អាហារ
បុរសខ្សោយមេជីវិត ឆាប់មានកូនលឿន ញ៉ាំអាហារទាំង ៣នេះ

តាមលោកវេជ្ជបណ្ឌិត ដាំង ទួន អាញ មកពីមជ្ឈមណ្ឌលគាំទ្រការបន្តពូជនៅមន្ទីរពេទ្យទូទៅនៅទីក្រុងហាណូយបញ្ជាក់ថា មេជីវិតឈ្មោលជាកោសិកាបន្តពូជបុរស ជាកត្តាសំខាន់មួយក្នុងចំណោមកត្តាដែលកំណត់ភាពជោគជ័យនៃការមានកូនដោយធម្មជាតិ។ កង្វះសារធាតុចិញ្ចឹមធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរគុណភាពមេជីវិតឈ្មោល មានការកាត់បន្ថយចំនួនមេជីវិតឈ្មោល និងបង្កើនអត្រាមេជីវិតឈ្មោលមិនប្រក្រតីថែមទៀត។ របបអាហារមានតុល្យភាពជួយរក្សាមេជីវិតឈ្មោលឱ្យមានសុខភាពល្អ ឆាប់មានកូនលឿន។ ខាងក្រោមនេះជាអាហារ ៣នេះជួយបង្កើនគុណភាពមេជីវិតឈ្មោល

១. អាហារសម្បូរទៅដោយស័ង្កសីសារធាតុស័ង្កសីគ្រប់គ្រាន់ជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយក្នុងការបង្កើតមេជីវិតឈ្មោល និងការមានកូនរបស់បុរសឡើងវិញ។ ការសិក្សាបង្ហាញថា កង្វះស័ង្កសី ឬកម្រិតស័ង្កសីទាប ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះអ័រម៉ូនតេស្តូស្តេរ៉ូន គុណភាពមេជីវិតឈ្មោលមិនល្អ ហើយមានហានិភ័យភាពគ្មានកូនរបស់បុរសដែរ។ អាហារសម្បូរទៅដោយស័ង្កសីរួមមាន៖ អយស្ទ័រ សាច់ក្រហម សាច់បក្សី មានខ្យង មានក្តាម មានបង្កង គ្រាប់ធញ្ញជាតិពីសណ្តែក និងទឹកដោះគោ អាហារទាំងនេះមានប្រសិទ្ធភាពខ្លាំងក្នុងការបង្កើនគុណភាពមេជីវិតឈ្មោលបុរសឡើងវិញ

២. អាហារសម្បូរទៅដោយសារធាតុជាតិហ្វូឡាត ហ្វូឡាតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចំនួនមេជីវិតឈ្មោល ដង់ស៊ីតេ និងការបំបែក DNA។ យោងតាមរបាយការណ៍មួយពីសមាគមវេជ្ជសាស្ត្រការបន្តពូជអាមេរិក (ASRM) បុរសដែលមានកម្រិតហ្វូឡាតទាបអាចមានអត្រាកើនឡើងនៃការបំបែក DNA មេជីវិតឈ្មោល និងដង់ស៊ីតេ និងចំនួនមេជីវិតឈ្មោលក្នុងទឹកកាមថយចុះលឿនបុរសៗ គួរហូបអាហារសម្បូរទៅដោយសាធាតុជាតិ ហ្វូឡាត រួមមានបន្លែស្លឹកបៃតងដូចជា ស្ពៃខ្មៅ សាឡាត់ ស្ពៃក្តោប ផ្លែប៉ោម ទឹកផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិទាំងមូលជាដើម

៣. វីតាមីន B12៖ សម្រាប់វីតាមីនB12 ជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពមេជីវិតឈ្មោលរបស់បុរស។ ការសិក្សាបានបង្ហាញថា វីតាមីនB12 ធ្វើឱ្យប្រសើរឡើងនូវចលនាមេជីវិតឈ្មោលរស់ឡើងវិញ ហើយបង្កើនចំនួនមេជីវិតឈ្មោល និងកាត់បន្ថយការខូចខាត DNA របស់មេជីវិតឈ្មោលបានយ៉ាងល្អ។ ដើម្បីទទួលបានវីតាមីន B12 គ្រប់គ្រាន់ បុរសៗ គួរហូបអាហារដូចជាត្រី សាច់គោ សាច់ចៀម សាច់មាន់ អាហារសមុទ្រដូចជាត្រីសាម៉ុង ត្រីធូណា ជាពិសេសថ្លើម; ផលិតផលទឹកដោះគោ និងស៊ុត; ធញ្ញជាតិ...​៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3310

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia