កីឡា
៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
382 views

សព្វថ្ងៃនេះមនុស្សភាគច្រើនងាយមានបញ្ហាសុខភាពណាស់ មានកត្តាជាបញ្ហាខ្វះលំហាត់ប្រាណ ផឹកស្រាយច្រើន ហូបអាហារខុសក្បួន និងស្មុគស្មាញការងារនាំឱ្យផ្លូវចិត្តខ្សោយជាដើម។ បើអ្នកមានជំងឺទាំង៣នេះនៅក្នុងខ្លួន មានជំងឺលើសជាតិស្ករក្នុងឈាមនោ បញ្ហាគាំងបេះដូង និងបញ្ហាផ្លូវចិត្តរួមបញ្ចូលគ្នានោះ តើអ្នករស់នៅមានសុភមង្គលទេ? ដើម្បីការពារជំងឺ៣នេះ អ្នកគួរធ្វើលំហាត់ប្រាណ។

តាមលោកវេជ្ជបណ្ឌិត Kathryn A. Boling ជាអ្នកផ្តល់សេវាថែទាំបឋមនៅ Mercy Personal Physicians មានប្រសាសន៍ថា​ "បើមានអ្នកជំងឺលើសជាតិស្ករក្នុងឈាមនោះ ខ្ញុំសុំអ្នកបន្ទាប់ពីហូបអាហាររួច ដើម្បីឱ្យសាច់ដុំរបស់អ្នកមានដំណើរការបញ្ចុះជាតិស្ករក្នុងឈាម។ ពីព្រោះថា ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃជួយទាញជាតិស្ករចេញពីចរន្តឈាម និងចូលទៅក្នុងសាច់ដុំ។ វាធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកមានការថយចុះកាន់តែតិចទៅ។ ហើយអ្នកជំងឺច្បាស់ជាអាចគ្រប់គ្រងលើជំងឺនេះបានល្អឡើងវិញ។ ការលំហាត់ប្រាណជួយស្រូបជាតិស្ករក្នុងឈាមមានប្រសិទ្ធភាពបើធ្វើតាមការណែនាំនេះ។

បើអ្នកមានបញ្ហាជំងឺបេះដូងនោះ គ្រាន់តែភ័យជួបរឿងអ្វីមួយនឹកស្មានមិនដល់នោះ អ្នកងាយគាំងបេះដូងណាស់។ ជំងឺគាំងបេះដូងមួយនេះ ជាបុព្វហេតុចម្បងមួយ​ដែលមនុស្សស្លាប់អស់រាប់ម៉ឺននាក់នៅអាមេរិក។ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយការពារអ្នកពីជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្លាស់ប្តូររបៀបដែលបេះដូងរបស់អ្នកមានដំណើរការល្អប្រសើរជាងមុន។ ការធ្វើលំហាត់ប្រាណត្រឹមតែ ២០ នាទីក្នុងមួយថ្ងៃ វាធ្វើឱ្យបេះដូងរបស់អ្នកមានការផលិតឈាមបានល្អដែរ។

បញ្ហាផ្លូវចិត្តដំបូងកើតពីស្រ្តេស និងភាពតានតឹង។ គ្រាន់តែចំណាយពេលធ្វើលំហាត់ប្រាណបញ្ហានេះក៏បាត់ដែរ។ តាមការសិក្សាបង្ហាញថា ការធ្វើលំហាត់ប្រាណអាចព្យាបាលជំងឺធ្លាក់ទឹកចិត្តពីកម្រិតស្រាលទៅមធ្យមបានយ៉ាងមានប្រសិទ្ធភាពដូចថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តចឹងដែរ។ តាមការសិក្សាមួយទៀត នៅសាលាសុខភាពសាធារណៈ Harvard TH Chan បានរកឃើញថា ការរត់រយៈពេល ១៥ នាទីក្នុងមួយថ្ងៃ ឬដើររយៈពេលមួយម៉ោង ជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបាន ២៦% ឯណោះ។ ព្រោះវាបញ្ចេញសារធាតុ Endorphins ដែលជាសារធាតុគីមីដ៏មានឥទ្ធិពលនៅក្នុងខួរក្បាល ដើម្បីផ្តល់ថាមពលដល់វិញ្ញាណ និងធ្វើឱ្យមានអារម្មណ៍ល្អផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3175

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.8 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
883 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
345 views
អត្ថបទថ្មីៗ
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
#ជំងឺApril 2 2026
អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia