គំនិតរកស៊ី
អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ

ម៉ាក់ៗកំពុងពពោះក្ដី កំពុងត្រៀ​មនឹងយកកូនក្ដី ជឿជាក់ថាក្ដីបារម្ភមួយគឺការបែកសង្វារមានដៃ ជើង ពិសេសលើពោះជាដើម ព្រោះសង្វារកើតហើយគឺពិបាកក្នុងការបំបាត់ទៅវិញណាស់។ ផ្អែកតាមការសម្ភាសន៍ជាមួយចាបបៃតង វេជ្ជបណ្ឌិត សាយ លីដា ឯកទេសផ្នែកសើស្បែកនៅ Camderma Clinic -ខេមឌែរម៉ា គ្លីនិក បានបញ្ជាក់ឱ្យដឹងថា ស្នាមសង្វារមិនមែនកើតតែចំពោះស្រ្តីមានផ្ទៃពោះនោះទេ នៅពេលមនុស្សគ្រប់វ័យអរម៉ូននៅក្នុងរាងកាយរបស់ចាប់ផ្ដើមមានការប្រែប្រួលធ្វើឱ្យមានសន្ទុះនៃការលូតលាស់នៃរូបរាងលឿន ធ្វើឱ្យស្បែកបត់បែនមិនទាន់អាចនឹងកើតមានសង្វារក្នុងកំឡុងពេលនោះក៏មាន។

វេជ្ជបណ្ឌិតបានពន្យល់បន្ថែមថា ស្បែកប្រៀបដូចជាថង់ ឬ ក៏ក្រដាសអញ្ចឹងដែរ ដូច្នេះ ប្រសិនបើស្បែកតឹងខ្លាំងវានឹងឱ្យរហែក​ ការប្រេះរហែកនៃស្បែកនេះ គឺដំបូងមានលក្ខណៈជាពណ៌ក្រហមព្រៀងៗនៃសរសៃឈាម ក្រោយមកវានឹងចាប់ផ្ដើមប្រែណ៌ទៅជាពណ៌ស និងមានការរីករាលដាលកាន់តែច្រើនប្រសិនអ្នកមិនធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។

សម្រាប់ស្ត្រីពពោះ ធ្វើឱ្យឡើងគីឡូ កូនកាន់តែធំពោះរបស់គាត់ក៏កាន់តែធំ ហេតុនេះទើបងាយកើតមានសង្វារ។ ហេតុនេះ ផ្អែកតាមការចែករំលែកពី វេជ្ជបណ្ឌិត ខ ហុក​ស៊ុន ឯកទេសសម្ពធ រោគស្ត្រី និងបញ្ហាពិបាកមានកូន បានចែករំលែកពីគន្លឹះថែរក្សាស្បែក កុំឱ្យបែកសង្វារដែលម៉ាក់គ្រប់រូបគួរដឹងនិងអនុវត្ត៖

១ រក្សាកុំឱ្យលើកគីឡូច្រើនពេក៖ វេជ្ជបណ្ឌិត បានបញ្ជាក់ថាស្ត្រីគ្រប់រូបពេលមានផ្ទៃពោះត្រូវចាំថា ធ្វើយ៉ាងណាកុំឱ្យខ្លួនឯងឡើងគីឡូច្រើនពេក ជាពិសេសចាប់ពីមានផ្ទៃពោះ៥ខែឡើងទៅ ជាពេលវេលាដែលកូនកាន់តែធំ ពោះម្ដាយក៏កាន់តែធំដែរ។

២ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់៖ ការទទួលទានទឹកបានគ្រប់ដើម្បីរក្សាសំណើមឱ្យស្បែក មិនស្ងួត មិនរមាស់ មិនបែកសង្វារ និងធ្វើឱ្យស្បែកទន់។ នៅពេលដែលស្បែកទន់ មិនស្ងួត នោះស្បែកមិនងាយបែបសង្វារឡើង វេជ្ជបណ្ឌិតបានផ្ដាំថាស្ត្រីមានផ្ទៃពោះហាមខ្ចិលផឹកទឹកដាច់ខាត។

៣ រើសរបបអាហារ៖ អាហារដែលស្ត្រីមានផ្ទៃពោះគួរញ៉ាំមានដូចជា អាហារសម្បូរវីតាមីនស៊ី វីតាមីនដេ វីតាមីនអឺ និងសង្ក័សី ដូចជាផ្លែឈើចម្រុះ ក្រូច ចេក ប៉ោម សារី គ្រាប់ធញ្ញជាតិ បន្លែបៃតង ត្រីសាច់ ស៊ុតជាដើម។ វេជ្ជបណ្ឌិត ខ ហុក​ស៊ុន បានឱ្យដឹងថា តាមការសិក្សាគេបានរកឃើញថា អាហារដែលសម្បូរវីតាមីនទាំងអស់អាចជួយការពារស្បែកមិនឱ្យបែកសង្វារបាន។  

៤ ប្រឹក្សាជាមួយគ្រូពេទ្យ៖ ជារឿងចាំបាច់បំផុត ស្ត្រីមានផ្ទៃពោះដាច់ខាតត្រូវជួបក្រុមគ្រូពេទ្យប្រឹក្សាពីរបបអាហារគួរញ៉ាំ ការធ្វើលំហាត់ប្រាណ របៀបការពារការឡើងគីឡូ ជាដើម។

៥ ជ្រើសរើសក្រែមលាបសង្វារថ្មីៗ៖ ករណីស្ត្រីមានផ្ទៃពោះទើបបែកសង្វារថ្មីៗ ការបំបាត់មានប្រសិទ្ធភាពបំផុតគឺគួរតែ ប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានលឿន ដើម្បីជ្រើសរើសប្រភេទប្រេងលាបបំបាត់សង្វារឱ្យបានកាន់តែឆាប់កាន់តែល្អ។ ព្រោះសង្វារថ្មីៗងាយសស្រួលបំបាត់ទៅវិញ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
172 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
51 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
149 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
135 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
73 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
293 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia