ជំងឺ
ប្រយ័ត្នអ្នកលើសគីឡូ! គ្រូពេទ្យប្រាប់ ៣ ចំណុចនេះ សម្រកគីឡូ ហើយគ្មានជំងឺក្នុងខ្លួន
Pov Saru
October 8 2025
1.1 K views

ការឡើងគីឡូខ្លាំងគឺជាបញ្ហាប្រឈមមួយរបស់មនស្សជាច្រើន ដ្បិតមើលទៅវាធម្មតាតែការពិតវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពដែលយើងមិនដឹងខ្លួន។ នៅពេលរាងកាយយើងលើសទម្ងន់ កោសិកាខ្លាញ់នឹងកើនឡើង ហើយវាត្រូវបានបំលែងទៅជាជាតិខ្លាញ់អាក្រក់ ធ្វើឱ្យរាងកាយប្រឈមនឹងជំងឺផ្សេងៗ។

លោកវេជ្ជបណ្ឌិត ថេង យូដាលីន អ្នកឯកទេសជំងឺបេះដូង និងសរសៃឈាមនៅមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា ជំងឺលើសជាតិខ្លាញ់អាចកើតឡើងចំពោះមនុស្សគ្រប់វ័យ។ បើមិនយកចិត្តទុកដាក់ទេ វាអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ ដូចជាប៉ះពាល់ដល់សរសៃឈាមក្បាល បេះដូង អាចធ្វើឱ្យបេះដូងស្ទះឈប់ដំណើរការ។ លើសពីនេះ ការលើសជាតិខ្លាញ់នៅក្នុងខ្លួនក៏ អាចបណ្ដាលឱ្យឈឺសន្លាក់ ឈឺជើង។ ជាពិសេស សន្លាក់ជង្គង់ជាផ្នែកដែលទទួលផលប៉ះពាល់ជាងគេនៅពេលរាងកាយយើងឡើងគីឡូខ្លាំង។ ខ្លាញ់នៅក្នុងរាងកាយក៏អាចបង្កឱ្យមានជាតិអាស៊ីតក្នុងឈាមខ្ពស់ បណ្ដាលឱ្យសន្លាក់រងការរលាក ឬឈឺសន្លាក់ជាញឹកញាប់ដែរ។

យ៉ាងណាមិញ ដើម្បីជៀសវាងបញ្ហាទាំងនេះ លោកវេជ្ជបណ្ឌិត ថេង យូដាលីន បានណែនាំ ៣ វីធីធំៗដូចជា៖

១. រៀបចំរបបអាហារឱ្យបានត្រឹមត្រូវ៖ អ្នកគួរជៀសវាងអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងស្ករ ដូចជាអាហារកំប៉ុង អាហារបែប Fast food ឬអាហារពេលយប់។ អាហារទាំងនេះគឺជាមូលហេតុធ្វើឱ្យឡើងគីឡូលឿន។ ត្រូវជ្រើសរើសអាហារដែលមានប្រយោជន៍ ដូចជា បន្លែ ផ្លែឈើ ត្រី ហើយត្រូវគ្រប់គ្រងបរិមាណអាហារឱ្យបានត្រឹមត្រូវ។

២. ផ្លាស់ប្ដូរទម្លាប់រស់នៅ៖ វាជាចំណែកដ៏សំខាន់មួយដូចជាការ ឈប់ជក់បារី កាត់បន្ថយការផឹកស្រា ហើយសំខាន់ជាងគេគឺ ត្រូវធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំ។ ការរត់លេង ហែលទឹក ឬដើរលេងប្រចាំថ្ងៃក៏អាចជួយដុតខ្លាញ់ និងធ្វើឱ្យបេះដូងរបស់យើងដំណើរការបានល្អដែរ។ ប្រសិនបើអ្នកមានជំងឺប្រចាំកាយដូចជាលើសឈាម ឬទឹកនោមផ្អែម ត្រូវញុំាថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិតឱ្យទៀងទាត់។

៣. ជៀសវាងការប្រើថ្នាំសម្រកគីឡូដោយគ្មានការត្រួតពិនិត្យ៖ ថ្នាំសម្រកគីឡូ ឬថ្នាំចាក់ដែលគេផ្សាយតាមបណ្តាញសង្គម មិនមែនគ្រប់ប្រភេទមានសុវត្ថិភាពទេ។ ការសម្រកគីឡូដោយវិធីធម្មជាតិ ដូចជា ការគ្រប់គ្រងអាហារ ការហាត់ប្រាណ និងការរស់នៅដោយមានទម្លាប់ល្អ គឺជាវិធីដ៏មានប្រសិទ្ធភាព និងសុវត្ថិភាពបំផុត។ វាមិនត្រឹមតែជួយឱ្យអ្នកស្រកទម្ងន់ទេ ថែមទាំងជួយឱ្យអ្នកមានសុខភាពល្អដែរ។

កាលដែលមានសុខភាពល្អមិនមែនជាអ្វីដែលយើងអាចរកទិញបាននៅតាមផ្សារ ប៉ុន្តែជាអ្វីដែលយើងអាចបង្កើតនិងថែរក្សាបានដោយខ្លួនឯង ប្រសិនបើយើងចាប់ផ្ដើមថែទាំខ្លួនឯងចាប់ពីថ្ងៃនេះទៅតាមរយៈការផ្លាស់ប្ដូររបបអាហារ ផ្លាស់ប្ដូរទម្លាប់រស់នៅ និងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។ ហើយសំខាន់ជាងគេនោះគឺត្រូវតែឧស្សាហ៍ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យឱ្យបានញឹកញាប់ផងដែរ ដើម្បីឱ្យប្រាដកថាសុខភាពរបស់យើងគឺល្អ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 74

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.4 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.5 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.7 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#សម្រស់October 23 2025
ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ
#កុមារOctober 23 2025
ចង់ឱ្យកូនធំឡើងរឹងមាំ មិនពឹងលើអ្នកដទៃ ឪពុកម្ដាយកុំធ្វើរឿង ៣ នេះដាក់កូន
#កីឡាOctober 23 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កីឡាOctober 22 2025
ចាយលុយតិចទេ! នេះជាក្បួនរក្សាសម្រស់ ហើយកម្ចាត់ជាតិខ្លាញ់ឱ្យស្រកគីឡូ
#សម្រស់October 22 2025
មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
#សម្រស់October 22 2025
ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia