ឆ្នាំចាស់ចូលឆ្នាំថ្មីនេះ អ្នកចាំបាច់ត្រូវធ្វើររឿងថ្មីៗ សម្រាប់ជីវិតថ្មី ឆ្នាំថ្មីមានលទ្ធផលថ្មី។ កុំខ្វល់ច្រើនពីឆ្នាំចាស់ហើយកុំខូចចិត្តផងដែរ អ្នកត្រូវយកចិត្តទុកដាក់លើឆ្នាំថ្មី ខំប្រឹងដើម្បីពង្រឹកសុខភាព ពង្រឹកសមត្ថភាព និងពង្រឹងមុខជំនាញបង្កើនចំណូលច្រើនជាងឆ្នាំចាស់។ រឿង៣ អ្នកគួរធ្វើក្នុងជីវិតនៅឆ្នាំ ២០២៥នេះ៖
១ រស់តាមនិយនន័យក្នុងជីវិតរបស់ខ្លួន៖ អ្នកដែលរស់នៅតាមតម្លៃអ្នកដទៃកំណត់ឱ្យ ឬរស់តាមសម្ភារនិយមពេក វាជាបំណុលផ្លូវចិត្ត។ នៅឆ្នាំ ២០២៤នេះ មានមនុស្សមួយចំនួនអូសបំណុលលុយ បំណុលសុខភាព និងបំណុលផ្លូវចិត្តលែងរួច ព្រោះតែពួកគេរស់នៅខុសពីអត្ថន័យជីវិតរបស់ខ្លួន។
អ្នកត្រូវរស់នៅមានស្តង់ដារភាពជោគជ័យដោយខ្លួនឯង ហើយកុំប្រៀបធៀប កុំខ្វល់ពីសម្ដីអ្នកដទៃ និងរស់នៅតាមលទ្ធភាពរបស់ខ្លួន ហើយខំប្រឹងឱ្យអស់ពីលទ្ធភាពឱ្យជីវិតដើរទៅមុខ នេះជាជីវិតអ្នកគួរស់នៅឆ្នាំថ្មី២០២៥នេះ ឱ្យផ្លូវចិត្តរបស់អ្នកមានក្តីសុខ។ អ្នកត្រូវចាំថា ជីវិតអ្នកនៅថ្ងៃស្អែក នៅឆ្នាំថ្មី ត្រូវតែល្អជាងឆ្នាំចាស់ នេះជាលទ្ធផលដែលចាត់ទុកថា អ្នកភាពជោគជ័យធំមួយក្នុងជីវិត។ កំណត់យកអ្វីដែលជាភាពជោគជ័យជាក់លាក់របស់ខ្លួនឯង នោះអ្នកនឹងលែងមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃទៀតហើយ។
២. ឆ្នាំថ្មីសុខភាពបានល្អជាទ្រព្យ៖ អ្នកត្រូវចាំពាក្យសាមញ្ញមួយថា ជំងឺជាបំណុល សុខភាពល្អជាទ្រព្យ។ ពេលអ្នកឈឺ អ្នកចាយលុយច្រើនហើយអង្គុយពិបាកចិត្តទាំងគ្រួសារថែមទៀត។ សុខភាពរបស់អ្នកសំខាន់ខ្លាំងណាស់។ អ្នកគួរមានទម្លាប់ល្អៗ នៅឆ្នាំថ្មីនេះ អ្នកត្រូវតែញ៉ាំអាហារល្អៗ ដូចជាញ៉ាំទឹកមួយថ្ងៃ ៣ឬ៤លីត្រ ញ៉ាំផ្លែឈើមួយថ្ងៃមួយផ្លែយ៉ាងតិច និងបន្លែស្រស់ៗ ហើយកាត់បន្ថយរសជាតិស្ករ ជាតិប្រៃ ជាតិខ្លាញ់(បំពង) គ្រឿងផ្អាប់ អាហារកែច្នៃ ភេសជ្ជៈកំប៉ុង និងគ្រឿងស្រវឹង បារី... ហើយអ្នកងាកមកធ្វើលំហាត់ប្រាណ ១ថ្ងៃ ៣០នាទីទៅ ១ម៉ោង ពេលអ្នកមានទម្លាប់រស់នៅបែបនេះ សុខភាពក៏រឹងមាំ អារម្មណ៍អ្នកក៏ស្រស់ស្រាយដែរ។
៣. សន្សំលុយ៖ មួយខែៗបើអ្នកចំណាយច្រើនជាងចំណូល មិនខុសពីអ្វីដែលអ្នកបំផ្លាញផែនការលុយចូលវិវត្តន៍របស់ខ្លួនឯងនោះទេ។ ពេលអ្នកចាយអស់ពីខ្លួន តើអ្នកមានអារម្មណ៍បែបណា? ពេលអ្នកមានបញ្ហា តើអ្នកមានលុយដោះស្រាយទេ? ចម្លើយអ្នកដឹងដោយខ្លួនឯងហើយ។ ការសន្សំលុយចំនួនតិចៗ គង់តែអ្នកសនស្សំបានច្រើនទេ វាល្អជាងរស់នៅមិនទាន់ដាច់ខែផង ដាច់លុយចាយមុនបាត់។ ហើយខ្ចីលុយគេ ក៏ពិបាកឬគេមើលងាយទៀត។ ហេតុនេះត្រូវគិតសារឡើងវិញ នៅឆ្នាំថ្មីនេះ ត្រូវមានផែនការចាយលុយឱ្យបានហ្មត់ចត់ជាមុនសិន។ តើអ្នកត្រូវចំណាយលុយប៉ុន្មានក្នុងមួយថ្ងៃ នៅក្នុងមួយខែ? ពេលអ្នកមានផែនការចាយលុយច្បាស់ អ្នកនឹងចេះរៀបចំលុយមិនខុសខ្ទង់ទេ វាធ្វើឱ្យអ្នកសល់លុយច្រើននៅឆ្នាំថ្មីមិនគួរឱ្យជឿផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព