កីឡា
មកដឹងវិធីហាត់ប្រាណ និងរបបអាហារ ដើម្បីសម្រកគីឡូ ហើយកុំឱ្យស្រ្តេសពេក

នៅសម័យកូវីដនេះ មនុស្សជាច្រើនមានបញ្ហាឡើងគីឡូ និងស្ត្រេស មូលហេតុចម្បងដែលធ្វើឱ្យពួកគាត់ឡើងគីឡូមកពីរបបអាហារ និងកង្វះការហាត់ប្រាណ ហើយមានបញ្ហាស្រ្តេសផងដែរ។ ថ្ងៃនេះ យើងនឹងលើកពីវិធីដោះស្រាយបញ្ហាទាំងនេះដូចខាងក្រោម៖

១. បំបាត់ស្រ្តេស

មនុស្សដែលធ្វើកិច្ចការច្រើនតែងតែមានបញ្ហាស្ត្រេសពេលល្ងាច ហើយមានអារម្មណ៍ឃ្លានអាហារកែឆ្នៃ នេះជាបញ្ហាឡើងគីឡូ។ តាមលោកគ្រូ វិរៈ យុទ្ធ ជាអ្នកជំនាញផ្នែកការហាត់ប្រាណជាច្រើនឆ្នាំ លោកគ្រូបាននិយាយថា ការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយចង្វាក់បេះដូង និងជួយការពារសន្លាក់ប៉ុណ្ណោះទេ សូម្បីបញ្ហាស្រ្តេសក៏ជួយកាត់បន្ថយបានដែរ។” ពីព្រោះថា ការធ្វើលំហាត់ប្រាណមានអត្ថប្រយោជន៍ច្រើន ទាំងរាងកាយ និងផ្លូវចិត្ត។ ពេលយើងធ្វើលំហាត់ប្រាណបានបញ្ចេញអរម៉ូន endorphins ជួយជំរុញកាត់ស្រ្តេស និងការឈឺចាប់ផ្នែកផ្លូវចិត្តផងដែរ(ពេលយើងធ្វើលំហាត់ប្រាណធាតុអរម៉ូន endorphins បញ្ចេញមក)។

២. របបអាហារកុំឱ្យឡើងគីឡូ

តាមលោកគ្រូ វិរៈ​ យុទ្ធ បាននិយាយថា “បញ្ហាឡើងគីឡូមកពីរបបអាហារមិនល្អ(ជាតិខ្លាញ់ អាកុល...)។ ចំពោះរបបអាហារជូយការពារឡើងគីឡូសម្រាប់មនុស្សជាទូទៅមានដូចជា ទ្រុងមាន់ មានពងមាន់(កាត់បន្ថយក្រហមចេញ វាជាតិខ្លាញ់) សាច់គោ និងត្រី...។” អាហារប្រភេទនេះ ជួយការពារ និងសម្រកគីឡូបានល្អ។ ពីព្រោះ វាមិនសូវមានជាតិខ្លាញ់ និងស្ករច្រើន។

តាមលោកគ្រូ វិរៈ យុទ្ធបានបន្តថា “អាហារល្អ ដូចជាបន្លែ និងផ្លែឈើ មានជិត ៨០% ដែលយើងអាចហូបបាន ដើម្បីជួយសម្រកគីឡូ និងសុខភាព។ ចំពោះផ្លែឈើប៉ោមខៀវ ជាផ្លែឈើលេខមួយ ជួយប្រព័ន្ធរំលាយអាហារ និងការពារឡើងគីឡូ។ ចំពោះទឹកអំពៅ និងទឹកដូងវិញ យើងអាចហូបមុនពេលហាត់ប្រាណ ដើម្បីមានថាមពលក្នុងការហាត់។” យើងអាចហូបអាហារណា មានជាតិខ្លាញ់ និងស្ករឱ្យតិច ពីព្រោះរាងកាយយើងត្រូវការជាតិទាំងនេះ ខ្លះផងដែរ។

៣. ការធ្វើលំហាត់ប្រាណឱ្យត្រូវក្បួន

តាមលោកគ្រូ វិរៈ យុទ្ធ បាននិយាយថា “ការហាត់ប្រាណឱ្យបានល្អ យើងត្រូវហាត់សមខ្លួនជាមុនប្រហែល ១០នាទី ដើម្បីសម្រួលចលនារាងកាយ និងដុតជាតិខ្លាញ់ ដូចជា ដើរ រត់តិចៗ ពត់ខ្លួន... ។ ការហាត់នៅផ្ទះ យើងអាចខ្វះឧបករណ៍ តែយើងអាចយកទម្ងន់ខ្លួន ធ្វើជាលំហាត់ និងមានឧបករណ៍តិចតួច ហើយមានលំហាត់ប្រាណមួយទៀត គឺហាត់យូរហ្គា ដើម្បីសម្រកគីឡួ និងការពារឡើងគីឡូផងដែរ។” ហើយតាមលោកវេជ្ជបណ្ឌិត Eric Berg បាននិយាយថា “បើអ្នកមិនទាន់មានរាងកាយរឹងមាំទេ សូមអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណយឺតៗ និងតមអាហារ ដើម្បីសម្រកគីឡូរបស់អ្នកមានប្រសិទ្ធភាព។”

តាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ពីការហាត់ប្រាណថា ពេលវេលាសម្រាប់ហាត់ប្រាណឱ្យបានល្អ នៅពេលព្រឹកម៉ោង ៥ និងម៉ោង ៦ព្រឹក ចំណែកពេលល្ងាចនៅម៉ោង ៤ ទៅដល់ ៥ ម៉ោង។ ពីព្រោះខ្លួនយើងត្រូវការបម្លែងវិតាមីនD ទៅជាកាលស្យូម ដើម្បីឱ្យឆ្អឹងរឹងមាំ។ ការហាត់ប្រាណ អ្នកអាចរត់តិចៗ ជាវិធីល្អសម្រាប់គាំទ្រដល់សុខភាព និងចាប់ពី ៣០ ទៅ៤០ នាទីបានហើយ។”

ដូចនេះ បើអ្នកចង់សម្រកគីឡូ និងកុំឱ្យស្រ្តេសច្រើន អ្នកគួរហាត់ប្រាណ ដើម្បីដុតខ្លាញ់ក្បាលពោះ ហើយអ្នកត្រូវតមអាហារកែឆ្នៃ និងភេសជ្ជៈគីមីផងដែរ។ ពីព្រោះថា អ្នកដែលមានសុខភាពល្អ ជាអ្នកធ្វើចលនារាងកាយ និងអាហារ ដែលជំនួយដល់សុខភាព មានបន្លែ ត្រី និងផ្លែ... អាហារទាំងនេះ ជួយការពារការឡើងគីឡូបានល្អបំផុត៕

អត្ថបទដោយ៖ ទ្រ ​សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2513

អត្ថបទទាក់ទង

#កីឡា

លោកគ្រូ រាវី បញ្ជាក់ថា ចង់សម្រកគីឡូ អ្នកគួរធ្វើបែបនេះ កុំឱ្យក្រពះចេះតែឃ្លាន
Tror Sopheap
April 23 2025
877 views

#កីឡា

កុំរវល់រកស៊ីពេក! អ្នកគួរធ្វើទម្លាប់ ១នេះ ពង្រឹងសុខភាពឱ្យអ្នករកស៊ីកើនចំណូល
Tror Sopheap
April 23 2025
115 views

#កីឡា

១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ
Tror Sopheap
April 4 2025
379 views

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.7 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
91 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia