កីឡា
ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
96 views

Cristiano Ronaldo គឺជាកីឡាករបាល់ទាត់ដ៏ល្បីមួយរូប ខណៈបច្ចុប្បន្នគាត់បាននិងកំពុងស្ថិតនៅលំដាប់ទី១ ដែលជាកីឡាករបាល់ទាត់រកប្រាក់ចំណូលបានច្រើនជាងគេ។ ក្រៅពីទាត់បាល់ គាត់មានសមត្ថភាពខ្ពស់ក្នុងការរកប្រាក់ចំណូលបន្ថែម ដែលបានមកពីការមានម៉ាកផ្ទាល់ខ្លួន ជាឯកអគ្គរដ្ឋទូតម៉ាកល្បី និងមានប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ខ្លាំងក្លាសម្រាប់ផ្សព្វផ្សាយម៉ាក។

យោងតាមប្រភពព័ត៌មាន beinsports បានឱ្យដឹងថា ប្រភពចំណូលធំៗដែលធ្វើឱ្យ Ronaldo អាចរកប្រាក់ចំណូលបានខ្ពស់ រួមមាន៖

. កិច្ចសន្យាជាមួយក្លឹប៖ Ronaldo បានចុះកិច្ចសន្យាជាមួយក្លឹប Al Nassr ដែលទទួលបានតម្លៃខ្លួនប្រហែល២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

. ឯកអគ្គរដ្ឋទូតម៉ាកល្បី៖ Ronaldo មានកិច្ចព្រមព្រៀងរយៈពេលវែងជាមួយក្រុមហ៊ុនធំៗដូចជា Nike និងបានចាប់ដៃគូជាមួយម៉ាកដូចជា Tag Heuer, Armani, Herbalife និងមានច្រើនទៀត។

. ការបណ្ដាក់ទុនអាជីវកម្ម៖ Ronaldo មានម៉ាកយីហោ CR7 ផ្ទាល់ខ្លួនរបស់គាត់ ដែលមានខោក្នុងបុរស ទឹកអប់ និងស្បែកជើងជាដើម។

. ប្រព័ន្ធផ្សព្វផ្សាយសង្គម៖ Ronaldo មានអ្នកតាមដានយ៉ាងច្រើននៅលើគណនីបណ្ដាញសង្គមរបស់គាត់។ គាត់បានប្រើឥទ្ធិពលនេះ ដើម្បីផ្សព្វផ្សាយម៉ាក ដែលធ្វើឱ្យគាត់ទទួលបានប្រាក់ចំណូលតាមរយៈការជួលពីម្ចាស់ម៉ាក ក្នុងការបង់ប្រាក់ឱ្យគាត់ជួយថតបង្ហោះផ្សព្វផ្សាយ។

គួរបញ្ជាក់ផងដែរថា បើយោងតាម CNN បានឱ្យដឹងថា Ronaldo រកបានប្រាក់ខ្ពស់បំផុតក្នុងចំណោមកីឡាករដទៃទៀតប្រចាំឆ្នាំ២០២៤ ដែលគាត់រកបានចំនួនសរុប ២៦០ លានដុល្លារ។ ក្នុងនោះ ចំនួន ២១៥ លានដុល្លារ គាត់បានមកពី Al Nassr។ ចំណែក ៤៥ លានដុល្លារទៀត គាត់រកបានក្រៅទីលានបាល់ទាត់៕អត្ថបទដោយ៖ មាស ចាន់ដារ៉ា

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3198

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 23 2026
បើអ្នកបាក់ទឹកចិត្ត នេះជាសម្តីល្អបំផុតទាំង៩ ជួយលើកទឹកចិត្តរបស់អ្នកឱ្យមានថាមពលឡើងវិញ
#ជំងឺApril 23 2026
សូមប្រយ័ត្នផង! នេះជារោគសញ្ញា និងផលវិបាកជំងឺក្រពេញប្រូស្តាតរីកធំ
#កីឡាApril 23 2026
លោកគ្រូ បញ្ញា បញ្ជាក់ថា ជាតិខ្លាញ់ ៣ប្រភេទនេះ ញ៉ាំមិនឡើងគីឡូហើយសុខភាពល្អ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia