កីឡា
ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
Tror Sopheap
December 18 2024
134 views

បើអ្នករវល់រហូតភ្លេចថែសុខភាពនាំឱ្យរាងកាយមិនបានបញ្ចេញជាតិពុលហើយចេះតែកើនជាតិស្ករតាមរយៈការញ៉ាំអាហារនិងភេសជ្ជៈផ្អែមៗ នេះឯង ច្បាស់ណាស់ថារាងកាយរបស់អ្នកប្រើជាតិស្ករមិនអស់ វាដឹកនាំជំងឺទឹកនោមផ្អែមចូលក្នុងខ្លួនជាមិនខាន។ តាមវេជ្ជបណ្ឌិត Kathryn A. Boling ជាអ្នកផ្តល់សេវាកម្មថែទាំបឋមនៅ Mercy Personal Physicians មានប្រសាសន៍ថា"បើមានអ្នកជំងឺលើសជាតិស្ករក្នុងឈាមនោះ ខ្ញុំសុំឱ្យអ្នកជំងឺដើរ បន្ទាប់ពីហូបអាហាររួច។ ការធ្វើបែបនេះដើម្បីឱ្យសាច់ដុំរបស់អ្នកជំងឺមានដំណើរការក្នុងការបញ្ចុះជាតិស្ករក្នុងឈាម។ ព្រោះថាការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ពិតជាជួយទាញជាតិស្ករចេញពីចរន្តឈាម និងចូលទៅក្នុងសាច់ដុំ។ វាធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកថយចុះ

គំនិតលោកវេជ្ជបណ្ឌិតបានប្រាប់យើងថា ការរស់នៅខ្វះលំហាត់ប្រាណ បញ្ហាសុខភាពដំបូងគេគឺបញ្ហាធាត់ជាសញ្ញាប្រាប់អ្នកថា អ្នកហូបអាហារច្រើន តែរាងកាយអ្នកប្រើមិនអស់នៅសល់ខ្លាញ់។ បើអ្នកបណ្តោយយូររស់ក្នុងទម្លាប់បែបនេះ អ្នកនឹងរស់ក្នុងជំងឺទឹកនោមផ្អែមជាមិនខានទេ ព្រោះតែឈាមរបស់អ្នកលាយបញ្ចេលដោយជាតិស្ករទៅហើយ។ ហើយអ្នកក៏បាត់បង់អុកស៊ីហ្សែននៅក្នុងសរសៃឈាមដែរ។ វាតម្រូវឱ្យអ្នកប្តូរឈាមមួយខែឬមួយសប្តាហ៍ម្តង វាពិតជាត្រូវការចំណាយលុយហូរដូចជាទឹកអ៊ីដែរ។ នេះគ្រាន់តែជំងឺទឹកនោមផ្អែមតែមួយទេ។

អ្នកអាចធ្វើក្រុមលំហាត់ប្រាណលើកដុំដែក ទាញ លោត​ ដើម្បីយកសាច់ដុំ ព្រោះការធ្វើលំហាត់ប្រាណនេះធ្វើឱ្យអ្នកប្រើកម្លាំងខ្លាំងក្នុងរយៈពេលខ្លី ដើម្បីជម្រុញរាងកាយមានសមត្ថភាពធ្វើឱ្យអុកស៊ីហ្សែនមានកាន់តែប្រសើរឡើងនៅក្នុងសួត និងល្អសម្រាប់តម្រងនោមក្នុងការប្រើសមត្ថភាពច្រោះចោលនូវកាកសំណល់មិនល្អក្នុងសរីរាង្គ។ ហើយជាតិស្ករក៏រត់ចេញពីឈាមរបស់អ្នកដែរ។ អ្នកឃើញទេ! គ្រាន់តែចំណាយពេល ២០ទៅ៤០នាទីដើម្បីហាត់ប្រាណ អ្នកក៏រស់នៅឆ្ងាយពីជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងបញ្ហាធាត់ដែរ។ ហាត់ប្រាណដើម្បីសុខភាពឱ្យអ្នករស់នៅអាយុវែង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2270

អត្ថបទទាក់ទង

#កីឡា

វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ
Tror Sopheap
December 18 2024
670 views

#កីឡា

ហាត់ប្រាណពេលល្ងាចជួយស្រូបជាតិស្ករឱ្យឈាមអ្នកដំណើរការស្រួលការពារទឹកនោមផ្អែម
Tror Sopheap
December 18 2024
134 views

#កីឡា

អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
Tror Sopheap
December 11 2024
181 views

#កីឡា

៣ជំងឺនេះនៅក្នុងខ្លួនមនុស្សតែមួយ អាយុខ្លីលឿន! ធ្វើលំហាត់ប្រាណរលាយជំងឺនេះ
Tror Sopheap
October 24 2024
366 views

#កីឡា

ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
249 views

#កីឡា

កុំបាក់ទឹកចិត្ត! ៣ទម្លាប់ងាយៗ នេះ ខ្លាញ់ក៏រំលាយលឿនហើយចង្កេះក៏តូច
Tror Sopheap
October 16 2024
153 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia