កីឡា
គួរឱ្យភ្ញាក់ផ្អើលការធ្វើលំហាត់ប្រាណ អាចការពារជំងឺតម្រងនោម និងទឹកនោមផ្អែម
Tror Sopheap
January 14 2025
2.2 K views

មានការសិក្សាថ្មីមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណជាប្រចាំ បានផ្តល់អត្ថប្រយោជន៍ចំពោះអ្នកមានបញ្ហាតម្រងនោមនិងការពារជំងឺទឹកនោមផ្អែមមានប្រសិទ្ធ។ បើអ្នកខូចតម្រងនោមក៏ងាយកើតជំងឺទឹកនោមផ្អែមដែរ។ ថ្ងៃនេះ អ្នកមកដឹងពីអត្ថប្រយោជន៍នៃការហាត់ប្រាណដើម្បីការពារជំងឺពីរមុខនេះ៖

១. មុខងារតំរងនោម៖ យោងតាមមូលនិធិជាតិសិក្សាពីតម្រងនោមបាននិយាយថា ការធ្វើលំហហាត់ប្រាណផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានជំងឺតម្រងនោមដោយធ្វើឱ្យប្រសើរឡើងនូវមុខងារសាច់ដុំ កាត់បន្ថយសម្ពាធឈាម បញ្ចុះកូឡេស្តេរ៉ុល រក្សាទំងន់រាងកាយឱ្យមានសុខភាពល្អ និងធ្វើឱ្យគេងលក់ស្រួល។ ដូចគ្រប់ផ្នែកនៃសុខភាពតម្រងនោម ដែលមានសុខភាពល្អ អ្នកត្រូវចាប់ផ្តើមធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ(២០ ទៅ៣០ នាទី)។
មានអ្នកជំងឺតម្រងនៅអាមេរិក ត្រូវធ្វើលំហាត់ប្រាណតាមកម្មវិធីថែទាំសុខភាពក្នុងកម្រិតមធ្យម ១៥០ នាទីមួយសប្តាស៍ ដើម្បីសុខភាពតម្រងនោមកាន់តែប្រសើរឡើង នេះយោងតាមទស្សនាវដ្តីគ្លីនិកនៃអាមេរិក។

ការហាត់ប្រាណជាការដោះស្រាយសម្រាប់អ្នកជំងឺតម្រងនោម មកពីពួកគេផឹកទឹកច្រើន និងបញ្ចេញជាតិពុលតាមទឹកនោម។ ប៉ុន្តែមនុស្សភាគច្រើន ក្នុងសង្គមរបស់យើង កើតជំងឺគ្រួសតម្រងនោម មកពីផឹកទឹកមិនល្អ នេះជាបុព្វហេតុទូទៅបំផុតនៃជំងឺនេះ។

២. ជំងឺទឹកនោមផ្អែម៖ តាមអ្នកវិទ្យាសាស្រ្តបាននិយាយថា ជំងឺទឹកនោមផ្អែមប្រភេទទីមួយ កើតឡើងនៅពេលប្រព័ន្ធភាពស៊ាំការពាររាងកាយ ដែលមានការប្រឆាំងនឹងការឆ្លងមេរោគវាយប្រហារ និងបំផ្លាញកោសិកាបេតា ដែលផលិតអាំងស៊ុយលីនរបស់លំពែ។ ហើយវាបណ្តាលមកពីហ្សែន និងកត្តាបរិស្ថានដូចជាវីរុសដែលអាចបង្កឱ្យមានជំងឺនេះ។ ពេលអ្នកហូបអាហារ និងភេសជ្ជៈមានជាតិផ្អែមច្រើន ពេលវ័យអ្នកកាន់តែច្រើន លំពែនឹងចុះខ្សោយ វានឹងក្លាយជាជំងឺទឹកនោមផ្អែម។ ការធ្វើលំហាត់ប្រាណជួយបេះដូងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់អាំងស៊ុយលីន និងបន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អបំផុត។ ឥទ្ធិពលវិជ្ជមាននេះ អាចមានរយៈពេលរហូតដល់ ៤៨ ម៉ោងក្រោយពេលហាត់ប្រាណ។ ការធ្វើលំហាត់ប្រាណក៏ធ្វើឱ្យប្រសើរឡើងនូវចលនាឈាមរត់ស្រួលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3032

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.5 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.5 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia