បងប្អូនដឹងអត់ថាទម្លាប់មិនដឹងខ្លួនមួយចំនួនដែលបងប្អូនចូលចិត្តធ្វើរាល់ថ្ងៃនេះគឺប៉ះពាល់ដល់ថ្លើមរបស់បងប្អូនខ្លាំងណាស់បងប្អូនដូចជាការផឹកស្រា អាហារផ្អែមៗ និងខ្វះលំហាត់ប្រាណ។ ថ្លើមគឺជាសរីរាង្គដែលមានសមត្ថភាពព្យាបាលខ្លួនឯងបាន ក៏ប៉ុន្ដែបើបងប្អូនមាន ២ទម្លាប់នេះ ធ្វើជាប្រចាំថ្ងៃនោះ៖
១. ទម្លាប់ទី១ ផឹកទឹកឬហាត់ប្រាណ៖ ការញុំាឬក៏ផឹកអាហារបំប៉នមិនខុសនោះទេ តែបើអ្នកជ្រើសរើសប្រភេទអាហារបំប៉នដែលគ្មានប្រភពច្បាស់លាស់ មិនដឹងមានសារធាតុអ្វីខ្លះនៅខាងក្នុង ផឹកហើយអាចជាជំងឺ១០០មុខផឹកហើយស្អាត ចេះតែតាមគ្នា បងប្អូនប្រយ័ត្នខូចថ្លើម ខូចក្រលៀនទាំងក្មេងដោយសារប្រភេទអាហារបំប៉នទាំងអស់នេះ។ ដូច្នេះបើបងប្អូនចង់ផឹកទឹកមួយថ្ងៃឱ្យបាន ៣ទៅ៤លីត្រ ទើបថ្លើមរបស់អ្នកមានសុខភាពល្អ។ មានគ្រូពេទ្យជាច្រើនបានណែនាំថា ការធ្វើលំហាត់ប្រាណ មួយថ្ងៃ ២០ទៅ៣០នាទី ជួយបញ្ចេញជាតិពុលពីថ្លើមឱ្យអ្នកមានសុខភាពល្អបំផុត។ សូម្បីជាតិខ្លាញ់ក្នុងខ្លួនអ្នកក៏ស្រកលឿនដែរ។ ទម្លាប់ផឹកទឹក និងហាត់ប្រាណ ធ្វើឱ្យថ្លើមអ្នកសុខសប្បាយ កម្ចាត់ខ្លាញ់អាក្រក់ ធ្វើឱ្យអ្នកគ្មានជំងឺធ្ងន់ពេលចាស់ថែមទៀតផង។
២. សម្រាប់ទម្លាប់ទី២ គឺបញ្ឃប់ទម្លាប់ផឹកស្រា៖ ពេលអ្នកឈប់ផឹកស្រាត្រឹមតែរយៈពេល ៧ថ្ងៃ ថ្លើមរបស់អ្នកចាប់ផ្តើមច្រោះជាតិខ្លាញ់ចេញពីកោសិកា។ នៅរយៈពេល ៧ថ្ងៃហ្នឹងអង់ស៊ីមថ្លើមអាចត្រលប់មកធម្មតាវិញ ហើយស្រទាប់ខ្លាញ់នឹងចាប់ផ្តើមរលាយបាត់។ ក្នុងអំឡុងពេលមួយសប្តាហ៍អ្នកមិនផឹកស្រា ជាសញ្ញាការរលាកថយចុះកុំឱ្យហើមសាច់ និងស្បែកសម្បូលមានការភ្លឺថ្លា។
បើអ្នកឈប់ស្រាចាប់ពី ២ទៅ៤សប្តាហ៍ជួយឱ្យអង់ស៊ីម និងទឹកប្រមាត់ល្អឡើងវិញលឿន។ ការធ្វើតេស្តឈាមជួយឱ្យអង់ស៊ីមថ្លើមចំនួនពីរមានការវាយតម្លៃការខូចខាតថយចុះ។ ពេលជាតិខ្លាញ់ និងការរលាកថយចុះ ការផលិតទឹកប្រមាត់នៅតែបន្ត រួមចំណែកដល់ការកែលម្អសុខភាពការរំលាយអាហារ និងកាត់បន្ថយការហើមពោះផងដែរ។ហើយតួនាទីថ្លើមក៏ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម ជួយឱ្យរាងកាយមានតុល្យភាពមានថាមពលជាងមុន៕ អត្ថបទដោយ៖ ទ្រ សុភាព
