គំនិតរកស៊ី
អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
18.2 K views

សម្រស់ប្រែប្រួលតាមធម្មជាតិជារឿងធម្មតា មនុស្សចូលវ័យកាន់តែច្រើន ចាប់ផ្ដើមមានស្នាមជ្រួញ ស្នាមភ្លីលើមុខជារឿងដែលមិនអាចប្រកែកបាន អ្វីដែលជាបញ្ហាគឺអាយុទើបនៅក្មេងសោះតែស្នាមភ្លីជ្រួញនៅលើមុនច្រើនរាប់មិនអស់ទៅហើយ។ ស្នាមជ្រួញលើស្បែកមុខ វាបានក្លាយជាផលរំខានមួយធ្វើឱ្យសម្រស់ដ៏ស្រស់ក្មេងរបស់យើងក្លាយទៅជាចាស់ជាងវ័យ អាយុទើបជាងម្ភៃ មើលទៅដូចសាមប្លាយក៏មាន។

បើសិនមិនចង់ឱ្យសម្រស់ត្រូវចាស់ជាងវ័យលឿនទេ ជារឿងចាំបាច់បំផុតដែលត្រូវដឹងពីអ្វីដែលជាឫសគល់ធ្វើឱ្យមុខមានស្នាមជ្រួញលឿន ដើម្បីកម្ចាត់វាចោល។ ផ្សារភ្ជាប់ជាមួយគ្នានេះ តាមការចែករំលែករបស់វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន ឯកទេសសើរស្បែកនិងកែសម្ផស្សដោយមិនបាច់វះកាត់ ប្រចាំការនៅមជ្ឈមណ្ឌលកែសម្ផស្ស មៀរ៉ា បានពន្យល់ថាជាទូទៅនៅពេលចូលដល់វ័យ៣០ទៅ៣៥ឆ្នាំឡើង ស្នាមនឹងចាប់ផ្ដើមមានស្នាមជ្រួញលើស្បែក ហើយមនុស្សមុនវ័យ៣០ឆ្នាំ ក៏អាចមានស្នាមជ្រួញផងដែរ​ អាស្រ័យលើកត្តាបរិយាកាសជុំវិញខ្លួន និងសុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗ។

វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន បានឱ្យដឹងថា កត្តាធំៗធ្វើឱ្យស្បែកជ្រួញទីមួយនោះគឺកត្តាអាយុ នៅពេលដែលអាយុកាន់តែច្រើន ស្រទាប់ខូឡាជែនមានបាត់បង់ ហើយស្រទាប់ខ្លាញ់ក្រោមស្បែកដែលធ្វើឱ្យស្បែកតឹងណែនក៏ធ្លាក់ចុះដូចគ្នា ហេតុនេះទើបធ្វើឱ្យស្បែកចាប់ផ្ដើមជ្រួញ។ កត្តាជម្រុញផ្សេងទៀត គឺការប៉ះពាល់ពន្លឺព្រះអាទិត្យ ប៉ះពាល់កម្ដៅព្រះអាទិត្យកាន់តែច្រើនUVA,UVB ពីព្រះអាទិត្យធ្វើឱ្យខូចខូឡាជែនក្រោមស្បែក។ កត្តាជក់បារី និងទទួលទានជាតិអាល់កុលច្រើន(ស្រា) ក៏ជាផ្នែកមួយធ្វើឱ្យស្បែកចាស់ជាងវ័យលឿនផងដែរ។ រឿងសាមញ្ញដែលមនុស្សភាគច្រើនភ្លេចខ្លួន គឺការលេងទឹកមុខ ធ្វើជ្រួញចិញ្ចើម សើចច្រើន គេងផ្កាប់មុខ និងការរើសផលិតផលខុសធ្វើឱ្យស្បែកមុខស្ងួតក្លាយទៅជាជ្រួញលឿន។

បើមិនចង់ឱ្យមុខរបស់អ្នកចាស់ជាងវ័យ មានស្នាមជ្រួញពេញមុខទាំងក្មេង ជាពិសេសត្រង់កន្ទុយភ្នែក និងថ្ងាស់ កុំទាន់អាលភ័យ ចង់បានស្បែកក្មេងឡើងវិញមិនមានជារឿងពិបាកទេ។ វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន បានចែកគន្លឹះ២ ដែលអាចអនុវត្តដោយខ្លួនឯងបាន ដើម្បីថែស្បែកឱ្យមានសុខភាពល្អ ក្មេងខ្ចីឡើងវិញ។

ការការពារដោយខ្លួន​ឯង៖

មុនពេលចេញក្រៅ ត្រូវការពារស្បែកដោយការលាបឡេការពារកម្តៅថ្ងៃ ផ្ដល់សំណើមដល់ស្បែក និងពាក់អាវជិតៗ ពាក់មួក ពាក់វែនតាដើម្បីទប់កម្ដៅថ្ងៃកុំឱ្យជះមកត្រូវស្បែកខ្លាំងពេក។ ម៉ោងដែលចេញក្រៅគួរតែការពារស្បែកខ្លាំងបំផុត គឺចន្លោះពីម៉ោង១០ទៅម៉ោង៣ថ្ងៃ និងចៀសវាងការក្រោមកម្ដៅថ្ងៃក្ដៅយូរពី២០នាទីទៅ១ម៉ោង UVA និងចាប់ផ្ដើមច្រៀបចូលស្រទាប់ស្បែកបំផ្លាញខូឡាជែន។

ផ្ដល់សំណើមដល់ស្បែក ជាពិសេសអ្នកមានបញ្ហាស្បែកស្ងួត ចៀសវាងការជ្រើសរើសផលិតណាដែលកាត់ជាតិប្រេងរបស់ស្បែកបន្ថែម គួរប្រឹក្សាជាមួយអ្នកជំនាញជាមុន មុននឹងរើសផលិតផលប្រើ ព្រោះស្បែកកាន់តែស្ងួត ជ្រួញកាន់តែលឿន។

បញ្ឈប់ការជក់បារី និងចៀសឱ្យឆ្ងាយពីកន្លែងដែលមានផ្សេងបារីច្រើន និងកាត់បន្ថយឬឈប់ផឹកជាតិអាល់កុលផងដែរ។ វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន បានបញ្ជាក់ថា សម្រាប់មនុស្សស្រីបើផឹកជាតិអាល់កុល ជាប់គ្នា២សប្ដាហ៍ឡើង នោះស្បែកនឹងចាស់លឿនបំផុត។

ញ៉ាំអាហារជំនួយ ជាប្រភេទអាហារដែលមានវីតាមីនC ច្រើនជំនួយស្បែក ភាគច្រើនមាននៅក្នុងបន្លែបៃតងនិងផ្លែឈើស្រស់។ ប្រសិនបើយកផ្លែឈើទៅគៀបឬក្រឡុកផឹក នឹងជំនួយស្បែកបានលឿនជាង ប៉ុន្តែគួរកុំជ្រើសយកផ្លែឈើណាដែលផ្អែមខ្លាំងពេក។

ការបំបាត់ជ្រួញតាមបែបវេជ្ជសាស្ត្រ៖

Topical retinoid ៖ ជាសេវាកម្មប្រើថ្នាំលាបដែលមានសារធាតុផ្សំជាខ្សែស្រឡាយនៃវីតាមីនអេ ហើយលាបឡេការពារកម្ដៅថ្ងៃពីលើ១ជាន់ទៀត។ សេវាកម្មចេញជួយបន្តឹងស្បែកបំបាត់ជ្រួញ បាត់ជាំ ធ្វើឱ្យភ្លឺថ្លា។

HIFU៖ ជាសេវាកម្មប្រើម៉ាស៊ីនបន្តឹងស្បែក ធ្វើឱ្យខូឡាជែនដែលងាប់ៗនៅក្រោមស្បែករលាស់ឡើងវិញបំបាត់ជ្រួញ។

Botox មានប្រសិទ្ធិភាពចន្លោះ ៣ទៅ៤ខែអាស្រ័យតាមការថែរទាំរៀងៗខ្លួន។

Filler អាចចាក់បាននៅកន្លែងដែលមានស្នាមចង្អូរខ្លាំង និង ផ្នែកផតនៃមុខ ប្រសិទ្ធភាពអាចបានដល់១ឆ្នាំ អាស្រ័យលើការថែរទាំដូចគ្នា។

ការវះកាត់ប្រសិទ្ធភាពបាន ស្ទើរពេញ១ជីវិត។

សរុបមក យើងមិនអាចហាមឃាត់អាយុមិនឲ្យវិវត្តទៅមុខបានទេ តែយើងអាចទប់ស្កាត់ភាពជ្រៀវជ្រួញបាន ប្រសិនបើមានការប្រឹក្សាយោបល់ត្រឹមត្រូវ និងមានការព្យាបាលដែលសមស្រប។

គួរឱ្យដឹងដែរថា វេជ្ជបណ្ឌិត ឯក ស៊ានរ៉ាឌីន ឯកទេសសើរស្បែកនិងកែសម្ផស្សដោយមិនបាច់វះកាត់ ប្រចាំការនៅមជ្ឈមណ្ឌលកែសម្ផស្ស មៀរ៉ា (MIRA Esthetic Center) ដែលមានបទពិសោធន៍រយៈពេល៥ឆ្នាំ បានបញ្ចប់ការសិក្សាមកពី៤ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសសិង្ហបុរី និងប្រទេសចិន។ មជ្ឈមណ្ឌលកែសម្ផស្ស មៀរ៉ា ក៏មានសេវាកម្មបំបាត់ជ្រួញតាមបែបវេជ្ជសាស្ត្រដូចការរៀបរាប់ខាងលើផងដែរ។ ក្រៅពីនោះក៏មានសេវាកម្មថែរក្សាសម្រស់គ្រប់ផ្នែក ទាំងមិនបាច់វះកាត់ និងវះកាត់ ដោយក្រុមគ្រូពេទ្យជំនាញជាច្រើនរូប ប្រកបដោយវេជ្ជជីវៈ និងបច្ចេកទេសទំនើបស្ដង់ដារផងដែរ។ បងប្អូនដែលអាចទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលកែសម្ផស្ស មៀរ៉ា បានតាមរយៈលេខទូរស័ព្ទ៖ 015 / 085 29 29 27

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
149 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
31 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
131 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
102 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
62 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
284 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 24 2026
ចង់ពូកែទំនាក់ទំនងល្អជាមួយអ្នកដទៃ អ្នកត្រូវចេះប្រើភាសាមន្តស្នេហ៍ទាំង ៣នេះ
#ព័ត៌មានApril 23 2026
នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២៤ ពីក្រសួងពាណិជ្ជកម្ម
#ចិត្តសាស្ត្រApril 23 2026
បើអ្នកបាក់ទឹកចិត្ត នេះជាសម្តីល្អបំផុតទាំង៩ ជួយលើកទឹកចិត្តរបស់អ្នកឱ្យមានថាមពលឡើងវិញ
#ជំងឺApril 23 2026
សូមប្រយ័ត្នផង! នេះជារោគសញ្ញា និងផលវិបាកជំងឺក្រពេញប្រូស្តាតរីកធំ
#កីឡាApril 23 2026
លោកគ្រូ បញ្ញា បញ្ជាក់ថា ជាតិខ្លាញ់ ៣ប្រភេទនេះ ញ៉ាំមិនឡើងគីឡូហើយសុខភាពល្អ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia