កីឡា
គ្រូបង្វឹក ហុងដា ព្យាយាមសំលៀងអាវុធសំខាន១នេះ ឱ្យកីឡាករបាល់ទាត់កម្ពុជាខ្លាំង

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានៅអាយុក្រោម ២២ឆ្នាំជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ីនៅយប់ទី១០ ម៉ោង៧នេះ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី៣២។ លោក ហុងដា ជាគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាបានព្យាយាមលើកទឹកចិត្តកីឡាករមុនប្រកួតថា “គ្មានការឈឺចាប់ អ្នកក៏មិនអាចរីកចម្រើនទេ”។ ទោះបីកីឡាករជម្រើសជាតិកម្ពុជាឈ្នះមួយប្រកួត ស្មើមួយ និងចាញ់មួយប្រកួត ប៉ុន្តែលោក ហុងដា បានផ្ញើសារនេះមានន័យធំធេងណាស់ដែលសំដៅអត្ថន័យថា យើងមិនឈ្នះទេ បើយើងខ្វះជំនឿចិត្ត ដើម្បីលើកទឹកចិត្តរបស់ខ្លួនក្នុងការប្រកួតនោះ។ លោក ហុងដា មានឈាមជ័រជាជនជាតិជប៉ុន កម្រឮពាក្យថា “ចុះចាញ់ហើយ” ពេលពួកគេធ្វើរឿងអ្វីមួយ។ អត្ថន័យមួយទៀតលោក ហុងដា ចង់បញ្ជាក់អត្ថន័យឃ្លាខាងលើជូនការលើកទឹកចិត្តដល់កីឡាករថា “ចាញ់លុះត្រាតែចប់ទឹក”។

មុនការប្រកួតជាមួយឥណ្ឌូនេស៊ីនេះ លោក ហុងដា បានបោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា “យើងត្រូវតែជឿលើខ្លួនឯង ទោះវាជាលទ្ធផលតូចតាចក៏ដោយ គឺយើងមិនបោះបង់រហូតដល់ទីបញ្ចប់”។ ទោះបីយើងមានសង្ឃឹមតិចតួចក៏ដោយ ទឹកចិត្តកីឡាករមិនត្រូវបោះបង់វាទេ មានតែការព្យាយាមធ្វើរឿងតូចៗ ហ្នឹងហើយជាផ្លូវរស់នៃអនាគតផ្នែកកីឡា និងផ្លូវឈ្នះ។ ហើយលោកព្យាយាមនិយាយបន្តថា “ខ្ញុំជឿថា ជ័យជម្នះជារង្វាន់នៃការរីកចម្រើនល្អបំផុត”។ កីឡាករខ្លាំង ឈ្នះការប្រកួត ព្រោះតែមានទឹកចិត្តប្រយុទ្ធក្នុងទីលានសមរភូមិ។ កម្លាំងចិត្តជាអាវុធបំពាក់ស្មារតីកីឡាករលេងបានល្អបំផុត។ យើងសង្ឃឹមថា កីឡាករខ្មែរយើងមានក្តីសង្ឃឹម មានថាមពល និងមានទិចនិកលេងទម្រង់បានល្អជាមួយឥណ្ឌូនេស៊ីក្នុងយប់នេះ។ ខ្មែរយើងអាចធ្វើបានល្អបំផុតក្នុងយប់នេះ...។

សូមគួរជម្រាបផងដែរថា ការប្រកួតគ្រាប់បាល់លើសមរភូមិវាលស្មៅដ៏ក្តៅគគុករវាងកម្ពុជា និងឥណ្ឌូនេស៊ីនៅថ្ងៃទី ១០ នៅវេលាម៉ោង៧យប់នេះ។ សូមកុំភ្លេចរង់ចាំទស្សនាឲ្យបានគ្រប់គ្នាណា៎ ដើម្បីជាកម្លាំងចិត្តដល់កីឡាករជម្រើសជាតិកម្ពុជាយើង!

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2513

អត្ថបទទាក់ទង

#កីឡា

លោកគ្រូ រាវី បញ្ជាក់ថា ចង់សម្រកគីឡូ អ្នកគួរធ្វើបែបនេះ កុំឱ្យក្រពះចេះតែឃ្លាន
Tror Sopheap
April 23 2025
878 views

#កីឡា

កុំរវល់រកស៊ីពេក! អ្នកគួរធ្វើទម្លាប់ ១នេះ ពង្រឹងសុខភាពឱ្យអ្នករកស៊ីកើនចំណូល
Tror Sopheap
April 23 2025
115 views

#កីឡា

១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ
Tror Sopheap
April 4 2025
379 views

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.7 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
91 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia