គំនិតរកស៊ី
សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.5 K views

ឃាតករលាក់មុខ ជំងឺដែលកើតឡើងយ៉ាងស្ងៀមស្ងាត់ តែមានគ្រោះថ្នាក់បំផុតមួយ គឺជំងឺផ្លូវចិត្ត។ ជំងឺនេះបានកើតឡើងលើមនុស្សជាច្រើន មិនរើសជាតិសាសន៍ ពណ៌សម្បុរឡើយ រួមទាំងកម្ពុជាយើងក៏មានអ្នកជំងឺរងគ្រោះព្រោះជំងឺផ្លូវចិត្តមិនតិចដែរ។ គ្រាន់តែជំងឺនេះ មានច្រើនប្រភេទខុសៗគ្នា ប៉ុន្តែប្រភេទជំងឺផ្លូវចិត្តដែលកើតលើប្រជាជនខ្មែរច្រើនជាងគេ គឺប្រភេទជំងឺថប់បារម្ភ (Anxious Depression) ជំងឺធ្លាក់ទឹកចិត្ត និងជំងឺអូស៊ីឌី(OCD) នេះបើផ្អែកតាមការចែករំលែកពីលោកវេជ្ជបណ្ឌិត ​ឈឹម សុធា​រ៉ា ជាវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្តជំនាន់ទី១នៅកម្ពុជា។

លោកវេជ្ជបណ្ឌិត ​ឈឹម សុធា​រ៉ា បានលើកឡើងថា ជំងឺផ្លូវចិត្តបានបង្កជាផលវិបាកដល់អ្នកជំងឺផ្សេងៗគ្នាទៅតាមប្រភេទនៃជំងឺផ្ទាល់។ ដោយឡែកប្រភេទជំងឺធ្លាក់ទឹកចិត្ត ជាប្រភេទមួយក្នុងចំណោមប្រភេទជំងឺផ្លូវចិត្តជាច្រើនទៀត ដែលកើតឡើងច្រើនលើប្រជាជនកម្ពុជា។ អ្នកដែលមានជំងឺនេះ គឺខួរក្បាលរបស់គាត់លែងដំណើរការរំញោចព័ត៌មាន លោកវេជ្ជបណ្ឌិតបានពន្យល់ថា ទោះជាអ្នកជំងឺកំពុងជួបស្ថិតក្នុងស្ថានភាពសប្បាយ មើលរឿងកំប្លែងក៏គាត់មិនមានអារម្មណ៍រីករាយសើចសប្បាយ ទោះខ្លួនឯងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ណាមួយ ក៏រាងកាយរបស់គាត់មិនបានទទួលដឹង ឬធ្វើឱ្យគាត់ប្រុងប្រយ័ត្ន ឬគេចចេញពីគ្រោះថ្នាក់ឡើយ។ បើនិយាយឱ្យស្រួលស្ដាប់ គឺអ្នកជំងឺគ្មានទទួលដឹងអារម្មណ៍អ្វីទាំងអស់ ត្រូវរស់នៅយ៉ាងលំបាកស្ទើរតែដូចជាមនុស្សរុក្ខជាតិទៅហើយ។

ប្រភេទជំងឺផ្លូវចិត្តខ្លះទៀត ធ្វើឱ្យអ្នកជំងឺមានការភ័យខ្លាចជាប់ជានិច្ច ខ្លាចមជ្ឈដ្ឋានខាងក្រៅ មានអារម្មណ៍ទុក្ខព្រួយជាប់ខ្លួន មានគំនិតអវិជ្ជមានច្រើន ចេះតែព្រួយបារម្ភទុកមុនទាំងដែលរឿងមិនទាន់កើតឡើង មានអារម្មណ៍ចេះចង់ធ្វើបាបខ្លួនឯងឬអ្នកដទៃជាដើម។ ទាំងនេះ សុទ្ធតែជាទុក្ខលំបាករបស់អ្នកជំងឺដែលពួកគាត់ត្រូវរស់នៅជាមួយការគ្រប់គ្រងខ្លួនឯងមិនបាន ត្រូវព្យាបាលផ្លូវចិត្តរាប់ឆ្នាំ រហូតអ្នកជំងឺខ្លះទៀតសូម្បីថ្នាំជួយលែងបាន។

ដោយមានឃើញពីផលលំបាករបស់អ្នកជំងឺបែបនេះ ទើបលោកវេជ្ជបណ្ឌិត​ឈឹម សុធា​រ៉ា សម្រេចចិត្តនាំចូលម៉ាស៊ីន BrainsWay Deep Transcranial Magnetic Stimulation (Brainsway Deep TMS) ជាបច្ចេកវិទ្យាចុងក្រោយរបស់ប្រទេសអ៊ីស្រាអែល និងអាមេរិក ដែលប្រើដែនម៉ាញ៉េទិក សំរាប់ព្យាបាលជំងឺធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ (MDD) ជំងឺថប់បារម្ភ (Anxious Depression) និង ជំងឺ អូស៊ីឌី (OCD) ដោយមិនបាច់ប្រើថ្នាំចូលមកសង្គ្រោះអ្នកជំងឺនៅកម្ពុជា

ចំណុចពិសេសរបស់ម៉ាស៊ីននេះ គឺវានឹងរំញោមខួរក្បាលអ្នកជំងឺផ្លូវចិត្តឱ្យដំណើរការឡើងវិញ ដោយដែនម៉ាញ៉េទិច ហើយអ្នកជំងឺមិនចាំបាច់ត្រូវប្រើថ្នាំដើម្បីព្យាបាលបន្ថែមនោះទេ។ នៅពេលដំណើរការនៃការព្យាបាល ដែនម៉ាញ៉េទិចនេះវាមិនឈ្លានពានចូលកោសិកាខួរក្បាលឡើយ មិនធ្វើឱ្យអ្នកជំងឺមានការភ័យខ្លាច ប្រកាច់ ឬធ្វើរំខានអ្វីនោះទេ។ ក្រោយពីយកម៉ាស៊ីនចេញអ្នកជំងឺគឺគ្មានការឈឺចាប់ ឬមានការរំខានអ្វីឡើយ មានតែជួយឱ្យខួរក្បាលដំណើរការការរំញោចប្រសើរបានច្រើននិងមានប្រសិទ្ធភាពជាងការប្រើថ្នាំ។

លោកវេជ្ជបណ្ឌិត បានឱ្យក្រុមការងារចាបបៃតងដឹងទៀតថា ក្រុមអ្នកជំនាញបានបង្កើតម៉ាស៊ីននេះឡើង ជាបច្ចេកវិទ្យាទំនើបដើម្បីជម្រុញការព្យាបាលឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព ដែលខុសពីការព្យាបាលអ្នកជំងឺផ្លូវចិត្តកាលពីជំនាន់មុនៗ សម្រាប់អ្នកជំងឺដែលថ្នាំព្យាបាលជួយលែងបាន គឺគ្រូពេទ្យនឹងប្រើខ្សែភ្លើងឆក់ ដើម្បីជួយឱ្យខួរក្បាលរំញោចឡើងវិញ គ្រាន់តែវិធីនេះអំឡុងពេលព្យាបាលនឹងធ្វើឱ្យអ្នកជំងឺត្រូវប្រកាច់ ភ័យខ្លាច និងមានសភាពពិបាកមើល។ ម្យ៉ាងវិញទៀត ម៉ាស៊ីននេះបានជួយកាត់បន្ថយការប្រើប្រាស់ថ្នាំព្យាបាលដែលវាបង្កផលលំបាកសម្រាប់អ្នកជំងឺប្រសិនបើគាត់ប្រើប្រាស់ថ្នាំកាន់តែច្រើនផងដែរ។ អត្ថប្រយោជន៍សំខាន់ផ្សេងទៀតរបស់ម៉ាស៊ីននេះ គឺអ្នកជំងឺចំណេញពេលវេលា ចំណេញថវិកាច្រើនមិនចាំបាច់ទៅព្យាបាលដល់ក្រៅប្រទេស នឹងជាដំណោះស្រាយល្អបំផុតមួយសម្រាប់អ្នកជំងឺផ្លូវចិត្តដែលថ្នាំជួយគាត់លែងបាន។

គួរបញ្ជាក់ដែរថា ប្រសិទ្ធភាពក្នុងការព្យាបាលដោយម៉ាស៊ីន (Brainsway Deep TMS) អាស្រ័យទៅលើស្ថានភាពជំងឺរបស់អ្នកជំងឺផងដែរ មិនមែនអ្នកជំងឺផ្លូវចិត្តទាំងអស់ព្យាបាលភ្លាមជាភ្លាមឡើយ។ លោកវេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា បានបញ្ជាក់ថាម៉ាស៊ីនទំនើបបច្ចេកវិទ្យាចុងក្រោយនេះ មានតែប្រទេសប៉ែកអឺរ៉ុបនិងដែលរីកចម្រើនខាងវិស័យសុខាភិបាលប៉ុណ្ណោះដែលមាន ហើយលោកគ្រូសម្រេចនាំចូលម៉ាស៊ីននេះដំបូងគេ និងបច្ចុប្បន្នមានតែមួយប៉ុណ្ណោះនៅកម្ពុជា ដើម្បីជួយអ្នកជំងឺផ្លូវចិត្តរបស់លោក។

សម្រាប់បងប្អូនអាចចង់ប្រឹក្សាជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ឈឺម ធារ៉ា ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងជាវេជ្ជបណ្ឌិតមានវិជ្ជាជីវៈច្បាស់លាស់មានការទទួលស្គាល់និងទទួលបានពានរង្វាន់ពីអន្តរជាតិ អាចធ្វើការទំនាក់ទំនងណាត់ជួបលោកគ្រូបានតាមរយៈ លេខទូរស័ព្ទដែលមានដាក់ជូនខាងក្រោមនេះ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
142 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
26 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
122 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
87 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
60 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
279 views
អត្ថបទថ្មីៗ
#អាហារFebruary 1 2026
ចង់ពង្រឹងសុខភាព រស់នៅឆ្ងាយពីជំងឺ នេះជាអាថ៌កំបាំងទាំង៤ ពីជប៉ុន
#ចិត្តសាស្ត្រJanuary 30 2026
ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
#ចិត្តសាស្ត្រJanuary 30 2026
គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
#អត្ថបទ PRJanuary 30 2026
ដំណឹងល្អ! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ចុះអនុស្សរណៈយោគយល់គ្នាទទួលយក វ៉ាក់សាំងការពារមេរោគ HPV នាំចូលដោយក្រុមហ៊ុន Mitosis Bioscience មានបញ្ជិកា និងផលិតនៅអាមេរិក សម្រាប់អតិថិជន
#អាហារJanuary 29 2026
៤ទម្លាប់នេះ ជួយពង្រឹងសុខភាព ឱ្យអ្នកអាយុវែង គ្មានជំងឺទៀត
#កុមារJanuary 29 2026
ដំបូន្មានទាំង ៣នេះជួយឱ្យកូនលោកអ្នកមានភាពក្លាហាន មិនចាញ់ច្រាប់គេទេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia