កីឡា
ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

អ្នកស្រ្តេសច្រើនងាយឡើងគីឡូហើយប្រព័ន្ធរាងកាយចុះខ្សោយ។ ពេលរាងកាយមានសភាពបែបនេះ អ្នកចាប់ផ្តើមឃ្លានអាហារ ដើម្បីមានកម្លាំងពលំឡើងវិញ។ អាហារភាគច្រើនដែលអ្នកចូលចិត្តគឺអាហារនិងភេសជ្ជៈផ្អែមៗជាហេតុនាំឱ្យអ្នកឡើងគីឡូ។ បើអ្នកចង់រំលាយជាតិខ្លាញ់ជាដំបូងអ្នកគួររំលាយស្រ្តេសជាមុនសិន។ ថ្ងៃនេះ លោកគ្រូ គួ ហៅថា Ku Ku ជាអ្នកជំនាញផ្នែកហាត់ប្រាណនិងរបបអាហារបានបញ្ជាក់ថា ការលើសគីឡូមានហានិភ័យអាចឱ្យអ្នកកើតជំងឺលើសឈាម គាំងបេះដូង  និងសម្ពាធសរសៃឈាមព្រោះតែជាតិខ្លាញ់ច្រើននេះឯង។ ខាងក្រោមនេះជាទម្លាប់ល្អកម្ចាត់រំលាយស្រ្តេស ឱ្យអ្នកស្រកគីឡូបានល្អ។

១. អាហារល្អដុតខ្លាញ់។ តាមលោកគ្រូ Ku Ku បានលើកឡើងថា រាងកាយយើងពេលកាត់បន្ថយជាតិខ្លាញ់ហើយ រាងកាយយើងនឹងស្រូបយកខ្លាញ់ចាស់ៗ មកចិញ្ចឹមរាងកាយឱ្យមានថាមពលឡើងវិញ។ របបអាហារយើងគួរប្រកាន់ខ្ជាប់ទម្លាប់ប្រចាំថ្ងៃ មានដូចជាសាច់មាន់ សាច់ត្រី សាច់គោ និងមានស៊ុត ប្រភេទសាច់ទាំងនេះសម្បូរជាតិប្រូតេអ៊ីនច្រើន ផ្តល់ឱ្យរាងកាយមានថាមពល ហើយកាត់បន្ថយជាតិខ្លាញ់ដែរ។ ហើយលោកគ្រូបានបន្តថា ដើម្បីសម្រកគីឡូឱ្យមានប្រសិទ្ធភាពខ្ពស់ អ្នកគួរហូបបន្លែស្រស់ៗ និងផ្លែឈើតាមសមត្ថភាព។ ព្រោះការហូបបែបនេះ កាត់ស្រេ្តសកាត់គីឡូ។

២. អាហារពិតជាសំខាន់ បើខ្វះការធ្វើលំហាត់ប្រាណ។ តាមលោកគ្រ Ku Ku បានលើកឡើងថា ពេលអ្នកចំណាយពេល ៤៥នាទីធ្វើលំហាត់ប្រាណ អ្នកទទួលបានអត្ថប្រយោជន៍ច្រើនណាស់ ទីមួយ.កាត់ស្រ្តេស ឱ្យខួរក្បាលស្វាង ទីពីរ.កម្ចាត់ជាតិពុលឱ្យឈាមសុខភាពល្អ ទីបី.រំលាយជាតិខ្លាញ់ចេញខ្លួនបានលឿន ប៉ូវរាងកាយឱ្យមាំមិនងាយឈឺទេ។ ពេលរាងកាយរឹងមាំ ផ្លូវចិត្តអ្នកក៏មាំដែរ។ មូលហេតុទាំងអស់នេះហើយអ្នកគួរធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ។

៣. ការគេងឱ្យបានស្កប់ស្កល់ជាវិធីដុតខ្លាញ់បានលឿន ព្រោះជាអំឡុងពេលរាងកាយសម្រាកត្រូវការជាតិខ្លាញ់ប្រើការដើម្បីផ្តល់ថាមពល។ លោកគ្រូ គួរ បញ្ជាក់ថា ការធ្វើលំហាត់ប្រាណ និងរបបអាហារល្អដល់រាងកាយហើយ វាពិតជួយឱ្យយើងគេងលក់ស្រួល។ ការគេងលក់ស្រួល ធ្វើឱ្យអរម៉ូនរាងកាយយើងដំណើរល្អ ដើម្បីជួសជុលកោសិកាចាស់ចេញ ហើយដំណើរនេះ ក៏យកជាតិខ្លាញ់ចាស់មកប្រើប្រាស់ដែរ។ ការគេងនឹងជះឥទ្ធិពលលើការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងការគេង និងបង្កើនភាពសកម្មនៃកោសិកាខ្លាញ់ជួយដុតបំផ្លាញកាឡូរីផងដែរ។ ពេលអ្នកការរក្សាទម្លាប់ ៣នេះឱ្យជាប់ អ្នកនឹងទទួលបានលទ្ធផលដូចក្តីប្រាថ្នារបស់លោកអ្នកជាមិនខានឡើយ៕អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia