សម្រស់
​​អស្ចារ្យណាស់! អត្ថប្រយោជន៍របស់ប៉ោមខៀវ ជួយសម្រកគីឡូ​ និងការពារជំងឺទាំងនេះ

បងប្អូនច្រើននិយមបរិភោគផ្លែប៉ោមពណ៌ក្រហម ហើយភាគច្រើននៅលើទីផ្សារយើងក៏សង្កេតឃើញថា​ ផ្លែប៉ោមក្រហមក៏សម្បូរលក់ជាងប៉ោមខៀវផងដែរ។ ក៏ប៉ុន្តែបើនិយាយពីអត្ថប្រយោជន៍របស់ផ្លែប៉ោមទាំង២ពណ៌នេះ គឺល្អមិនចាញ់គ្នាប៉ុ្មនានោះទេ​ គឺសុទ្ធសឹងតែអាចជួយដល់សុខភាព​និងសម្រស់របស់យើងដូចគ្នា។

ក៏ប៉ុន្តែ នៅថ្ងៃយើងនឹងមកនិយាយអំពីអត្ថប្រយោជន៍រវបស់ផ្លែប៉ោមខៀវ ដែលនឹងជួយសម្រកគីឡូ ជួយឱ្យស្បែកម៉ដ្ឋស្អាត​និងការជួយបំប៉នសរសៃសក់។

សម្បូរដោយជាតិកាកសរសៃ៖ ផ្លែប៉ោមខៀវសម្បូរដោយជាតិកាកសរសៃច្រើនដែលជួយសម្អាតប្រព័ន្ធ និងបង្កើនការរំលាយអាហារបានល្អ ឱ្យមានភាពងាយស្រួលក្នុងបន្ទរបង់ មិនបណ្ដាលឱ្យមានការទល់លាមក។ ដោយសារតែវាជួយសម្រួលការបន្ទរបង់និង ជំរុញការរំលាយអាហារដូចនេះ ទើបធ្វើឱ្យអ្នកអាចស្រកគីឡូបានផងដែរ។

មានជាតិខ្លាញ់ទាប៖ សម្រាប់អ្នកដែលកំពុងហាត់ប្រាណព្យាយាមសម្រកគីឡូ ការញ៉ាំប៉ោមខៀវ គឺជាវិធីល្អបំផុតក្នុងការជួយឱ្យលោកអ្នកឆាប់ស្រកគីឡូ ពីព្រោះ សារធាតុនៅក្នុងផ្លែប៉ោមខៀវនឹងជួយប្រមូលជាតិខ្លាញ់នៅក្នុងសរសៃឈាម​និង ជួយក្នុងការរក្សាលំហូរឈាមឱ្យបានត្រឹមត្រូវដល់ដបេះដូងការពារឱកាសនៃជំងឺដាច់សរសៃឈាមខួរក្បាល។

ការពារជំងឺមហារីកស្បែក៖ ប៉ោមខៀវសម្បូរដោយវីតាមីនសេ ដែលអាចជួយការពារការបំផ្លាញកោសិកាស្បែកដោយរ៉ាឌីកាល់សេរី និងទប់ស្កាត់ការកើតមហារីកស្បែកផងដែរ។ បន្ថែមពីនេះ វីតាមីនសេ នឹងជួយបំពេញចន្លោះខ្វះខាតនៃកោសិកាស្បែក និងជួយបង្កើតកូឡាជែនសម្រាប់ស្បែកឱ្យមានភាពក្មេង និងមិនងាយចាស់។

ការពារការកកឈាម៖ ទឹកផ្លែប៉ោមខៀវ គឺជាប្រភពសក្តានុពលនៃវីតាមីនខេ ដែលជាធាតុជួយឱ្យឈាមកកត្រឡប់មកសភាពដើមវិញ។ បន្ថែមពីនេះ សម្រាប់អ្នកដែលមានបញ្ហាមករដូវមិនទៀង អាចធ្វើការញ៉ាំជាមួយប៉ោមខៀវ ឬ​ទឹកប៉ោមខៀវដើម្បីជួយឱ្យដល់រំហូរឈាមបានល្អផងដែរ។

គួរបញ្ជាក់ថា ប្រសិនបើលោកអ្នកកំពុងតែមានបញ្ហាឡើងគីឡូ និងកំពុងព្យាយាមស្រកគីឡូលោកអ្នកអាចជ្រើសរើសការញ៉ាំផ្លែឈើមួយប្រភេទនេះបាន ដោយសារតែវាមានជាតិស្ករតិច មានជាតិកាកសរសៃខ្ពស់ មិនធ្វើឱ្យឡើងគីឡូឡើយ។ បន្ថែមពីនេះ ផ្លែឈើនេះក៏ជួយការពារជំងឺផ្សេងៗដូចដែលបានរៀបរាប់ខាងលើផងដែរ។

ដូចនេះ សម្រាប់អ្នកចង់សម្រកគីឡូ អ្នកដែលចង់បានស្បែកស្អាតស្រស់ថ្លា និងមានបញ្ហាខ្មៅស្រអាប់ លោកអ្នកអាចជ្រើសញ៉ាំផ្លែឈើមួយប្រភេទនេះបាន។

អត្ថបទស្រាវជ្រាវដោយ៖ តឹក ស៊ីថា


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia