កីឡា
កុំរវល់រកស៊ីពេក! អ្នកគួរធ្វើទម្លាប់ ១នេះ ពង្រឹងសុខភាពឱ្យអ្នករកស៊ីកើនចំណូល
Tror Sopheap
April 23 2025
115 views

បើអ្នករវល់នឹងកិច្ចការជាច្រើន អ្នកត្រូវការបង្កើតទម្លាប់សាមញ្ញជាលំហាត់ប្រាណផ្ទាល់ខ្លួនជួយអ្នកឱ្យមានសុខភាពល្អ និងរកស៊ីឬធ្វើការ មិនឈឺច្រើន។ ពេលអ្នកឈឺច្រើន អ្នកចាយលុយក៏អស់ច្រើនដែរ។ ទម្លាប់ទាំងបីនេះ ជួយអ្នកឱ្យរកស៊ីកាន់តែមានបាន និងមានសុខភាពរឹងមាំ។

តាមគេហទំព័រ Oberlo បានសរសេរថា “ការជឿទុកចិត្តលើខ្លួនឯង ជាការចាប់ផ្តើមធ្វើលំហាត់ប្រាណពេលព្រឹក វាធ្វើឱ្យអ្នកបង្កើតថាមពលកាន់តែប្រសើរ និងល្អជាងការផឹកការហ្វេរមួយកែវពេលព្រឹកផងដែរ។” The Founder Institute បានសរសេរថា “យោងតាមការសិក្សាពីលំហាត់ប្រាណ អ្នកត្រូវចំណាយពេល ២ ខែ ដើម្បីបង្កើតទម្លាប់មួយ នាំឱ្យអ្នកមានសុខភាពល្អ មានអារម្មណ៍ស្រស់ស្រាយ ឱ្យអ្នកធ្វើការមានលទ្ធផល។

នៅតាមការសិក្សាស្រាវជ្រាវពីជនជាតិជប៉ុននៅកោះ Okinawa មិនមែនជាមនុស្សធ្វើលំហាត់ប្រាណខ្លាំងទេ តែជាមនុស្សមានភាពសកម្មនឹងការរស់នៅប្រចាំថ្ងៃ។ សូម្បីលោក Donald Trump ជាមនុស្សមិនចូលចិត្តធ្វើលំហាត់ប្រាណ តែគាត់ជាសហគ្រិនដែល​មានសុខភាពល្អ មកពីគាត់មានភាពសកម្មនឹងកាងារជាប់ជាប្រចាំ។

មានអ្នករកស៊ីជោគជ័យ ជោគជ័យទាំងសុខភាពទាំងមានលុយផងដែរ។ បើអ្នកសកម្មនឹងការងារឱ្យអស់ពីសមត្ថភាពរយៈពេល ១២ ម៉ោងក្នុងមួយថ្ងៃជាប្រចាំ វានឹងជះឥទ្ធិពលវិជ្ជមានដល់អនាគតរបស់អ្នក។ តាមលោក Travis Johnson សហស្ថាបនិកនៃ Food Junky បាននិយាយថា “ ការធ្វើលំហាត់ប្រាណមិនគួរពិបាកក្នុងការបំពេញតាមកាលវិភាគរបស់អ្នកនោះទេ។” ពីព្រោះលោករវល់ការងារ​ តែលោកតែងឆ្លៀតពេលវេលាខ្លះ ដើម្បីធ្វើលំហាត់ប្រាណ មិនមែនកំណត់តាមកាលវិភាគ ឬម៉ោងនោះទេគឺការឆ្លៀតពេលហាត់ដើម្បីសុខភាព។

ពីព្រោះការធ្វើលំហាត់ប្រាណជួយបញ្ចេញអរម៉ូន endorphins នាំឱ្យអ្នកមានអារម្មណ៍ល្អ គ្មានតានតឹង និងមានអត្ថប្រយោជន៍សម្រាប់សហគ្រិនចំពោះការងារយ៉ាងល្អ។ សូម្បីលោក Scott Cullather នាយកប្រតិបត្តិក្រុមហ៊ុន InVNT បានបាននិយាយថា “ពេលវេលាហាត់ប្រាណរបស់ខ្ញុំ ជាពេលវេលាដ៏ល្អបំផុត។ វាពិតជាអស្ចារ្យ ដែលធ្វើឱ្យខ្ញុំមានគំនិតច្នៃប្រឌិត និងធ្វើឱ្យរាងកាយរបស់ខ្ញុំ សូទ្រាំនឹងការងារ ១៨ ទៅ ២០ ម៉ោងក្នុងមួយថ្ងៃ។

ពេលអ្នកមានអារម្មណ៍តានតឹង និងគិតអ្វីមិនចេញ អ្នកអាចចំណាយពេលវេលាពី ១០ ទៅ ២០នាទីដើរលំហាត់ប្រាណដើម្បីបំបាត់ភាពស្មុកស្មាញបានខ្លះ។ ពេលអ្នកធ្វើលំហាត់ប្រាណ វាអាចបង្កើតគំនិតច្នៃប្រតិដ្ឋល្អៗសម្រាប់អ្នករកស៊ីកើនចំណូលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភា

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2513

អត្ថបទទាក់ទង

#កីឡា

លោកគ្រូ រាវី បញ្ជាក់ថា ចង់សម្រកគីឡូ អ្នកគួរធ្វើបែបនេះ កុំឱ្យក្រពះចេះតែឃ្លាន
Tror Sopheap
April 23 2025
878 views

#កីឡា

កុំរវល់រកស៊ីពេក! អ្នកគួរធ្វើទម្លាប់ ១នេះ ពង្រឹងសុខភាពឱ្យអ្នករកស៊ីកើនចំណូល
Tror Sopheap
April 23 2025
115 views

#កីឡា

១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ
Tror Sopheap
April 4 2025
379 views

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.7 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
91 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia