ពេលអ្នកមានសុខភាពខ្សោយ និងទម្ងន់អ្នកចេះតែធាត់ អ្នកមិនអាចបន្ទោសអ្នកដទៃ ដើម្បីធ្វើឱ្យខ្លួនអ្នកមានការផ្លាស់ប្តូរនោះទេ រាល់ការផ្លាស់ប្តូរទាំងអស់ផ្តើមចេញពីអ្នក។ យើងមកដឹងពីបុរសម្នាក់ អាចកែប្រែជីវិតគាត់បាន។ យើងអ្នកដឹងពីមេរៀនពីរចំណុចទីមួយ បញ្ហាឡើងទម្ងន់ដោយសារអ្វី? ទីពីរ ដំណើរស្រាយបញ្ហាទម្ងន់ដោយបែបណា?
លោក Jordan Grahm កាលលោកនៅតូច មានក្មេងជាច្រើនបានលេងសើច និងសម្លុតគាត់។ ពេលគាត់រៀននៅថ្នាក់ទី ៩ ឪពុកម្តាយរបស់គាត់បានលែងលះគ្នា។ គាត់បានបន្ទោសខ្លួនឯង ហើយគីឡូរបស់គាត់ចេះតែឡើងខ្ពស់រហូត។ ពេលគាត់មានអាយុ ១៤ ឆ្នាំមានសោកនាដកម្មមួយបានកើតឡើង គឺម្តាយរបស់ខ្ញុំបានចែកឋានទៅ ។ វាបានធ្វើឱ្យគាត់បន្តការអស់សង្ឃឹមថែមទៀត។ គាត់និយាយថា អាហារបានក្លាយជាក្តីសុខរបស់ខ្ញុំ និងរហូតធ្វើឱ្យគាត់ធ្លាក់ទឹកចិត្ត។ ខ្ញុំមិនខ្វល់អំពីអនាគត និងសុខភាពខ្លួនឯងទេ ឱ្យគាត់មានទំងន់ ៤០០ផោន។ មានគ្រូពេទ្យប្រាប់ខ្ញុំថា ខ្ញុំនឹងស្លាប់នៅវ័យក្មេងព្រោះតែជំងឺធាត់នេះ។
លោក Jordan Grahm មកពីបញ្ហាបាក់ទឹកចិត្តកត្តាសង្គម ការលែងលះរបស់ឪពុកម្តាយ និងបាត់បង់ម្តាយទៀត។ បញ្ហានេះអាចកែប្រែបាននូវពេលម្ចាស់ខ្លួនមានសតិពិចារណាលើបញ្ហាហ្នឹង។ ការបណ្តោយខ្លួនពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលមិនបានគិតពីសុខភាព ពីការធ្វើលំហាត់ប្រាណ និងការហូបអាហារឱ្យបានត្រឹមត្រូវ វាជាការប្រឈមជំងឺធាត់យ៉ាងខ្លាំង។ យើងអាចមកមើលចំណុចកែប្រែជីវិតរបស់គាត់ទាំងអស់គ្នា។ គ្រោះថ្នាក់ចរាចរណ៍បានកែប្រែជីវិតរបស់ខ្ញុំ។
នៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០០៨ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយពួកគេបានបញ្ចួនគាត់ទៅមន្ទីរពេទ្យ គាត់បានគិតថា ខ្ញុំត្រូវដល់ពេលធ្វើការផ្លាស់ប្តូររបៀបរស់នៅ និងការហូបអាហារ ខ្ញុំចាប់ផ្តើមហាត់ប្រាណ។ ខ្ញុំបានសំរេចចិត្តថា ខ្ញុំពិតជាសក្តិសមនឹងការខិតខំ និងការលះបង់ដែលវាត្រូវធ្វើដើម្បីកែលំអអនាគតរបស់ខ្ញុំ។ ទោះបីខ្ញុំមានការលំបាកក្នុងការកែប្រែខ្លួនប្រាណរបស់ខ្ញុំ តែខ្ញុំមិនព្រមចុះចាញ់វានោះទេ។ ខ្ញុំបានប្តូរទម្លាប់ញ៉ាំ ខ្ញុំមិនផឹកសូដាជាច្រើនដបទៀតទេ។ ហើយខ្ញុំចាប់ផ្តើមចូលចិត្តសាច់ ដែលគ្មានជាតិខ្លាញ់ បន្លែ និងផ្លែឈើ។
តើជំហានដំបូងអ្នកធ្វើបែបណាដើម្បីកែប្រែជីវិតរបស់អ្នក?
ខ្ញុំបានចាប់ផ្តើមដើរតាមតំបន់ក្បែរផ្ទះ។ ខ្ញុំចំណាយពេលមួយម៉ោង ដើម្បីដើរចម្ងាយមួយម៉ាយល៍ចុះឡើង និងឡើងភ្នំ។ ខ្ញុំធ្វើវាកាន់តែច្រើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ទោះបីខ្ញុំមានការឈឺចាប់ និងគ្មានអារម្មណ៍មិនស្រួលក៏ដោយ ខ្ញុំនៅតែបន្តធ្វើវាទៀត។ នៅគ្រានោះខ្ញុំបានគិតថា ខ្ញុំធ្វើវាមិនមែនតែខ្លួនខ្ញុំប៉ុណ្ណោះទេ គឺដើម្បីឆ្កែរបស់ខ្ញុំផងដែរ។ ខ្ញុំចាប់ផ្តើមទៅកន្លែងហាត់ប្រាណ ទោះបីមានអ្នកសើចចំអកឱ្យខ្ញុំ តែវាជាការលើទឹកចិត្តរបស់ខ្ញុំបន្តធ្វើវា បន្ទាប់មកការព្យាយាមនេះ បានធ្វើឱ្យខ្ញុំស្រកទម្ងន់បាន ២០០ ផោន។
បើអ្នកមានជំងឺដូចលោក Jordan Grahm បានឡើងទម្ងន់ជាខ្លាំង វាធ្វើឱ្យបានប៉ះពាល់ដល់សុខភាពរហូតគ្រួពេទ្យបាននិយាយថា គាត់អាចស្លាប់ដោយសារជំងឺធាត់នេះ។ ការកែប្រែជីវិតរបស់គាត់ គឺគាត់មានហេតុផលដើម្បីផ្លាស់ប្តូរជីវិតនៅពេលអនាគត ហើយគាត់ដឹងច្បាស់ថា គាត់ត្រូវចាប់ផ្តើមពេលឥឡូវនេះពីខ្លួនគាត់ផ្ទាល់ក្នុងការផ្លាស់ប្តូរ វាជាចំណុចនៃការគ្រប់គ្រងខ្លួនឯង។ គាត់បានតមអាហារដែលមានជាតិខ្លាញ់ ចាប់ផ្តើមធ្វើលំហាតប្រាណ និងស្រាវជ្រាវពីវិធីសាស្រ្តជាច្រើនដើម្បីជួយគាត់ឱ្យសម្រក់ទម្ងន់បានល្អ។ ហើយគាត់បានជួយមនុស្សជាច្រើនដែលមានជំងឺធាត់នេះឱ្យបានល្អប្រសើរឡើង៕ អត្ថបទដោយៈ ទ្រ សុភាព