គំនិតរកស៊ី
គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

ជំងឺស្ទះសរសៃឈាមបេះដូងជាជំងឺដែលកេីតឡេីងដោយសារប្រហោង/រន្ធសរសៃឈាមត្រូវបានរួមតូច ឬបិទជិតឈឹងដោយសារដុំកំណក់ខ្លាញ់ស្ទះ ធ្វើឱ្យបរិមាណឈាមទៅផ្គត់ផ្គង់បេះដូងថយចុះ។ លោកវេជ្ជបណ្ឌិត ភួង សុភ័ក្រ្ត ឯកទេសជំងឺបេះដូង និងសរសៃឈាម បម្រើការនៅមន្ទីរសម្រាកព្យាបាលឯកទេសបេះដូង ហេមេត និងប្រចាំការនៅមន្ទីរពេទ្យខ្មែរសូវៀត បានឱ្យដឹងថា បច្ចុប្បន្នជំងឺសរសៃឈាមមានការកើតឡើងច្រើនលើប្រជាជនខ្មែរយើង ទាំងសរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាល ដោយសារទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគាត់មិនបានល្អ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថាជំងឺស្ទះសរសៃឈាមបេះដូងជាជំងឺគ្រោះថ្នាក់មួយ ព្រោះជំងឺនេះគឺមានការផុយស្រួយខ្លាំង គ្រោះថ្នាក់ខ្លាំង ដែលយើងមិនអាចកំណត់ទុកមុនបាន អត្រាប៉ះពាល់ដល់អាយុជីវិតខ្ពស់។ សញ្ញាសង្ស័យដែលមនុស្សគ្រប់គ្នាគួរដឹងនិងកត់សម្គាល់ទុក ជាទូទៅជំងឺនេះមានអាការដូចជាមានការចុកទ្រូងខ្លាំង អាចមានការឈឺចុកមកស្មារឬចង្ការ និងរោគសញ្ញាផ្សេងៗទៀតដូចជា ណែនទ្រូង ថប់ ហត់ ញ័រទ្រូងប្លែកៗ និងសញ្ញាដែលអាចច្រលំថាឈឺក្រពះ គឺសញ្ញាចុកចុងដង្ហើមខ្លាំង រកក្អួត អស់កម្លាំងខ្លាំងជាដើម។ អាការទាំងនេះ មិនអាចកំណត់ថាយូរឬតិចប៉ុនណា ទើបចូលស្ថានភាពគ្រោះថ្នាក់ទេ គឺអាស្រ័យទៅតាមស្ថានភាពសរសៃឈាមស្ទះកម្រិតណា បើក្នុងកម្រិតធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិតភ្លាមៗបាន។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ក៏បានក្រើនរម្លឹកដល់ក្រុមមនុស្សដែលមានហានិភ័យ និងកត្តាប្រឈមនាំឱ្យកើតជំងឺស្ទះសរសៃឈាមបេះដូង គួរតាមដានសុខភាពរបស់ខ្លួនជាប្រចាំនោះមានដូចជា ក្រុមមនុស្សដែលមានវ័យចំណាស់ ក្រុមមនុស្សដែលមានប្រវត្តិគ្រួសារកើតជំងឺស្ទះសរសៃឈាមបេះដូង ក្រុមមនុស្សដែលមានជំងឺប្រចាំកាយជាប់ខ្លួន ដូចជាជំងឺលើសឈាម លើសជាតិខ្លាញ់ ទឹកនោមផ្អែមជាដើម។ កត្តាហានិភ័យផ្សេងទៀត គឺក្រុមមនុស្សដែលជក់បារី សារធាតុក្នុងបារីធ្វើឱ្យសរសៃឈាមក្រិនលឿន ធ្វើឱ្យស្ទះនិងត្បៀតសរសៃឈាម ក្រុមមនុស្សដែលលើសគីឡូឬធាត់ អ្នកដែលអសកម្មភាពរាងកាយ។

គួរឱ្យដឹងផងដែរថា ជំងឺស្ទះសរសៃឈាមបេះដូងនេះ ក៏អាចកើតលើមនុស្សវ័យក្មេងបានផងដែរ មិនមែនគ្រោះថ្នាក់សម្រាប់តែមនុស្សវ័យចំណាស់ឡើយ អាស្រ័យថាបុគ្គលម្នាក់នោះកំពុងស្ថិតនៅក្នុងស្ថានភាពមានកត្តាប្រឈមច្រើនឬតិចកម្រិតណា។ ដើម្បីការពារខ្លួនពីជំងឺនេះបាន លោកវេជ្ជបណ្ឌិតភួង សុភ័ក្រ្ត ណែនាំថា ឱ្យរក្សាគីឡូកុំឱ្យលើសពេកត្រូវរក្សាកម្ពស់និងគីឡូឱ្យសមាមាត្រគ្នា ឧទាហរណ៍ប្រសិនបើកម្ពស់១.៦០ម៉ែត្រ គីឡូគួរកុំលើសពី៦៣គីឡូ។ ក្រៅពីនោះគួរធ្វើសកម្មភាពរាងកាយឱ្យបានច្រើន ដើម្បីដុតកាឡូរីដែលហូបចូល ដូចជាការធ្វើលំហាត់ប្រាណម្ដង៣០នាទី ហាត់ពី៣ទៅ៥ដងក្នុង១សប្ដាហ៍ បញ្ឈប់ការជក់បារី កុំទទួលទានអាហារលឿនៗ(Fast food) ខ្លាញ់ ផ្អែមប្រៃ និងស្រា ច្រើនពេក និងក្រុមមនុស្សដែលមានជំងឺប្រចាំកាយស្រាប់គួរតាមដានសុខភាពជាមួយក្រុមគ្រូពេទ្យឱ្យបានល្អ ដើម្បីទប់ស្កាត់ការវិវត្តកុំឱ្យទៅជាជំងឺកាចផ្សេងៗទៀត។

គួរបញ្ជាក់ដែលថា លោកវេជ្ជបណ្ឌិត ភួង សុភ័ក្រ្ត ឯកទេសជំងឺបេះដូង និងសរសៃឈាម កំពុងបម្រើការនៅមន្ទីរសម្រាកព្យាបាលឯកទេសបេះដូង ហេមេត ជាគ្លីនិកដែលបង្កើតឡើងដោយក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា ផ្ដោតសំខាន់លើឯកទេសធំៗចំនួន២ គឺឯកទេសបេះដូង និងឯកទេសសម្ភពនិងរោគស្ត្រី។ ក្រៅពីនោះក៏មានសេវាកម្មសង្រ្គោះបន្ទាន់២៤ម៉ោង ជំងឺទូទៅបន្ថែមផងដែរ។ មន្ទីរសម្រាកព្យាបាលឯកទេសបេះដូង ហេមេត មានទីតាំងស្ថិតនៅ ផ្ទះលេខ12-14C ផ្លូវ 100ល្វែង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ភ្នំពេញ អគារមន្ទីរពេទ្យធំទូលាយ មានក្រុមគ្រូពេទ្យជំនាញប្រចាំការ និងបំពាក់ដោយបរិក្ខាពេទ្យទំនើបៗ និងស្ដង់ដារផងដែរ។ សម្រាប់បងប្អូនដែលមានបំណងចង់ពិនិត្យ តាមដាន និងព្យាបាលជំងឺបេះដូង និងសម្ភពរោគស្ត្រី ជាមួយក្រុមគ្រូពេទ្យឯកទេសមានបទពិសោធជាច្រើនឆ្នាំ អាចធ្វើការទំនាក់ទំនងទៅកាន់មន្ទីរសម្រាកព្យាបាលឯកទេសបេះដូង ហេមេត តាមរយៈលេខទូរស័ព្ទ 078 89 69 19/ 069 89 69 19៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
138 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
926 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.1 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia