គំនិតរកស៊ី
កាសសង្គ្រោះការស្ដាប់ ធ្ងន់ត្រចៀក ស្ដាប់មិនច្បាស់ឬមិនឭកម្រិតណាក៏អាចស្ដាប់ច្បាស់ល្អឡើងវិញ
Senghong Kong
March 23 2023
1.1 K views

បាត់បង់ការស្តាប់ក៏ដូចគ្នានឹងការបាត់បង់កែវភ្នែកដូចគ្នា លំបាកគ្រប់យ៉ាង។ មិនអាចទទួលដឹងថានៅជុំវិញខ្លួនមានសម្លេងអ្វីខ្លះ ពិបាកក្នុងការសន្ទនា បើមានបញ្ហាការស្តាប់ពីកំណើតទៀតនោះ អាចធ្វើឱ្យក្មេងៗមិនអាចនិយាយបានពេញ១ជីវិតតែម្ដងក៏មានដែរ។ មានមនុស្សមិនតិចទេ ដែលមានបញ្ហាធ្ងន់ត្រចៀក ក្នុងនោះរួមទាំងប្រជាជនកម្ពុជាផងដែរ។ ដោយឃើញពីបញ្ហាបែបនេះ ទើបអ្នកជំនាញជាច្រើននៅជុំវិញពិភពលោក បានបង្កើតបច្ចេកវិទ្យាថ្មីដើម្បីអាចជួយជាជំនួយ សម្រួលដល់អ្នកស្ដាប់មិនឭឱ្យមានឱកាសមកស្ដាប់ឭឡើងវិញបាន។

អ្នកស្រី សឹង ស្រីគាង អគ្គនាយការរបស់Hearing Aid Cambodia បានឱ្យដឹងថា ដំបូងឡើយអ្នកស្រីជាបុគ្គលិកធ្វើការឱ្យក្រុមហ៊ុនឯកជន ដែលផ្គត់ផ្គង់កាសជំនួយការស្ដាប់ សម្រាប់អ្នកមានបញ្ហាធ្ងន់ត្រចៀក ឬថ្លង់។ ដោយមើលឃើញឱកាស បូករួមទាំងអាជីពមួយនេះ អាចជួយមនុស្សបានទៀតនោះ ក្នុងឆ្នាំ២០១៩ អ្នកស្រី ក៏សម្រេចចេញមកបើករកស៊ីដោយខ្លួនឯង នាំចូលប្រភេទកាសជំនួយការស្ដាប់ពីប្រទេសអាលឺម៉ង់ មកកាន់ទីផ្សារកម្ពុជា។ មូលហេតុដែលអ្នកស្រី ជ្រើសយកកាសរបស់អាលឺម៉ង់ ដោយសារវាជាយីហោដែលមានគុណភាពខ្ពស់ បង្កើតមកយូរឆ្នាំ ប្រើធន់ និងមានបច្ចេកវិទ្យាសម្បូរបែប។

ផលិតផលមួយនេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងមែនទែន មានសមត្ថភាពជួយដល់អ្នកដែលមានបញ្ហាធ្ងន់ត្រចៀក ខ្សោយការស្ដាប់ឬស្ដាប់មិនសូវឭគ្រប់កម្រិត និងអាចជួយអ្នកដែលស្ដាប់មិនឭសោះ អាចត្រឡប់មកស្ដាប់បានឡើងវិញផងដែរ។ អ្នកស្រី ពិតជារំភើប ក្រោយឃើញអតិថិជន ដែលត្រចៀកធ្លាប់តែស្ដាប់មិនឭអ្វីសោះ ក្រោយបានត្រឡប់មកស្ដាប់ឭដូចមនុស្សទូទៅវិញ អារម្មណ៍របស់ពួកគាត់មិនខុសអ្វីពីដូចបានកើតថ្មីនោះទេ។

ជាមួយគ្នានេះ អ្នកស្រី សឹង ស្រីគាង ក៏បានចែករំលែកផងដែរថា តាមបទពិសោធន៍ជាក់ស្ដែងប៉ុន្មានឆ្នាំមកនេះ អិថិជនដែលមានបញ្ហាការស្ដាប់មិនតិចម៉ឺននាក់ទេ អ្នកខ្លះទុកត្រចៀកតាំងពីមានបញ្ហាតិចតួចរហូតមានបញ្ហាខ្លាំង ដោយគិតថាវាមិនអី។ អ្នកស្រីសូមលើកទឹកចិត្ត ប្រសិនបើបងប្អូន ចាប់អារម្មណ៍ឃើញថាការស្ដាប់របស់ខ្លួនខ្សោយចុះ ត្រចៀកធ្ងន់ខុសធម្មតា គួរតែទៅជួបពិនិត្យជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យ ករណីគ្រាន់តែមានបញ្ហារយៈពេលខ្លី ដោយកត្តាណាមួយ ងាយស្រួលក្នុងការព្យាបាល។ ប្រសិនបើត្រចៀកមានបញ្ហាការស្ដាប់ គឺងាយស្រួលក្នុងការស្វែងរកកាសជំនួយការស្ដាប់ ដែលអាចទប់ស្តាត់កុំឱ្យការស្ដាប់កាន់តែធ្លាក់ចុះលឿន។

មួយវិញទៀត សម្រាប់ក្មេងៗជាច្រើន មានបញ្ហាការស្ដាប់ពីកំណើត ដែលឳពុកម្ដាយមើលរំលង ប្រសិនបើឃើញកូនយូរចេះនិយាយ នៅពេលព្យាយាមនិយាយជាមួយពួកគាត់គ្មានប្រតិកម្មអ្វីឆ្លើយតប ឳពុកម្ដាយគួរតែនាំកូនទៅជួបពេទ្យជំនាញត្រចៀកពិនិត្យមើល។ ដល់វ័យត្រូវរៀននិយាយ ក្មេងខ្លះដោយសារគាត់ស្ដាប់មិនឭ មិនបានទទួលសម្លេងអ្វីសោះបញ្ជូនទៅខួរក្បាលតាំងពីនៅតូច ទុកយូររហូតកូនលែងចេះទាំងនិយាយ ក៏មានតាមការជួបជាក់ស្ដែង។ ហេតុនេះ ឳពុកម្តាយគួរយកចិត្តទុកដាក់ពិនិត្យសុខភាពកូនឱ្យបានគ្រប់ផ្នែកតាំងពីគាត់ទើបកើត ងាយស្រួលប្រសិនបើគាត់ពិតជាមានធ្ងន់ត្រចៀកពីកំណើត អាចយកពួកគាត់មកវាស់កម្រិតការស្ដាប់ជ្រើសប្រើប្រភេទកាសជំនួយឱ្យត្រូវតាមជាក់ស្ដែង នោះអាចជួយពួកគាត់ក៏អាចស្ដាប់ឭនិយាយបានដូចក្មេងទូទៅដែរ។

បើនិយាយពីមុខងាររបស់កាសជំនួយការស្ដាប់នេះ Hearing Aid បានច្រើនម៉ូឌែល ដែលតម្រូវតាមតម្រូវការរបស់អតិថិជន និងតម្រូវការស្ថានភាពជាក់ស្ដែងរបស់ត្រចៀកតាមកម្រិតនៃការស្ដាប់ តាំងពីកម្រិតតិចទៅធ្ងន់ អាចប្រើបានគ្រប់វ័យទាំងក្មេងនិងមនុស្សចាស់។ អ្វីដែលកាន់តែពិសេស មុននឹងធ្វើឱ្យប្រើប្រាស់កាសកម្រិតណាមួយHearing Aid Cambodia មានអ្នកជំនាញបច្ចេកទេសទំនើប វាស់ស្ទង់កម្រិតការស្ដាប់ជាមុនសិន ដើម្បីងាយស្រួលក្នុងការកំណត់មុខងាររបស់កាសឱ្យបានត្រឹមត្រូវ។ រាល់ផលិតផលទាំងអស់ក៏មានការធានាគុណភាព និងមានអ្នកជំនាញដោះស្រាយបច្ចេកទេសជូនអតិថិជនគ្រប់ពេល រាល់ពេលដែលយកទៅប្រើប្រាស់ហើយ ៦ខែឬ១ឆ្នាំម្ដង អតិថិជនអាចអញ្ជើញទៅវាស់កម្រិតការស្ដាប់របស់ខ្លួនបានគ្រប់ពេល ដើម្បីងាយស្រួលអ្នកជំនាញកែប្រែមុខងាររបស់កាសបន្ថែម តាមការប្រែប្រួលរបស់ត្រចៀក។

អត្ថប្រយោជន៍ក្នុងការប្រើកាសជំនួយការស្ដាប់ មិនត្រូវតែអាចជួយឱ្យពួកគាត់ស្ដាប់ច្បាស់ វាក៏អាចជួយស្តារកម្រិតនៃការស្ដាប់ក៏ល្អជាងមុនបាន ថែមទាំងមានមុខងារទំនើបភ្ជាប់ជាមួយទូរស័ព្ទនអាចស្ដាប់ចម្រៀង និយាយទូរស័ព្ទបានដូចកាសធម្មតាដែល។ មិនតែប៉ុណ្ណោះ Hearing Aid រឹតតែមានខ្លាំងខុសពីកាសធម្មតា និងអាចថាពិសេសជាត្រចៀករបស់យើងទៅទៀត វាអាចកំណត់យកសម្លេងតិច សម្លេងខ្លាំង សម្លេងតាមផ្នែក ឧទាហរណ៍ថាអ្នកនៅទីកន្លែងមានមនុស្សច្រើន មានសម្លេងខ្លាំងរំខាន អ្នកអាចកំណត់វាមិនស្រួបសម្លេងទាំងនោះបាន ឬអាចកំណត់យកឱ្យឭតែសម្លេងនៅខាងមុខ មិនចង់ឭសម្លេងនៅខាងក្រោយអ្នកបានថែមទៀត។ សម្រាប់បងប្អូន ដែលមានបញ្ហាការស្ដាប់ ធ្ងន់ត្រចៀក មានចំណាប់អារម្មណ៍សួរព័ត៌លំអិត តាមរយៈផេក Hearing Aids Cambodia

ព័ត៌មានបន្ថែម/ For more informations

077 220032 Cellcard

070220032 Smart

Facebook https://www.facebook.com/hearingaidscambodia?mibextid=LQQJ4d

Telegram: https://t.me/hearingaidscambodia

Webside http://hearingaidcambodia.com

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
916 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
#ចិត្តសាស្ត្រDecember 27 2024
អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
#ជំងឺDecember 27 2024
នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រDecember 26 2024
អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
#ចិត្តសាស្ត្រDecember 26 2024
ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia