កីឡា
ទម្លាប់ខ្លាំង ១នេះឱ្យតារាចម្រៀង JungKook រក្សាវ័យកម្រចាស់ ហើយអត់ស្រ្តេស
Tror Sopheap
October 23 2024
259 views

ក្រុមតារាចម្រៀង BTS ពិតជាមានភាពល្បីល្បាញណាស់ រហូតឡើងនិយាយនៅអង្គការសហប្រជាជាតិជាកិត្តិយសយ៉ាងធំ។ ក្រុមតារាចម្រៀងនេះ មានចំណុចពិសេសដែលទាក់ទាញហ្វេនៗ គឺក្បាច់រាំ និងសាច់ដុំស្អាត ព្រោះតែពួកគេមានទម្លាប់ធ្វើលំហាត់ប្រាណព។ នៅក្នុងក្រុមរបស់ BTS មានលោក JungKook ជាអ្នកចូលចិត្តធ្វើលំហាត់ប្រាណជាងគេ។ តើលោក JungKook មានទម្លាប់បែបណាអាចថែរូបរាងកាយឡូយស្អាតបាន?

 លោក JungKook តែងមានទម្លាប់ស្មោះត្រង់មួយសម្រាប់ខ្លួនឯងគឺទម្លាប់ធ្វើលំហាត់ប្រាណ។ លោកគិតថា ក្នុងនាមជាតារាម្នាក់ បើគ្មានរូបកាយស្អាត គ្មានសាច់ដុំ និងសុខភាពមាំទេ គាត់មិនអាចសម្រេចក្តីស្រមៃជាតារាលំដាប់ពិភពលោក ដើម្បីលើកមុខមាត់កូរ៉េបានឡើយ។ មិនត្រឹមតែណ្ណោះទេ លំហាត់ប្រាណជាថ្នាំទិព្វមួយជួយការពារភាពចាស់របស់ខ្លួនយ៉ាងបំផុត។ តាមសារពត៌មានកូរ៉េខាងត្បួងមួយបាននិយាយថា ក្រុម BTS នេះជាក្រុមតារាមួយមានវិន័យលើការហាត់ប្រាណ និងធ្វើការណាស់(ហាត់រាំ) មួយថ្ងៃៗ ពួកគេហាត់រាប់ម៉ោង ទើបពួកគេមានសមត្ថភាពលើសគេ។ នៅត្រង់កន្លែងនេះ យើងអាចរៀនសូត្រពីក្រុម BTS ថា វិន័យធ្វើឱ្យពួកគេមានសមត្ថភាពយកឈ្នះលើការលំបាក។

សម្រាប់លោក JungKook ទោះបីលោកមានកិច្ចការរវល់ថតរឿង ហាត់រាំ និងចេញសម្តែងក៏ដោយ ក៏លោកមិនភ្លេចទម្លាប់លំហាត់ប្រាណដែរ។ ការមានវិន័យខ្លាំងបែបនេះហើយ ទើបគាត់ពង្រឹងរាងកាយ ពង្រឹងចិត្តខ្លាំង យកឈ្នះក្តីលំបាក ការបរាជ័យ និងឧបសគ្គទាំងឡាយនៅក្នុងជីវិត រហូតក្លាយជាតារាចម្រៀងកម្រិតអន្តជាតិ។

 ទោះបីលោកមិនមានពេលវេលទៅកន្លែង Gym ក៏លោកធ្វើលំហាត់ប្រាណនៅកន្លែងធ្វើការហ្នឹងដែរ។ នេះជាលំហាត់ប្រាណគាត់អាចហាត់បានមានដូចជា ការអង្គុយហាត់ ២០ ដង អាវ៉ងចំនួន ២០​ដង ការលោត ២០ ដង​ លើកជើង ២០ដង និងធ្វើលំហាត់ប្រាណដូចជា Superman ២០​ដង ហើយគាត់ហាត់ថែមបែប yoga ទៀត។ យើងមើលទៅវាជារឿងសែនលំបាកក៏ពិតមែន ប៉ុន្តែគាត់វិញ វាជារឿងធម្មតាទេ ព្រោះតែវាក្លាយជាទម្លាប់ធម្មតាទៅហើយ។ ការមានវិន័យលើលំហាត់ប្រាណបែបនេះ ធ្វើឱ្យគាត់ស្រឡាញ់រូបរាងកាយ និងស្រឡាញ់ខ្លួនឯងកាន់តែខ្លាំង។

យើងនឹងឃើញថា លោក JungKook មានរាងស្អាត មានសាច់ដុំ និងមានសុខភាពល្អ ដោយសារគាត់មានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ​ ការញ៉ាំអាហារមានសុខភាព ដើម្បីធ្វើបែបនេះបាន គឺលោក JungKook មានវិន័យនេះឯង។ ការធ្វើលំហាត់ប្រាណដុតក្តីស្រឡាញ់ឱ្យមនុស្សចេះស្រឡាញ់ និងមានភាពជឿជាកើលើខ្លួនឯង៕  អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia