គំនិតរកស៊ី
តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក

កាលពីពេលថ្មីនេះតារាសម្ដែងស្រី កញ្ញា ស៊ីន យូប៊ីន ​បានបង្ករភាពចាប់អារម្មណ៍ជាខ្លាំង ជាពិសេសពីសំណាក់អ្នកគាំទ្រ បន្ទាប់ពីកញ្ញាបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្ត Cannes ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនៅទីក្រុងកាន ប្រទេសបារាំង ខណៈកញ្ញាគឺជានារីខ្មែរដំបូង​គេ​ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍ដ៏ធំមួយ​នេះ។

ស្របពេលដែលតារានៅជុំវិញពិភពលោកតែងតែមានបំណងចង់ដើរនៅលើកម្រាលព្រំក្រហម នៅឯមហោស្រពភាពយន្តនៃទីក្រុងកាន កញ្ញា ស៊ីន យូប៊ីន គឺជាមនុស្សម្នាក់ដែលត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ។ ហើយអ្វីដែលគួរឲ្យកោតសរសើរជាងនេះទៅទៀតនោះកញ្ញាបានវត្ថុតំណាងឲ្យជាតិចំនួនយកមកច្នៃចេញជាសម្លៀកបំពាក់ដែលមើលទៅពិតជាលេចធ្លោរខ្លាំងមែនទែន។

ជាក់ស្ដែងយោងតាមការបង្ហោះរៀបរាប់ដោយផ្ទាល់ពីកញ្ញា ស៊ីន យូប៊ីន នៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយមានអត្ថន័យយ៉ាងដូច្នេះថា៖ «នាគរាជតំណាងអោយ ដើមកំណើតជនជាតិខ្មែរដែលមានប្រវត្តិនិងមានពូជពង្សជាអំបូរនាគដែលមានរឿងព្រេងនិទានតំណាលតៗគ្នាថាព្រះថោងបានរៀបអភិសេកនិងព្រះនាងនាគនិងបានបង្កើតរជ្ជកាលទី១នៃរាជវង្សនិងព្រះរាជាណាចក្រខ្មែរដំបូងគេបង្អស់ដោយមានឈ្មោះថានរគគោកធ្លកប្រហែល៦០០ឆ្នាំមុនគ.ស មកម្លេះនិងបានបង្កើតបុត្រាបុត្រីបន្តររាជវង្សានុវង្សជាអង្វែងរៀងមករហូតមកដល់បច្ចុប្បន្នកាលនេះហេតុដូចនេះហើយទើបកូនខ្មែរជំនាន់ក្រោយៗនិយមប្រើរូបចម្លាក់ដាក់ធ្វើជាបង្កាន់ដៃនៅប្រាសាទស្ទើរគ្រប់រចនាបទទាំងអស់ដែលតំណាងអោយភាពខ្លាំងខ្លាមានរិទ្ធចេស្តាបារមីនិងបង្ហាញនៅភាពសុខដមរមនា សម្បូសប្បាយ ត្រជាក់ត្រជុំជាក់ស្តែងនៅមុខប្រាសាទអង្គរវត្តនិងប្រាសាទបាយ័នជាភសត្តុតាងស្រាប់ ។

ទង់ជាតិកម្ពុជាដែលមានរូបប្រាសាទអង្គរវត្តនៅចំកណ្តាលកំពុងបក់បោករេ រាំតាមខ្យល់អាកាសកំពុងបង្ហាញនិងផ្សព្វផ្សាយអោយបរទេសស្គាល់ខ្មែរកាន់តែច្បាស់។ ផ្ការរំដួលនៅត្រង់ត្រចៀកជាផ្ការតំណាងជាតិខ្មែរ។ ផ្ការំដួលមានឆ្លាក់ជាប់នៅសិលានៃប្រាសាទដែលបញ្ចាក់ប្រាប់ថាជាតិខ្មែររឹងដូចថ្មរគ្មានថ្ងៃសាបសូន្យនិងកំពុងតែជៈក្លិនក្រអូបសុះសាយពេញសកលលោកអោយកាន់តែស្គាល់និងស្ងប់ស្ញែងជាតិខ្មែរខ្លាំងឡើងៗ។

ស្លាបបក្សីនៅកន្ទុយរ៉ូបតំណាងអោយសន្តិភាពរបស់កម្ពុជាក្នុងសម័យតេជោ ដូចពាក្យមួយឃ្លារបស់ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍គឺ សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព»។

គួរជម្រាបផងដែរថា​ មហោស្រពភាពយន្តទីក្រុង Cannes ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុង Cannes ប្រទេសបារាំង ចាប់តាំងពីឆ្នាំ១៩៤៦ ដោយគោលបំណងនៃកម្មវិធីនេះគឺដើម្បីជួបជាមួយសិល្បករ តារាសម្តែង ផលិតករជុំវិញពិភពលោក ដើម្បីអាចផ្លាស់ប្តូរគ្នា ខណៈសំបុត្រចំបុត្រចូលរួមកម្មវិធីនេះ មានតម្លៃចាប់ពី ៦ពាន់ដុល្លាររហូតដល់ ២៥ពាន់ដុល្លារក្នុងមួយនាក់ ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

មិនបាច់ហោះទៅក្រៅប្រទេស! ចង់បង្កើតប្រេនថ្នាំដុសធ្មេញ សាប៊ូខ្មែរ ទាក់ទងរោងចក្រមួយនេះចំណេញពេល ចំណាយតិច
Pov Saru
December 17 2025
159 views

#គំនិតរកស៊ី

រួមគ្នាខ្មែរខ្លាំង! គ្រឹះស្ថានផលិតឱសថកូនខ្មែរដ៏ធំមួយនេះ នឹងមិនតម្លើងថ្លៃថ្នាំ ទោះវត្ថុធាតុដើមនាំចូលមួយចំនួនឡើងថ្លៃក៏ដោយ
Pov Saru
December 9 2025
37 views

#គំនិតរកស៊ី

ព្យាបាលជំងឺមហារីកកុមារ! កម្មវិធី ១នេះស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ សង្គ្រោះអនាគតក្មេងៗ កម្ពុជា
Tror Sopheap
November 26 2025
136 views

#គំនិតរកស៊ី

ហាង IKu Coffee-អុីគឹ កាហ្វេ៖ នេះជារបៀបលក់ពិសេស លក់ឱ្យដាច់ ឱ្យភ្ញៀវមានសុខភាពល្អ
Tror Sopheap
November 16 2025
112 views

#គំនិតរកស៊ី

មិនធម្មតា! បងស្រី វរលក្ខណ៍ យកត្រប៉ែជាបង្អែមខ្មែរ ច្នៃជាភេសជ្ជៈ ១នេះមានរសជាតិលើសពីកាហ្វេ
Tror Sopheap
November 2 2025
66 views

#គំនិតរកស៊ី

ចង់លក់ដាច់បង្កើនចំណូលកើន អ្នកត្រូវប្រើក្បួននេះពីកញ្ញា ឡេង ឡេង
Tror Sopheap
October 29 2025
286 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia