គំនិតរកស៊ី
វ័យ២០ឆ្នាំឡើង ត្រូវពិនិត្យសុខភាព៧ចំណុចនេះជាដាច់ខាត បើចង់បានអាយុវែងគ្មានជំងឺ​ច្រើនមុខ
Senghong Kong
October 7 2022
5 K views

ការពិនិត្យសុខភាព គឺជាវិធីការពារខ្លួនពីជំងឺធ្ងន់ធ្ងរណាមួយដែលអាចកើតឡើងដោយមិនដឹងខ្លួន។ អ្នកស្រីវេជ្ជបណ្ឌិត Dr. Keri Peterson ជាវេជ្ជបណ្ឌិតឯកទេសវេជ្ជសាស្ត្រផ្ទៃក្នុងល្បីម្នាក់នៅក្នុងទីក្រុងNew York បានលើកឡើងថាការពិនិត្យសុខភាពជាប្រចាំអាចជួយសង្រ្គោះជីវិតរបស់អ្នកបាន។ កាលណាមានបញ្ហាសុខភាពណាមួយ ឆាប់ដឹងយើងនឹងងាយស្រួលទប់ស្កាត់ផលវិបាក និងឆាប់ព្យាបាលឱ្យប្រសើរឡើងវិញបាន ទោះបីជាជំងឺមហារីក បើយើងដឹងក្នុងដំណាក់កាលដំបូង ក៏អាចមានឱកាសច្រើនក្នុងការជាសះស្បើយឡើងវិញបាន។

ជាទូទៅវេជ្ជបណ្ឌិតនែណាំឱ្យ ធ្វើការពិនិត្យសុខភាពហោចណាស់១ឬ២ដងក្នុង១ឆ្នាំ ប៉ុន្តែប្រហែលជាមានបងប្អូនជាច្រើននៅមិនដឹងថាគួរពិនិត្យផ្នែកណាខ្លះ។ ខាងក្រោមនេះ ជាផ្នែកសំខាន់ៗដែលអ្នកត្រូវធ្វើការពិនិត្យជាចាំបាច់ ដែលចែករំលែកដោយគេហទំព័រ everydayhealth

១ ពិនិត្យសម្ពាធឈាម៖ សមាគមន៍បេះដូងអាមេរិក (AHA) និយាយថា ប្រសិនបើសម្ពាធឈាមរបស់អ្នកទាបជាង 120/80 (mm Hg) គឺវាស្ថិតនៅក្នុងកម្រិតល្អ ប្រសិនបើឃើញលើសនេះមានន័យថាអ្នកមានខ្លាញ់កកច្រើននៅក្នុងសរសៃឈាម ឬហៅថាលើសសម្ពាធឈាមនេះឯង។ ចាប់ពីអាយុ២០ឆ្នាំឡើងទៅ គួរតែធ្វើការពិនិត្យសុខភាពឱ្យបាន១ឬ២ដងក្នុង១ឆ្នាំ។ ជំងឺលើសសម្ពាធឈាម វាក៏បង្កជាផលវិបាក អាចធ្វើឱ្យមានបញ្ហាជំងឺបេះដូង ទឹកនោមផ្អែម ដាច់សរសៃឈាមខួរក្បាល និងផ្សេងៗទៀតបានយ៉ាងងាយ។

២ ពិនិត្យកូឡេស្តេរ៉ុល៖ កម្រិតកូឡេស្តេរ៉ុលលកើនឡើង នាំហានិភ័យខ្ពស់បង្កជាជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។ មនុស្សក្នុងវ័យ២០ឆ្នាំឡើងទៅ កូឡេស្តេរ៉ុល គួរតែតិចជាង 200 (mg/dl) ឬអាចចន្លោះពី 200 ទៅ 239 mg/dl ។ ហេតុនេះអ្នកចាំបាច់ត្រូវតែពិនិត្យកម្រិតកូឡេស្តេរ៉ុល ជាចាំបាច់ ចៀសវាងឡើងខ្ពស់ខ្លាំង គ្រោះថ្នាក់ដល់សុខភាព។

៣ ពិនិត្យរកកោសិកាមហារីកស្បូន (Pap Smears)ស្ត្រីវ័យចន្លោះពី២១ដល់៦៥ឆ្នាំ​ ត្រូវធ្វើការតេស្តពិនិត្យរកកោសិកាមហារីកស្បូនរៀងរាល់៣ឆ្នាំម្ដង។ ដោយសារជំងឺមហារីកដែលកើតលើប្រព័ន្ធបន្តពូជ មិនមានបង្ហាញចេញពីអាការឱ្យដឹងជាមុនក្នុងដំណាក់កាលដំបូងនោះទេ នៅពេលដែលចេញជារោគសញ្ញាតែងតែវិវត្តទៅជាមហារីកទៅហើយ។ ហេតុទាមទារឱ្យស្ត្រីយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យសុខភាព និងចាក់វ៉ាក់សាំងការពារ។

៤ ពិនិត្យរកមហារីកសុដន់៖ មហារីកសុដន់ជាជំងឺមួយដែលសម្លាប់មនុស្សជាច្រើនជារៀងរាល់ឆ្នាំទូទាំងពិភពលោក។ សមាគមន៍ជំងឺមហារីកអាមេរិកនិយាយថា សម្រាប់ស្ត្រីគួរតែពិនិត្យរកមហារីកសុដន់ជាប្រចាំឆ្នាំ ចំពោះអាយុ៥០ឆ្នាំឡើង គេណែនាំឱ្យពិនិត្យMammograms រៀងរាល់២ឆ្នាំម្ដង។

៥ ពិនិត្យកម្រិតជាតិស្ករនៅក្នុងឈាម៖ ជាតិស្ករក្នុងឈាមកើតឡើង ជាធាតុបង្កនៃជំងឺទឹកនោមផ្អែម។ មនុស្សសម័យថ្មីច្រើនរស់នៅស្រណុក មិនសូវមានសកម្មភាពបញ្ចេញញើស ទទួលទានអាហារផ្អែម គ្រឿងកំប៉ុង អាហារកែច្នៃជាប្រចាំ ងាយនឹងមានហានិភ័យកើតជំងឺទឹកនោមផ្អែមទាំងវ័យក្មេង។

៦ ពិនិត្យដង់ស៊ីតេឆ្អឹង៖ ជំងឺពុកឆ្អឹងក៏ជាជំងឺមួយដែលគួរឱ្យព្រួយបារម្ភ ហេតុនេះអ្នកមិនគួររំលងក្នុងការពិនិត្យសុខភាពឆ្អឹងរបស់អ្នកឡើយ។

៧ ពិនិត្យសុខភាពមាត់ធ្មេញ៖ ធ្មេញក៏អាចបង្កមេរោគ ជាជំងឺកាចបង្កគ្រោះថ្នាក់សល់ជីវិតផងដែរ។ ចំពោះមនុស្សពេញវ័យឡើងទៅ គួរធ្វើការពិនិត្យសុខភាពមាត់ធ្មេញឱ្យបាន១ឆ្នាំ២ដង ក្នុងនោះរួមបញ្ជូលទាំងការសម្អាតធ្មេញផងដែរ៕

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
916 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
#ចិត្តសាស្ត្រDecember 27 2024
អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
#ជំងឺDecember 27 2024
នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រDecember 26 2024
អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
#ចិត្តសាស្ត្រDecember 26 2024
ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia