កីឡា
នោមញឹកលើសពី៨ដង/ថ្ងៃជាសញ្ញាខូចប្លោកនោម គួរហាត់ប្រាណ២របៀបនេះរាល់ថ្ងៃដើម្បីព្យាបាល
Mourn Kunthea
July 19 2022
18.4 K views

នរណាខ្លះកំពុងមានបញ្ហានោមញឹក មួយថ្ងៃៗស្ទើរតែអង្គុយធ្វើការមិនកើតរវល់តែទៅបន្ទប់ទឹក អាការបែបនេះសូមប្រញាប់ទៅពិនិត្យជាបន្ទាន់ ព្រោះវាជាសញ្ញាបញ្ជាក់ថាសុខភាពរបស់អ្នកកំពុងតែទ្រុឌទ្រោម និងមានជំងឺហើយ។

យ៉ាងណាមិញយោងតាមប្រសាសន៍របស់ អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានឱ្យដឹងថា មនុស្សគ្រប់រូបមិនថាបុរសឬស្រ្តីនោះទេ បើក្នុងមួយថ្ងៃនោមចន្លោះពី ៤ ទៅ ៨ដងជារឿងធម្មតា ប៉ុន្តែបើលើសពី ៨ ដងគេហៅថាមនុស្សនោមញឹក។ ហើយអ្នកដែលនោមញឹកខុសធម្មតានេះជាសញ្ញា រលាកប្លោកនោម។ មួយវិញទៀតប្រសិនជាអ្នកមិនប្រញាប់ព្យាបាលឱ្យទាន់ពេលវេលាទេនោះ ជំងឺរលាកប្លោកនោម វានឹងបង្កទៅជាជំងឺ Interstitial Cystitis (IC) ជំងឺនេះធ្វើឱ្យយើងចុកអួលៗនៅថ្ងាសក្រោម នោមញឹកញាប់ និងធ្វើឱ្យបុគ្គលនោះខូចប្លោកនោមមិនខាន។

បន្ថែមពីលើនេះទៀត បើតាមការបញ្ជាក់ពី medicalnewstoday បានឱ្យដឹងថាចំពោះអ្នកដែលកំពុងមានបញ្ហានោមញឹកខុសធម្មតា ដើម្បីការពារប្លោកនោមរបស់អ្នកកុំឱ្យខូច ឬរលាកអ្នកគួរធ្វើលំហាត់ប្រាណ ២របៀបនេះឱ្យបានជារៀងរាល់ថ្ងៃ៖

១. លំហាត់ប្រាណរបៀប Kegel៖ អ្នកដែលមានបញ្ហានោមញឹកគឺមកពីកត្តាផឹកទឹកច្រើនលើសចំនួន និងកត្តាសាច់ដុំអាងត្រគាកចុះខ្សោយ។ លំហាត់ប្រាណបែប Kegel គឺយើងអាចធ្វើ២ដងក្នុងមួយថ្ងៃ ដើម្បីជួយពង្រឹងសាច់ដុំអាងត្រគាកដែលចុះខ្សោយឱ្យត្រឡប់មករឹងមាំឡើងវិញ។ ក្នុងលំហាត់ប្រាណបែប Kegel នេះអ្នកអាចអនុវត្តដូចជា៖

· គេងនៅលើឥដ្ឋរាបស្មើ ដាក់ដៃឱ្យត្រង់ បញ្ឈរជង្គង់ រួចពើងផ្នែកត្រគាងឡើងទៅលើរយៈពេល៣វិនាទីម្តងរួចទម្លាក់ចុះមកវិញ។ ធ្វើសកម្មភាពបែបនេះដដែលៗចំនួន ២០ ទៅ ២៥ដង។ អ្នកអាចហាត់ប្រាណរបៀប Kegel នេះចំនួន ២ដងក្នុងមួយថ្ងៃគឺពេលព្រឹកនិងពេលល្ងាចវាជួយឱ្យសាច់ដុំអាងត្រគាករបស់អ្នកឆាប់រឹងមាំ និងការពារប្លោកនោមរបស់អ្នកកុំឱ្យខូចឬរលាកផងដែរ។

5 Pelvic Floor Exercises for Anyone and Everyone - GudStory

២. លំហាត់ប្រាណអាងត្រគាក៖ ក្រៅពីហាត់បែប Kegel អ្នកគួរតែហាត់ប្រាណអាងត្រគាកមួយរបៀបទៀតគឺ ដំបូងឈរឱ្យត្រង់ខ្លួន កន្ធាចជើងចេញពីគ្នាចំនួន៣សង់ទីម៉ែត្រ រួចធ្វើសកម្មភាពបន្ទន់ជង្គង់ចុះឡើងៗចំនួន២០ដងរួចសម្រាក។ អ្នកអាចធ្វើលំហាត់ប្រាណបែបនេះមួយថ្ងៃ២ដងដូចគ្នា។ The Benefits of Pelvic Floor Exercises - Avant Gynecology

គូសបញ្ជាក់ផងដែរថា សកម្មភាពហាត់ប្រាណ២របៀបខាងលើគឺសំខាន់ណាស់សម្រាក់សាច់ដុំអាងត្រគាក និងជួយការពារប្លោកនោមរបស់អ្នក។ ដូច្នេះហើយសម្រាប់អ្នកដែលកំពុងមានបញ្ហានោមញឹក សូមប្រញាប់អនុវត្តលំហាត់ប្រាណនេះឱ្យបានរាល់ថ្ងៃដើម្បីព្យាបាលកុំទុកឱ្យហួសពេល។ មួយវិញទៀតប្រសិនជាអ្នកមិនចង់ហាត់ប្រាណទេអ្នកគួរតែប្រញាប់ទៅពិភាក្សាបញ្ហានោមញឹករបស់អ្នកជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកប្លោកនោមដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេល៕

អត្ថបទដោយ៖ មឿន គន្ធា


 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#កីឡា

លោកគ្រូ រាវី បញ្ជាក់ថា ចង់សម្រកគីឡូ អ្នកគួរធ្វើបែបនេះ កុំឱ្យក្រពះចេះតែឃ្លាន
Tror Sopheap
April 23 2025
877 views

#កីឡា

កុំរវល់រកស៊ីពេក! អ្នកគួរធ្វើទម្លាប់ ១នេះ ពង្រឹងសុខភាពឱ្យអ្នករកស៊ីកើនចំណូល
Tror Sopheap
April 23 2025
115 views

#កីឡា

១ថ្ងៃហាត់ប្រាណ ២០នាទីជួយអ្នកកាត់បន្ថយជំងឺកាចទាំង ៣នេះ
Tror Sopheap
April 4 2025
379 views

#កីឡា

អ្នកជំងឺទឹកនោមផ្អែម ធ្វើ៤លំហាត់ប្រាណនេះ បញ្ចុះជាតិស្ករ ដុតជាតិខ្លាញ់ រក្សាគីឡូ
Tror Sopheap
March 11 2025
1.7 K views

#កីឡា

ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម
Tror Sopheap
March 6 2025
1.8 K views

#កីឡា

ប្រភពចំណូលធំៗ៤របស់ Ronaldo ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករមានចំណូលច្រើនជាងគេ
Tror Sopheap
February 22 2025
91 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia