អាហារ
អ្នកពូកែហូបអាហារ ៥មុខនេះ បំផ្លាញតម្រងនោមឱ្យខូចលឿនបំផុត

យោងតាមការសិក្សាមួយនៅក្នុងឆ្នាំ២០០៤ បានចុះផ្សាយពី Journal of the American Society of Nephrology ថា អាហារដែលអ្នកឧស្សាហ៍ហូបច្រើនបំផុតដូចជា នំប្រៃផ្អែមលើសកម្រិត មានសាច់ប្រហិ អាហារចៀនបំពង មានមី និងស្រា វាអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមធ្ងន់ព្រោះវាជំរុញកោសិកាសាច់ដុំធ្វើឱ្យសរសៃឈាមឱ្យឆ្លងកាត់ការផ្លាស់ប្តូររចនាសម្ព័ន្ធ។ ព្រោះអាហារវេចខ្ចប់ និងកែច្នៃជាងពាក់កណ្តាលមានផ្ទុកសារធាតុបន្ថែមផូស្វាតនាំឱ្យមានការឡើងជាតិកាល់ស្យូមសរសៃឈាមជាការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើតម្រងនោមឱ្យប្រឹងធ្វើការលើសដើមដូចជាករណីផឹកស្រាជាដើម។ ការផឹកស្រាច្រើនអាចបណ្តាលឱ្យមានរបួសតម្រងនោមស្រួចស្រាវដោយសារតែខ្វះជាតិទឹកធ្ងន់ធ្ងរ។​

យោងតាមគេហទំព័រ vnexpress បានចុះផ្សាយថា ដើម្បីការពារតម្រងនោម គ្រូពេទ្យឯកទេសតម្រងនោមផ្តល់ជូននូវដំណោះស្រាយមួយចំនួនដូចជា៖

១. ការស្ងោរបន្លែ និងបន្លែស្រស់ ពេលអ្នកហូបបន្លែដូចជា​ស្ពៃក្តោប ​ម្ទេស​ប្លោក​ក្រហម ​ខ្ទឹមបារាំង និងខ្ញីការហូបអាហារបែបនេះ ជួយតម្រងនោមរបស់អ្នកគ្មានសម្ពាធធ្ងន់ផងដែរ។

២. ជ្រើសរើសសាច់៖ ការជ្រើសរើសសាច់ជ្រូក និងសាច់មាន់ស្រស់ៗ ហាន់ជាចំណិតៗ ជំនួសឱ្យសាច់កែច្នៃ និងប្រហិតសាច់ ធ្វើឱ្យសុខភាពអ្នកកាត់បន្ថែមជាតិខ្លាញ់ ហើយតម្រងនោមដំណើរការល្អដែរ។

៣. ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ត្រូវប្រាកដថាអ្នកផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដើម្បីឱ្យតម្រងនោមរបស់អ្នកមានជាតិទឹកគ្រប់គ្រាន់ដើម្បីច្រោះសារធាតុគីមីឬជាតិពុលចេញពីរាងកាយបានល្អបំផុត។ យោងតាមវេជ្ជបណ្ឌិត Tra Anh Duy ជាអ្នកជំនាញសុខភាពតម្រងនោមបានលើកឡើងថា  ការ​ទទួល​ទាន​ទឹក​គ្រប់គ្រាន់​ជួយ​ឱ្យ​តម្រងនោមមាន​ដំណើរការ​យ៉ាងល្អដើម្បីការពារ​ជំងឺ​ដូច​ជា​គ្រួស​ក្នុង​តម្រងនោម រលាក​ផ្លូវ​បង្ហូរ​ទឹកនោម និងខ្សោយ​តម្រងនោមជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3306

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia