ពេលអ្នកមានផ្លូវចិត្តរឹងមាំ អ្នកធ្វើអ្វីក៏សម្រេចសមតាមបំណងប្រាថ្នាហើយមានក្តីរីករាយថែមទៀត។ ប៉ុន្តែបើចិត្តរបស់អ្នកសូម្បូរបញ្ហាពេក វានឹងដឹកនាំជីវិតរបស់អ្នករស់ក្នុងភាពមួម៉ៅ ស្មុគស្មាញ និងបាក់ទឹកចិត្តលឿនបំផុត។ តាមអ្នកចិត្តសាស្រ្តលោក Viktor Frankl ជាគ្រូចិត្តសាស្រ្តដ៏មានឥទ្ធិពលម្នាក់របស់ពិភពលោកបន្សល់ទុកគំនិតច្រើន ប៉ុន្តែមានគំនិត១០ ជួយចិត្តអ្នករស់នៅមានអត្ថន័យជីវិត ទោះបីមានបញ្ហាធ្ងន់ក៏អ្នកស៊ូបានដែរ។
១. ការមានកម្លាំងតស៊ូក្នុងជីវិតនេះ អ្នកត្រូវស្វែងរកអត្ថន័យនៃជីវិត វាជាហេតុផលដំបូងរបស់មនុស្ស។ ទោះបីក្នុងជីវិតនេះមានរឿងអាក្រក់បែបណា ជីវិតនេះតែងតែមានអត្ថន័យរបស់វាជានិច្ច។
២.ទោះបីអ្នកជួបស្ថានភាពបែបណាក្នុងជីវិតនេះ គឺវាគ្រាន់តែជាការសាកល្បងដ៏អស្ចារ្យមួយសម្រាប់ “តម្លៃ និងអត្ថន័យ” ភាពជាមនុស្សរបស់អ្នក។
៣.មនុស្សរាល់គ្នាដែលសម្រេចរឿងអ្វីមួយ គឺជាការសម្រេចចិត្តដោយខ្លួនឯង។
៤.មនុស្សភាគច្រើនមានមធ្យោបាយ ដើម្បីរស់ តែការរស់នៅរបស់ពួកគេគ្មានអត្ថន័យអ្វីទេ បើពួកគេមិនដឹងថា រស់ដើម្បីអ្វី?
៥.ការប្រឈមនឹងអត្ថន័យក្នុងដំណើរជីវិត គឺជាការបង្ហាញពីស្ថានការណ៍ក្នុងភាពជាមនុស្ស។
៦.ការប្រឈមនឹងអត្ថន័យក្នុងដំណើរជីវិត គឺជាការបង្ហាញពីស្ថានការណ៍ក្នុងភាពជាមនុស្ស។
៧.មនុស្សដែលអស្ឃឹម និងរងទុក្ខ មកពីជីវិតគ្មានគោលដៅជីវិត។
៨.មនុស្សយើងគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការផ្លាស់ប្តូរជីវិតនេះ។
៩.មនុស្សយើងមានសិទ្ធិសេរីភាពក្នុងការស្វែងយរកអត្ថន័យ ពីអ្វីដែលយើងធ្វើសកម្មភាព ពីបទពិសោធន៍ និងការប្រឈមមុខនឹងបញ្ហាជាដើម។
១០.មនុស្សយើងកើតមកទីនេះ សុទ្ធតែមានទេពកោសល្យ និងបេសកកម្មរៀងៗ ខ្លួន។ នេះជាឱកាសដ៏អស្ចារ្យដែលអ្នកត្រូវធ្វើការអនុវត្តលើកិច្ចការងារក្នុងដំណើរជីវិតរបស់អ្នក ពីព្រោះថា អ្នកមិនអាចកើតមកម្តងទៀតដូចពេលនេះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព