សព្វថ្ងៃនេះ មានយុវជនជាច្រើនខ្វះការព្យាយាម នាំឱ្យការកសាងអនាគតមានបញ្ហា នាំទៅជារឿងបាក់ទឹកចិត្ត អស់ក្តីសង្ឃឹមព្រោះតែមិនអាចទប់នឹងឧបសគ្គជីវិតនេះឯង។ មានយុវជនខ្លះមានក្តីសុបិន តែគ្មានកម្លាំងចិត្ត ដើម្បីធ្វើឱ្យក្តីសុបិនខ្លួនមិនអាចសម្រេច។ យុវជនត្រូវដឹងពីទម្លាប់ចំនួនពីរនេះ ដើម្បីសាងអនាគត។
១. ទម្លាប់សំខាន់មួយដែលមនុស្សភាគច្រើនខ្វះអត់បាននោះ ការមានវិន័យលើខ្លួនឯង។ ជាពិសេសយុវជនចង់ឱ្យសម្រស់អនាគតភ្លឺស្វាង យុវជនមិនគួរខ្ចិលច្រើននោះទេ។ តាមឯកឧត្តម វែង សិរីវុឌ្ឍ បានបញ្ជាក់ថា យើងជាយុវជនគួរតែប្រកាន់ខ្ជាប់ទម្លាប់មួយ គឺការមានវិន័យលើខ្លួនឯង។ ហើយសម្រាប់វិន័យនេះ ដើម្បីគ្រប់គ្រងលើពេលវេលា របៀបដឹកនាំលើការងារ និងរបៀបដឹកនាំការរស់នៅប្រចាំថ្ងៃឱ្យមានស្មារតីផងដែរ។ សម្រាប់យុវជនដែលគ្មានវិន័យវិញ តែងចំណាយពេលវេលាឥតប្រយោជន៍ និងគ្មានគោលជំហរច្បាស់លាស់ក្នុងជីវិតថែមទៀត។” ទម្លាប់គ្មានវិន័យបែបនេះ ជាការដឹកនាំយុវជនផ្លូវងងឹតហើយ និងអស់កម្លាំងចិត្តផងដែរ។ សូម្បីលោក លី ក្វាន់យូ បាននិយាយថា អ្នកត្រូវដាំវិន័យឱ្យមានក្នុងខ្លួនសិន ដើម្បីឈានដល់ក្តីសុបិនបាន(អនាគត)។
២. ទម្លាប់បន្តគឺទម្លាប់ខំប្រឹង ប្រឹងរហូតផ្លាស់ប្តូរជីវិត។ តាមលោក Robert Kuok បានលើកឡើងថា “លទ្ធផលជាង ៩០% កើតចេញពីការព្យាយាមលើការងារយ៉ាងលំបាក ចំណែកសល់ជារឿងសំណាង។” នេះជាសម្តីចេញពីបទពិសោធលោកផ្ទាល់ ពីអ្នកក្រលំបាកក្លាយជាអ្នកមានបំផុតនៅម៉ាឡេស៊ី។ ព្រោះលោកមួយថ្ងៃធ្វើការងារ ១៦ម៉ោង រកលុយចិញ្ចឹមក្រពះ និងសន្សំលុយបន្តិចបន្តួច ហើយចេញរកស៊ីដោយខ្លួនឯង មានលទ្ធផលមានលុយរាប់លានដុល្លារ។ គំរូល្អបែបនេះ យុវជនគួររៀនតាម ដើម្បីសាងអនាគតភ្លឺស្វាង។ ព្រោះអនាគតល្អកើតចេញពីការខំប្រឹងខ្លាំងណាស់ មិនមែនធ្វើការលំៗ នោះទេ។ យុវជនត្រូវចាំថា ការស្ថាបនាអនាគតឱ្យអស្ចារ្យ យុវជនត្រូវការចំណាយពេលអស់ជាច្រើនឆ្នាំ ដើម្បីបង្កើតលទ្ធផលអស្ចារ្យ។ លោក Kuok បានផ្តាំថា ភាពជោគជ័យអ្វីមួយលើផែនដីនេះ ត្រូវមានចិត្តស្វាហាប់ និងការព្យាយាម៕ អត្ថបទដោយ៖ ទ្រ សុភាព