ជំងឺ
ពិបាកបត់ជើងមានសញ្ញាសង្ស័យកើតឫសដូងបាតដំណាក់កាលដំបូង ឆាប់ធ្វើរឿងនេះបន្ទាន់ការពារខ្លួន
Senghong Kong
January 29 2023
658 views

ប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ បង្កជាបញ្ហាបត់ជើងមិនទៀងទាត់ ពិបាកបត់ជើង បត់ជើងម្ដងៗចំណាយពេលរាប់ម៉ោង ក្តៀន បត់ជើងមិនអស់ ឈឺចាប់ រមាស់ អាចមានឈាម ប្រឹងខ្លាំងនៅពេលបត់ជើងយូរៗ ធ្វើឱ្យសរសៃវែនហើមប៉ោង ឬអាចដាច់រលាត់ រហែករន្ធគូថ អាចបង្កឱ្យក្លាយជាជំងឺឫសដូងបាត នេះយោងតាម វេជ្ជបណ្ឌិត ម៉ៅ ម៉េងលន់ ឯកទេសឫសដូងបាតនិងជំងឺទូទៅ។

មានបងប្អូនជាច្រើនដែលជួបបញ្ហានេះ ភាគច្រើនពួកគាត់ជ្រើសរើសយកការញ៉ាំផលិតផលហ្វាយប័រ ជំនួយដើម្បីឱ្យបត់ជើងស្រួល។ លោកវេជ្ជបណ្ឌិត ម៉ៅ ម៉េងលន់ បានពន្យល់ថា អាហារបំប៉ន និងហ្វាយប័រទាំងនោះ គេច្រើនផលិតចេញពីពពួកកាកសរសៃ ហ្វាយប័រ ឬពីគ្រាប់ធញ្ញជាតិ និងវត្ថុធាតុដើមមួយចំនួនទៀត។ បើសួរថាអាចព្យាយាលឫសដូងបាត ជាដាច់ឬទេ សុំឆ្លើយថាការព្យាបាលរបស់វាគឺមិនច្បាស់លាស់នោះទេ។ ដោយសារអាហារបំប៉នមានសកម្មភាពតិចតួចបំផុត ដែលអាចឱ្យសរសៃវែនឫសដូងបាតរួមតូច និងងាយស្រួលបត់ជើង។

ការប្រើអាហារបំប៉ន ភាគច្រើនត្រូវប្រើជាប់រហូត នៅពេលញ៉ាំធូរ ពេលឈប់ញ៉ាំ ហើយអាការពិបាកបត់ជើងងាយត្រឡប់មកវិញដដែល។ ខុសពីការព្យាបាលឫសដូងបាតតាមបែបវេជ្ជសាស្ត្រ ដូចជាការចងឱ្យជ្រុះឫសដូងបាត និងការចាក់ឱ្យជ្រុះជាដើម ដែលវាអាចព្យាបាលជា។ នៅពេលដែលពិបាកបត់ជើង បងប្អូនគួរតែមើលលើរបបអាហារប្រចាំថ្ងៃរបស់ខ្លួនឯងឡើងវិញ។ ព្យាយាមទទួលទានជាតិកាកសរសៃឱ្យបានច្រើន កាត់បន្ថយសាច់ អាហារផ្អាប់ អាហាកែច្នៃ គ្រឿងស្រវឹង ភេសជ្ជៈជាតិហ្គាស ជំនួសមកវិញឱ្យការញ៉ាំម្ហូបអាហារដែលមានបន្លែ ផ្លែឈើ និងត្រី និងត្រីឱ្យបានច្រើន។ 

គួរទទួលទានទឹកហោចណាស់ពី៨ទៅ១០កែវ ឬ២លីត្រក្នុងមួយថ្ងៃ ព្រមទាំងចៀសវាងការទទួលទានជាតិកាហ្វេអ៊ីន។ ក្នុងនោះប្រភពverywellhealth បានឱ្យដឹងផងដែរ សម្រាប់បន្លែផ្លែឈើដែលសម្បូរជាតិកាកសរសៃពីធម្មជាតិមានដូចជា សាឡាត ត្រពាំងបារាំង ឆៃថែវក្រហម ផ្សិត ល្ពៅ ពងបារាំង ស្ពៃក្ដោប និងបន្លែបៃតងជាច្រើនទៀត។ ចំណែកឯងពពួកផ្លែឈើវិញមានដូចជា ប៉ោម ចេក ផ្លែប័រ ផ្លែប៉េស គីវី សារី ជាដើម។ អ្នកក៏អាចយកបន្លែ និងផ្លែឈើមួយចំនួនក្រឡុកបញ្ចូលគ្នា ធ្វើការហ្វាប័រធម្មជាតិទទួលទានរាល់ថ្ងៃបានផងដែរ ប៉ុន្តែកុំបន្ថែមស្ករឬទឹកដោះគោខាប់ពីលើ។ មួយវិញទៀត ការធ្វើលំហាត់ប្រាណ ក៏អាចជួយបង្កើនរំញ័រក្នុងក្រពះ ជំរុញការរំលាយអាហារឱ្យលឿនជាងមុន បានផងដែរ ហេតុនេះគួរឆ្លៀតហាត់៣០នាទីជារៀងរាល់ថ្ងៃ។

ការផ្លាស់ប្តូរអារម្មណ៍អាហារ ជាផ្នែកធំមួយជួយសម្រួលប្រព័ន្ធរំលាយអាហារឡើងវិញបានល្អ។ ផ្លាស់ប្តូរត្រឹម១សប្ដាហ៍ អ្នកនឹងឃើញថាដំណើរការបត់ជើងចាប់ផ្ដើមល្អជាងមុន ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ មិនអាប់អួរដូចមុននោះទេ។ លោកវេជ្ជបណ្ឌិត ម៉ៅ ម៉េងលន់ បានលើកឡើងផងដែរថា ប្រសិនបើអ្នកកើតឫសដូងបាតក្នុងដំណាក់កាលដំបូង ការផ្លាស់ប្តូររបបអាហារនេះ អាចជួយការពារមិនឱ្យវិវត្តទៅកាន់តែធ្ងន់ធ្ងរ និងអាចធ្វើឱ្យសុខភាពប្រសើរឡើងវិញបានដោយមិនប្រើបាច់ប្រើថ្នាំ ឬព្យាបាលគ្រាន់តែទទួលទានអាហារឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ ប្រសិនបើអ្នកផ្លាស់ប្តូររបបអាហារហើយ សង្កេតឃើញថានៅតែមិនប្រសើរឡើង មានលៀនសាច់នៅទ្វារលាមក មានឈាម សូមលើកទឹកចិត្តឱ្យទៅពិនិត្យជាមួយពេទ្យជំនាញ ព្រោះបញ្ហានេះមិនបណ្ដាលមកពីជំងឺឫសដូងបាតតែ១មុខទេ អាចមកពីជំងឺផ្សេងៗទៀតបញ្ហាក្រពះ ឬអាចជាមហារីករន្ធគូថបាន៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
6.6 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
5.6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.1 K views

#ជំងឺ

ប្រយ័ត្នតិចផង! ៦រោគសញ្ញាបញ្ជាក់ថា អ្នកមានជំងឺមហារីកច្រមុះ
Tror Sopheap
January 6 2026
4.2 K views

#កីឡា

ហូបអាហារបែបនេះ ធ្វើឱ្យហាត់ប្រាណបានយូរ ហើយឆាប់ស្រកគីឡីលឿន
Tror Sopheap
January 5 2026
2.6 K views

#អាហារ

ពេលព្រឹកនេះ! ពិសារភេសជ្ជៈ ៣នេះជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
January 15 2026
1.9 K views
អត្ថបទថ្មីៗ
#អាហារJanuary 19 2026
ពេលព្រឹក! ញ៉ាំភេសជ្ជៈ ២មុខនេះ ដាស់ខួរក្បាលឱ្យស្រឡះ គិតបានលឿន
#កុមារJanuary 19 2026
ចង់ឱ្យកូនមានខួរក្បាលពូកែចាំ និងឆ្លាតវៃ ឪពុកម្តាយគួរទម្លាប់កូនញ៉ាំអាហារទាំង ៣នេះ
#កុមារJanuary 19 2026
តិចស្តាយក្រោយ! កូនដុះដុំសាច់ខួរក្បាល និងគាំងភាសារទំនាក់ទំនងជាមួយឪពុកម្តាយ ព្រោះរឿង ១នេះ
#អាហារJanuary 19 2026
បុរសៗ បន្តទម្លាប់ ១នេះ កាន់តែស្វិតអាប្អូនតូចកាន់តែលឿន លើគ្រែខ្សោយណាស់
#ចិត្តសាស្ត្រJanuary 19 2026
សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
#ចិត្តសាស្ត្រJanuary 19 2026
គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia