កីឡា
១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ

ការធ្វើលំហាត់ប្រាណការពារអាយុជីវិតរបស់អ្នករស់នៅឱ្យមានអាយុវែង។ យោងតាមការសិក្សាដែលត្រូវបានចេញផ្សាយនៅក្នុង Journal of the American Heart Association បានវិភាគទិន្នន័យពីមនុស្សជាង ៩៣.០០០នាក់ បានពាក់ឧបករណ៍តាមដានសកម្មភាពនៅលើកដៃរបស់ពួកគេឱ្យធ្វើលំហាត់ប្រាណ ១ថ្ងៃ ២០នាទីការពារជំងឺមហារីក ទឹកនោមផ្អែម និងការគាំងបេះដូង។ ការលំហាត់ប្រាណការពារជំងឺទាំង ៣នេះ៖

១. ជំងឺបេះដូង៖ ការធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃអាចជួយពង្រឹងសុខភាពបេះដូង។ ព្រោះបេះដូងខ្សោយការផលិតឈាមក៏ខ្សោយដែរ។ តាមការសិក្សាថ្មីៗ មួយពី Hopkinsmedicine បានបង្ហាញថា ការធ្វើលំហាត់ប្រាណធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់សាច់ដុំក្នុងការទាញអុកស៊ីហ្សែន និងដំណើរការល្អរបស់សរសៃឈាមបេះដូង។ សូម្បីតែបញ្ហាសម្ពាធឈាមខ្ពស់ ក៏ការធ្វើលំហាត់ប្រាណអាចបន្ថយហានិភ័យដាច់សរសៃឈាមបេះដូងដែរ។

២.ការពារទឹកនោមផ្អែម៖ យោងតាមសារព័ត៌មានសុខភាព Mayoclinic បានបញ្ជាក់ថា ពេលអ្នកធ្វើលំហាត់ប្រាណកាន់តែខ្លាំង(អាចរយៈពេល ២០នាទីឬ ១ម៉ោង ក្នុង១ថ្ងៃ) កាន់តែជួយបញ្ចុះជាតិស្ករបានល្អ។ ហើយអ្នកគួរតែហូបបន្លែ និងត្រីឱ្យបានច្រើន។ ហើយពិសារទឹកច្រើន ឱ្យបានច្រើន ដើម្បីពង្រឹងសុខភាពកាន់តែល្អ។ អ្នកត្រូវបញ្ឈប់អាហារ និងភេសជ្ជៈណា មានជាតិស្ករច្រើន។ ទើបមួយជីវិតរបស់អ្នកគ្មានវាសនាកើតជំងឺទឹកនោមផ្អែមនោះទេ។

៣. ការពារជំងឺមហារីក៖ តាមការស្រាវជ្រាវពីវេជ្ជសាស្រ្តជំងឺមហារីកនៅអាមេរិកបានរកឃើញថា “ការធ្វើលំហាត់ប្រាណគ្រាន់តែដើរប៉ុណ្ណោះ វាអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកផ្សេងៗ មានដូចជាមហារីកសុដន់ មហារីកពោះវៀន មហារីកបំពង់អាហារ និងជំងឺមហារីកគ្រប់ឈាម មហារីកថ្លើម។ អ្នកគួរធ្វើលំហាត់ប្រាណក្នុងមួយថ្ងៃ ៣០ ទៅ ៤០ នាទីជាប្រចាំថ្ងៃ។ ការធ្វើលំហាត់ប្រាណនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ ២០% បើប្រៀបធៀបនឹងអ្នកដែលមិនហាត់ប្រាណសោះ។ យោងតាម The Conversation

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2979

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia