ចិត្តសាស្ត្រ
អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
Tror Sopheap
December 27 2024
2 K views

មនុស្សយើងសព្វថ្ងៃនេះ អ្នកជំនាញចិត្តសាស្រ្តបែងចែកជាពីរផ្នែកទីមួយ ជាមនុស្សប្រើខួរក្បាល ឬចងចាំបានល្អ ហៅថា មនុស្សឆ្លាតមាន IQ និងទីពីរ ជាមនុស្សមានភាពឆ្លាតវៃខាងផ្នែកអារម្មណ៍ ជាអ្នកចេះបត់បែន ចេះគ្រប់គ្រងលើខ្លួន និងចាស់ទុំផ្នែកអារម្មណ៍ អត់សូវខឹង ឬឆេវឆាវខ្លាំង ហៅថា EQ។ តាមលោក Daniel Goleman ជាចិត្តវិទូ និងជាអ្នកនិពន្ធអន្តរជាតិ បានបង្កាញសញ្ញាទាំង ៥នេះ បញ្ជាក់ថា អ្នកជាមនុស្សមានកម្រិត EQ ខ្ពស់។

១. ជាមនុស្សមានសតិស្មារតីក្នុងខ្លួន៖ ពេលខ្ញុំទៅធ្វើការងារនៅម៉ោង៩ វាខុសច្បាប់ក្រុមហ៊ុន...។ មនុស្សមានសតិនឹងឆាប់យល់ពីអារម្មណ៍របស់ខ្លួនឯង ធ្វើបែបនេះ វាមិនសមទេ។ ហើយជាមនុស្សមានសមត្ថភាពក្នុងការប្រើវាដើម្បីធ្វើការសម្រេចចិត្តបានល្អ។ ការដឹងពីចំណុចខ្សោយ និងចំណុចខ្លាំង ធ្វើឱ្យយើងចេះរកវិធីដោះស្រាយបានល្អ។

២. ចេះគ្រប់គ្រងលើខ្លួនឯង៖ ពេលមានបញ្ហាអ្វីមួយ អារម្មណ៍យើងចេះអត់ធ្មត់ដោយមានមនសិការក្នុងការទទួលខុសត្រូវ ឱ្យស្គាល់អ្វីល្អ អ្វីអាក្រក់ និងស្គាល់តម្លៃការងារផងដែរ។ ព្រោះដំណើរឈានទៅរកភាពជោគជ័យសម្រាប់ជីវិត យើងត្រូវចេះគ្រប់គ្រងលើខ្លួនឯង។ ហើយជាមនុស្សចេះរៀបចំអារម្មណ៍ឱ្យមានរបៀបតាមលំដាប់លំដោយ។

៣. ចេះលើកកម្លាំងចិត្ត៖ អ្នកដែលអាចសម្រេចគោលដៅ និងបង្កើតលទ្ធផលបានល្អក្នុងការងារ ជាមនុស្សចេះលើកទឹកចិត្តដោយខ្លួនឯង ដើម្បីមានការតស៊ូយ៉ាងស្វិតស្វាញ និងសំលៀងគំនិតឱ្យមុតស្រួច។ ការលើកកម្លាំងចិត្តរួមមាន ការហាត់ប្រាណ ការអានសៀវភៅ ការគេងគ្រប់គ្រាន់ និងហូបអាហារល្អៗ...។

៤. ចេះយល់ចិត្តថ្លើមអ្នកដទៃ៖ មនុស្សមានភាពឆ្លាតវៃផ្នែកអារម្មណ៍នេះ ឆាប់ចេះយល់ចិត្ត និងអារម្មណ៍អ្នកដទៃបានលឿន។ ហើយជាមនុស្សប៉ិនប្រសព្វក្នុងការទំនាក់ទំនងជាមួយអ្នកដទៃមានប្រសិទ្ធភាព។ ហើយជាមនុស្សចេះដឹកនាំ និងមានសមត្ថភាពក្នុងការបញ្ចុះបញ្ចូលចិត្តមនុស្សប្រភេទផ្សេងៗ ឱ្យចូលរួមក្តីស្រមៃទាំងអស់គ្នា។

៥. ជាអ្នកឆាប់ដឹងរាក់ជ្រៅក្នុងសង្គម៖ មនុស្សមាន EQ នេះ ពូកែខាងចងមេត្រីជាមួយមនុស្សជុំវិញខ្លួន និងតាមបណ្តាញសង្គម ឬសង្គមនយោបាយ ជាមានសម្ពន្ធភាពយ៉ាងសមរម្យ ព្រមទាំងចេះរួមសហការជាមួយអ្នកដទៃ ដើម្បីបង្កើនប្រសិទ្ធភាពលើការងារយ៉ាងអស្ចារ្យបំផុត។

ដូចនេះ មនុស្សមាន EQ ខ្ពស់ អ្នកអាចពិចារណានូវសញ្ញាទាំង ៥នេះ។ ប្រសិនបើអ្នកមិនទាន់មានកម្រិត EQ ទាំងអស់នេះ ក៏អ្នកអាចធ្វើការអភិវឌ្ឍខ្លួនម្តងបន្តិចៗ ។ កម្រអ្នកកើតមកជាមួយភាពឆ្លាតវៃខាងអារម្មណ៍នេះណាស់។ ការអភិវឌ្ឍទាំងផ្នែកមាន IQ និង EQ ជារឿងជោគជ័យក្នុងជីវិតធំបំផុត៕  អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2657

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia