ជំងឺ
នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
3.5 K views

អ្នកមិនចាំមានចម្ងល់ច្រើនទេ កត្តាភាពធាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺមហារីក ព្រោះតែបរិមាណកាបូអ៊ីដ្រាតច្រើននៅក្នុងរបបអាហាររបស់អ្នក។ ជាទូរទៅមានអាហារបន្ថែមជាតិស្ករដូចជា នំបុ័ងរសជាតិផ្អែម នំលើសជាតិស្ករ បង្អែម និងភេសជ្ជៈផ្អែម អាហារសម្បូរជាតិប្រៃ ខ្លាញ់អាក្រក់ ហើយជាពិសេសគឺស្រាហ្នឹងតែម្តង។ ៣អាហារខាងក្រោមជួយការពារជំងឺមហារីក។

១. អត្ថប្រយោជន៍ញ៉ាំផ្សិត៖   ចំពោះបន្លែផ្សិតនេះវិញអាចយកទៅធ្វើម្ហូបបានស្ទើរតែគ្រប់ទម្រង់ដូចជា យកទៅដាក់ស៊ុប អាំង ឆា ស្លរ…ជាដើម។តាមរយៈគេហទំព័រ Healtline បានចុះផ្សាយថា តាមរយៈការសិក្សានៅក្នុងឆ្នាំ២០១៣ បានរកឃើញថា សារធាតុក្នុងផ្សិត ជួយការពារជំងឺមហារីកសុដន់ នេះដោយសារតែផ្សិតមានសមត្ថភាពជួយពន្យឺតការលូតលាស់របស់ដុំសាច់មហារីក។ បញ្ជាក់មិនមែនមានន័យថាគ្រាន់តែហូបផ្សិតធ្វើឱ្យអ្នកមិនកើតជំងឺមហារីក ឬក៏ធ្វើឱ្យជាជំងឺមហារីកឡើយ។​

២.អត្ថប្រយោជន៍ផ្លែចេក៖ គឺជាផ្លែឈើ ដែលងាយស្រួលញុំា ស្រួលទិញ ជាពិសេសចេកមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពរបស់អ្នកញុំា ជួយសម្រួលមុខងាររបស់ក្រពះពោះវៀន ឆាប់ឆ្អែតបានយូរ មិនធ្វើឱ្យឡើងគីឡូ ជួយប្រឆាំងអាឡែហ្សី និងជួយដល់សុខភាពរបស់ស្បែក ព្រោះកនុងចេកគឺជាឃ្លាំងនៃវីតាមីន មានដូចជាវីតាមីនអេ បី ស៊ី អឺជាដើម។

៣. អត្ថប្រយោជន៍ទឹកដូង៖ សូម្បីអ្នកជំនាញផ្នែកសុខភាពមានបទពិសោធន៍ ១៥ ជាងឆ្នាំ គឺលោកវេជ្ជបណ្ឌិត Chris Iliades បាននិយាយថា “ការផឹកទឹកដូងចន្លោះ៣ទៅ៥ដងក្នុងមួយអាទិត្យអាចជួយបង្ការកុំឱ្យអ្នកលើសឈាម កាត់បន្ថយហានិភ័យការគាំងបេះដូងនិងជំងឺមហារីក។ សម្រាប់អ្នកហាត់ប្រាណ ទឹកដូងជួយសម្រកទម្ងន់ ពីព្រោះភេសជ្ជៈទឹកដូងនេះមានខ្លាញ់តិច តែផ្តល់ថាមពលច្រើន។ ពីព្រោះថាទឹកដូងមានផ្ទុកសារធាតុរ៉ែ ជាចាំបាច់សម្រាប់ខួរក្បាល និងសាច់ដុំ រួមមានសូដ្យូម ប៉ូតាស្យូម សេលេញ៉ូម និងម៉ាញ៉េស្យូម។ គ្រាន់តែភេសជ្ជៈសាមញ្ញៗ នេះ មានសារសារធាតុទាំងនេះ គ្រាន់់តែជាផ្នែកមួយកាត់បន្ថយជំងឺមហារីក”៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia