកធំឡើងនឹងមានខួរក្បាលមួយវៃឆ្លាតលើសគេមិនខាន។ ព្រោះកូននៅតូចមិនគិតក៏ដោយ ប៉ុន្តែក្មេងមានញ្ញាណពិសេសចាប់យកអ្វីដែលអ្នកធ្វើ។ ដូចជាពេលកូនអ្នកឮនរណាម្នាក់ជេរ ស្រាប់តែកូនអ្នកចេះជេរដែរ។ នេះជាញ្ញាណពិសេសរបស់ក្មេង។

៣. គំរូឪពុកម្ដាយមានឥទ្ធិពលដល់អនាគតកូនៗ៖ ឪពុកម្ដាយធ្វើជាគំរូដល់កូនៗ ព្រោះសកម្មភាពរបស់អ្នកអាចចម្លងចូលក្នុងអារម្មណ៍របស់ក្មេងបានលឿនហើយ។ តាមលោក ឡេង វីរៈ បានលើកឡើងថា “ គ្រួសារប្រៀបដូចនឹងសង្គមមួយអញ្ចឹង ហើយកូនចៅ កូនក្មួយ ដែលរស់នៅក្នុងក្នុងគ្រួសាររបស់ខ្ញុំ ខ្ញុំតែងផ្ដល់នូវក្តីស្រលាញ់ និងភាពកក្ដៅជាគំរូ”។ និយាយឱ្យខ្លីថា ឪពុកម្តាយមានអត្តចរិតបែបណា កូនក៏អត្តចរិតស្រដៀងគ្នាដែរ។ ពេលកូនបានឃើញពីអ្វីដែលឪពុកម្ដាយបានធ្វើជាប្រចាំរាល់ថ្ងៃ កូនក៏នឹងកើតការជ្រួតជ្រាប និងធ្វើតាមកើតជាទង្វើការរៀនយល់ដឹងដែលនាំឆ្ពោះទៅរកការអភិវឌ្ឍខ្លួនឯង និងជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកភាពជោគជ័យក្នុងពេលអនាគត។

៤. កុំចាយលុយលើកូន៖ តាមលោកតា Warren Buffett បានប្រាប់ទៅគេហទំព័រ Fortune ថា “ខ្ញុំមានគម្រោងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ខ្ញុំចូលទៅក្នុងមូលនិធិ Buffett ជាជាងឱ្យកូនរបស់ខ្ញុំទាំងអស់”។ គាត់បានបន្ថែមថា “កូនៗ របស់ខ្ញុំនឹងមានភាពក្លាហានក្នុងការច្នែសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេឱ្យខ្លាំងឡើងជាងមុន ចំណែកខ្ញុំរង់ចាំជួយដោះស្រាយជាមួយពួកគេនៅពេលដែលត្រូវការជំនួយជាជាងការផ្តល់លុយកាក់ដែលមានសម្រាប់”។ ដំបូន្មានរបស់លោកតា Warren ចង់អប់រំថា ទោះបីគាត់មានលុយរាប់ពាន់ដុល្លារក៏ដោយ បើឱ្យលុយកូនមានស្រាប់ វាធ្វើឱ្យកូនក្លាយជាមនុស្សទាន់ជ្រាយ គ្មានសមត្ថភាពពឹងខ្លួនឯង ហើយទោះបីកូនរបស់គាត់មានលុយគរដូចជាភ្នំក៏រលាយអស់ដែរ។ លុយអាចគង់បានយូរនិងរស់នៅមានក្តីសុខតម្រូវឱ្យកូនគាត់មានសមត្ថភាពខ្លាំងគឺចេះពឹងលើខ្លួនឯងដើម្បីរស់ ហើយរស់នៅឱ្យមានសុភមង្គល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
220 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
875 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
774 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
202 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia