កីឡា
លោកគ្រូ រាវី បញ្ជាក់ថា ចង់សម្រកគីឡូ អ្នកគួរធ្វើបែបនេះ កុំឱ្យក្រពះចេះតែឃ្លាន
Tror Sopheap
April 23 2025
889 views

អ្នកធាត់ខ្លាំង ឬលើសគីឡូ រឿងមួយធ្វើឱ្យពួកគាត់ពិបាកអារម្មណ៍ក្នុងការទ្រាំ គឺគាត់តែងឃ្លាននេះ ឃ្លាននោះ។ ពិសេសពួកគាត់តែងញុំានំកញ្ចប់តូច ឬនំរសជាតិប្រៃផ្អែមជាហេតុនាំឱ្យលើសជាតិខ្លាញ់ជាដើម។ តាមលោកគ្រូ គឿន រាវី ជាគ្រូហាត់ប្រាណជាច្រើនឆ្នាំបញ្ជាក់ពីឫសគល់នៃអារម្មណ៍ដើម្បីសម្រកគីឡូហើយយកឈ្នះអារម្មណ៍ឃ្លានមិនឈប់នេះដើម្បីឱ្យអ្នកឆាប់សម្រកគីឡូ។

តាមលោកគ្រូ គឿន រាវី បានលើកឡើងថា ការឃ្លានកើតពីទម្លាប់នៃការញាំតាមចិត្ត និងគ្មានគោលដៅច្បាស់លាស់ក្នុងការញាំ ចិត្តបើយើងបណ្តោយវាឲ្យស្គាល់របស់ល្អ ឬអាហារឆ្ងាញ់ៗច្រើន នោះវាក៏នឹងតែងតែរម្លឹកឲ្យយើងស្រេកឃ្លានរបស់ទាំងអស់នោះម្តងហើយម្តងទៀតជានិច្ច ដូច្នេះការបង្កើតគោលដៅមួយសម្រាប់សុខភាព និងរាងកាយខ្លួនឯងគឺចាំបាច់សម្រាប់ផ្លាស់ប្តូរទម្លាប់នៃការឃ្លាន ព្រោះបុគ្គលដែលជាប់ចិត្តនឹងគោលដៅ ពួកគេអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីសម្រេចគោលដៅ, បើគោលដៅជាការសម្រកគីឡូ នោះគោលដៅនឹងក្លាយជាហេតុផលយ៉ាងរឹងមាំដើម្បីចាំដាស់សតិស្មារតីពួកគេរាល់ពេលដែលអារម្មណ៍ស្រេកឃ្លានកើតមានឡើងម្តងៗ។

ឯបច្ចេកទេសក្នុងការកាត់បន្ថយភាពស្រេកឃ្លាន យើងត្រូវមានវិន័យក្នុងការញាំអាហារដែលចាំបាច់ដើម្បីទ្រទ្រង់រាងកាយ, បើទោះជាវាអត់ឆ្ងាញ់ត្រូវចិត្ត តែយើងចាំបាច់ត្រូវញុំាដើម្បីគោលដៅកាយសម្បទាផ្ទាល់ខ្លួនយើង។ ដូច្នេះអាហារចាំបាច់វាមិនមែនជាអាហារស្របតាមចំណង់ចិត្តទាំងអស់នោះទេ វាមិនឆ្ងាញ់ខ្លាំងរហូតឲ្យយើងស្រេកឃ្លានវាម្តងហើយម្តងទៀតនោះទេ វានឹងធ្វើឲ្យយើងទ្រលាន់ខ្លះហើយ តែយើងគ្រាន់តែដឹងដោយស្មារតីថា វាចាំបាច់ វាមានប្រយោជន៍សម្រាប់សុខភាពបច្ចុប្បន្ន និងរូបរាងកាយដែលជាគោលដៅអនាគតរបស់យើង។

ឧទាហរណ៍ថា កីឡាករត្រៀមប្រកួតយកជើងឯកសាច់ដុំឬរាងកាយស្អាត ពួកគេឃ្លានខ្លាំងណាស់ តែពួកគេអាចស៊ូទ្រាំបានរហូតសម្រេចគោលដៅគីឡូ ឬរាងកាយដែលស្រស់ស្អាតអាចយកទៅប្រកួតបាន, ការឃ្លាននៅតែឃ្លាន តែពួកគេឃ្លានភាពជោគជ័យជាងអាហារដែលអាចប៉ះពាល់ដល់ជោគជ័យរបស់ពួកគេជាង។

គ្មានអ្វីឈ្នះចិត្តនោះទេ អាចដឹកនាំចិត្តខ្លួនឯងបាន នោះអ្នកនឹងឈ្នះគ្រប់យ៉ាងដែលនាំឲ្យខ្លួនឯងមានបញ្ហា ឬមិនអាចសម្រេចគោលដៅបាន។ រាងកាយត្រូវការអាហារដើម្បីទ្រទ្រង់ តែកុំបណ្តោយឲ្យសេចក្តីទុក្ខនៅក្នុងចិត្តប្រើប្រាស់អាហារជាទីពឹងក្នុងការរំសាយទុក្ខមួយពេលៗ ព្រោះការរំសាយទុក្ខដោយការញុំាអាហារច្រើន វាជួយឲ្យចិត្តបានរីករាយមួយពេលមែន តែវាអាចជាហេតុសន្សំបញ្ហាជាច្រើនសម្រាប់ពេលក្រោយៗទៀតដូចជាការលើសខ្លាញ់នាំឲ្យរាងកាយធាត់លែងស្អាតគ្មានជំនឿចិត្តលើខ្លួនឯង លើសជាតិអាស៊ីតនាំដល់ការឈឺចុកចាប់តាមសាច់ដុំ និងឆ្អឹង ហើយលើសជាតិស្ករនាំដល់ការកើតជំងឺទឹកនោមផ្អែម-ល-។

ដូចនេះហើយ ពេលអ្នកមានគោលដៅជាក់លាក់ និងតាំងអារម្មណ៍ទ្រាំលំបាកមុនដំបូង ប្រហែល៣ទៅ៧ថ្ងៃ ទម្លាប់ការហូបអាហាររបស់អ្នកប្រែប្រួល ចូលចិត្តហូបបន្លែ ផ្លែឈើ និងត្រីសាច់ល្អ ដើម្បីសម្រកជាតិខ្លាញ់ និងសុខភាពល្អជាមុនដែរ។ ការសម្រកគីឡូនេះ អ្នកកំពុងតែប្រយុទ្ធជាមួយខ្លួនឯង ដើម្បីឈ្នះ។ ការឈ្នះលើខ្លួនឯង ការសម្រកគីឡូរបស់អ្នក ក៏ចេញលទ្ធផលលើសពីការរំពឹងទុកទៅទៀត៕អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3285

អត្ថបទថ្មីៗ
#អាហារJune 22 2026
ហាត់ប្រាណរួច! ញ៉ាំអាហារ ៥នេះ ដុតជាតិខ្លាញ់ ស្រកគីឡូ ថែសម្រស់កាន់តែក្មេង
#ជំងឺJune 22 2026
ចាប់អារម្មណ៍ផង! ៣ទម្លាប់អាក្រក់មនុស្សភាគច្រើនចូលចិត្តធ្វើ បំផ្លាញតម្រងនោមខូចអត់ដឹងខ្លួន
#អាហារJune 21 2026
នេះជារបបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!
#ចិត្តសាស្ត្រJune 21 2026
លោក ជិន ថូមីត បញ្ជាក់ថា មានបញ្ហាច្រើនហើយរឹងមាំ អ្នកត្រូវធ្វើរឿង ១នេះក្នុងជីវិត
#ជំងឺJune 19 2026
ស្រ្តីមានផ្ទៃពោះត្រូវធ្វើរឿង ១នេះ ការពារជំងឺរលាកថ្លើមប្រភេទB និងកូន
#ចិត្តសាស្ត្រJune 18 2026
អ្នកចិត្តសាស្រ្តបញ្ជាក់ថា កំហុស ៤នេះ ធ្វើឱ្យអ្នកខ្សោយក្នុងការទំនាក់ទំនង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia