គំនិតរកស៊ី
លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
198 views

មានមតិមួយចំនួននិយាយថា គ្រាន់តែគិតឬមានគំនិត វាមិនសំខាន់ទេ...។ ប៉ុន្តែកត្តារាល់ជោគជ័យឬមានលទ្ធផលធំៗ សុទ្ធតែដុះពន្លក់ចេញពីគំនិតនេះជាមុន។ ថ្ងៃនេះ ខ្ញុំសូមលើកពីបុគ្គលដែលមានសមត្ថភាពម្នាក់គឺលោក លីវ ឈួង ជាសហស្ថាបនិកកាហ្វេ Brown Coffee ហើយលោកកាន់ដំណែងជានាយកប្រតិបត្តិក្នុងក្រុមហ៊ុនប្រោនកាហ្វេផងដែរ។ លោក លីវ ឈួង បានចាប់ផ្តើមបើកហាងពីតូចរហូតរីកធំមានសាខាហាងកាហ្វេជាច្រើនកន្លែង។ តើកត្តាអ្វីជម្នះឱ្យលោកអាចសម្រេចបានលទ្ធផលធំដូចជាសព្វថ្ងៃនេះ?

លោក លីវ ឈួង បានបង្ហើបប្រាប់ថា ហាងកាហ្វេអាចឈរជើងមកដល់សព្វថ្ងៃនេះ គឺយើងខំប្រឹងរួមដៃគ្នាហើយដែលមានគោលដៅតែមួយ។ លោកបន្តថា ពេលគាត់ចាប់ផ្តើមដំបូង មានរឿងមួយនៅក្នុងខួរក្បាលរបស់គាត់ មិនមែនពាក្យបរាជ័យឬទៅរកការងារផ្សេងដើម្បីធ្វើនោះទេ គឺគាត់់គិតតែមួយគត់ថា ខ្ញុំធ្វើបាន ខំធ្វើឱ្យអស់ពីសមត្ថភាព ហើយខំធ្វើការរហូតដាច់យប់ដើម្បីដុតនំក៏មានដែរ។

នេះជាផ្នត់គំនិតឱ្យគាត់ខំប្រឹងក្នុងគ្រាលំបាក កុំឱ្យទឹកចិត្តចុះចាញ់ពេលគាត់ផ្តោតគំនិតលើហាងកាហ្វេតែមួយ។ វាជាការជម្រុញខួរក្បាលរបស់លោកគិតដើម្បីរកផ្លូវ រកផ្លូវដើម្បីឱ្យអាជីវកម្មហាងកាហ្វេរស់។ របៀបគិតរបស់លោក ឈួង ឱ្យសម្រេចបានលទ្ធផល គាត់ផ្តាច់ផ្លូវក្រោយទាំងអស់ គាត់ផ្តោតផ្លូវតែមួយគត់គឺហាងកាហ្វេ។

គាត់បានធ្វើការងារស្ទើរតែគ្រប់យ៉ាងទាំងអស់ទាំងការធ្វើនំដុតនំ ការសម្អាតបង្គន់ ការឆុងកាហ្វេ បម្រើអតិថិជន និងគិតរកយុទ្ធសាស្រ្តដើម្បីលក់។ មិនត្រឹមតែប៉ុណ្ណោះទេ គាត់គេងនៅសាឡុងក្នុងហាងហ្វេប្រោនជិត ៣ឆ្នាំ។ គាត់អាចមានកម្លាំងតស៊ូពីការចាប់ផ្តើមរហូតរីកមាឌជាហាងកាហ្វេខ្មែរធំទីមួយ ព្រោះតែគាត់អត់ចេះច្រើនលើរឿងហាងកាហ្វេទាំងអស់ទេ បានគាត់អត់មានអារម្មណ៍ខ្លាចច្រើន គិតតែខំមួយមុខ។

នៅក្នុងគ្រាស្ថានការណ៍ដែលលំបាកខ្លាំងបែបនេះ គាត់ចាប់ផ្តើមធ្វើបណ្តើរមានកំហុសបណ្តើរក៏ដោយ ក៏គាត់ព្យាយាមរៀនសូត្រដើម្បីកែកំហុសបណ្តើរដែរ គាត់ខំកែរហូតដល់មានលទ្ធផលធំគឺហាងកាហ្វេប្រោនមានអតិថិជនពេញៗ ហាងតែម្តង។ នេះជាមេរៀនមួយដ៏មានតម្លៃដើម្បីឱ្យអ្នកទាំងអស់គ្នាគិតពីចារណាយកទៅអភិវឌ្ឍខ្លួនឬអាជីវកម្មរបស់អ្នកឱ្យរីកលូតលាស់ដូចជាហាងកាហ្វេប្រោនដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3251

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
155 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
32 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
132 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
107 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
64 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
285 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia