ការថែរក្សាសុខភាពឲ្យបានល្អ មិនមែនជារឿងងាយស្រួលនោះទេ តែដើម្បីបានសុខភាពល្អ អ្នកត្រូវមានការព្យាយាមខ្លាំង ចំណាយពេលវេលា លុយ និងមានផែនការសម្រាប់ធ្វើការហាត់ប្រាណ។ ពេលអ្នកមានសុខភាពល្អ អ្នកក៏មានអារម្មណ៍ល្អ និងធ្វើកិច្ចការបានល្អជាប្រចាំផងដែរ។ វីធី០៤យ៉ាងនេះ ជារបៀបក្នុងការរស់នៅរបស់អ្នកគួរចាប់ផ្តើមសារជាថ្មីដើម្បីធ្វើការផ្លាស់ប្តូរទម្លាប់ចាស់ៗ ចេញ។
១. អ្នកត្រូវមានការរៀបចំមុខម្ហូប
មានមនុស្សភាគច្រើនបានចំណាយេពេលវេលាជាច្រើនក្នុងការដើរទិញទំនិញជាមុខម្ហូប និងមានការចំណាយលុយជាច្រើន។បើអ្នកមុខនឹងទៅទិញម្ហូបនៅឯផ្សារ អ្នកត្រូវមានបញ្ជីរាយមុខម្ហូបជាគោលដៅ ដែលជាអាហារជំនួយដល់សុខភាព និងធ្វើឲ្យអ្នកមានការចំណាយតិច។ ហើយពេលអ្នកមានបញ្ជីមុខម្ហូប អ្នកត្រូវការជ្រើសរើសមុខម្ហូបណា និងភេសជៈណាដែលល្អ ដើម្បីជួយសុខភាពរបស់អ្នក។ វិធីនេះធ្វើឲ្យអ្នកដឹងថា មុខម្ហូបមួយណាដែលមានគុណភាព ឬគ្មានគុណភាព ហើយវាជួយថែទាំសុខភាពរបស់អ្នកបានល្អទៀតផង។
២. អ្នកមានទម្លាប់គេងឲ្យបានល្អ
ការដេកមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព។ តាមលោក Thomas Kekker បាននិយាយថា ការគេងលក់ គឺជាខ្សែសង្វាក់សម្រាប់ការផ្សារភ្ជាប់សុខភាព និងរាងកាយរបស់អ្នក។ អ្នកដែលគេងបានល្អជាមនុស្សមានទម្លាប់ក្នុការគេងបានទៀងទាត់។ ហើយមានការសិក្សាជាច្រើនបាននិយាយថា ការក្រោកពីពីព្រឹកជារៀងរាល់ថ្ងៃអាចនាំឲ្យមានផលវិជ្ជមាន ដូចជាមានសកម្មភាពខ្លាំងជាងមុខ ការគិរវិជ្ជមាន និងមានស្មារតីរឹងមាំ។ អ្នកត្រូវមានកាលវិភាគទម្លាប់ក្នុងការដេកឲ្យបានពី ៧ ទៅ ៨ ម៉ោងក្នុមួយថ្ងៃ។
៣. អ្នកត្រូវមានក្រុមសម្រាប់ធ្វើការហាត់ប្រាណ
ពេលយើងមានការហាត់ប្រាណតែម្នាក់ឯង ធ្វើឲ្យយើងក្លាយជាមនុស្សខ្ចិល មានការធុញទ្រាំ និងហាត់ប្រាណមិនបានយូរទេ។ បើអ្នកមានមិត្តធ្វើការហាត់ប្រាណជាមួយគ្នា ទីមួយ អ្នកបានសន្យាជាមួយមិត្ត អ្នកមានការគោរពសន្យា និងមានការខ្លាចចិត្ត ទីពីរ ធ្វើឲ្យអារម្មណ៍បានសប្បាយៗ និងទីបី ធ្វើឲ្យសុខភាពបានល្អផងដែរ។ ពេលអ្នកមានទម្លាប់ធ្វើការហាត់ប្រាណបានហើយ អ្នកនឹងមានការហាត់ប្រាណដោយខ្លួនបានល្អ។
៤. អត្ថប្រយោជន៍ក្នុងការហាត់ប្រាណ
ការហាត់ប្រាណជាប្រចាំជួយដល់សុខភាពឲ្យរឹងមាំ និងជួយពង្រឹងសាច់ដុំ និងបង្កើតឲ្យអ្នកចេះអត់ធ្មត់ក្នុងការស៊ូទ្រាំក្នុងជីវិត។ ហើយការហាត់ប្រាណនេះ វាជួយផ្តល់អុកស៊ីសែនដល់សួតរបស់អ្នកបានយ៉ាងល្អ និងមានសាធាតុចិញ្ចឹមជាលិការបស់អ្នក។ ហើយពិសេសជួយដល់សុខភាពបេះដូង និងធ្វើឲ្យអ្នកមានថាមពលដើម្បីដោះស្រាយការងារប្រចាំថ្ងៃបានល្អផងដែរ៕
ប្រភពៈ Benefits of Early Risers
ប្រែសម្រួលដោយ៖ទ្រ សុភាព