គំនិតរកស៊ី
៧ជំហាន ដើរទៅរកភាពជោគជ័យលើវិស័យអនឡាញ ដែលអ្នកត្រូវតែដឹង

អ្នកណាក៏ចង់មានអាជីវកម្មផ្ទាល់ខ្លួន​ តែការចាប់ផ្ដើម និងផ្លូវទៅបង្កើតអាជីវកម្មហាក់ដូចជាមិនងាយសោះឡើយ។ បច្ចេកវិទ្យាកាន់តែទំនើប អាជីវកម្មស្ទើរតែគ្រប់ប្រភេទផ្លាស់ប្តូរមកធ្វើទីផ្សារតាមរយៈវិស័យអនឡាញ ប្រិយមិត្តខ្លះចង់ចាប់ផ្ដើមនិងគេដែរ តែមិនដឹងគួរដើរផ្លូវណា តោះមកដឹងពីជំហានទាំង៧នេះ នឹងជួយរកផ្លូវថ្មីឱ្យប្រិយមិត្តបាន៖

តាមកិច្ចសម្ភាសផ្ទាល់ជាមួយចាបបៃតង អ្នកស្រី បូ ស៊ីនួន ជាអគ្គនាយការក្រុមហ៊ុន បូ ស៊ីនួន ខូអិលធីឌី បានឱ្យដឹងថា ប្រសិនបើចង់ចាប់ផ្ដើមរកស៊ីលើវិស័យអនឡាញ ហើយមានដើមទុនតិចនោះ ជំហានទី១៖ គួរចាប់ផ្ដើមពីតូចទៅ ដោយធ្វើការតំណាងចែកចាយផលិតផលគេសិន។ ចង់ធ្វើជាតំណាងចែកចាយក្រុមហ៊ុនណាមួយ គួរតែតេស្តប្រើផលិតផលនោះជាមុន ហើយមើលលើម្ចាស់ប្រ៊េន តើគាត់ជាមនុស្សបែបណា ក្រុមហ៊ុនទុកចិត្តបានទេ ម្ចាស់ប្រ៊េនចេះធ្វើទីផ្សារឱ្យតំណាងទេ ចរិតក្នុងការដឹងនាំរបស់គាត់ត្រូវគ្នាជាមួយនិងយើងទេ។ ត្រង់កន្លែងនេះ មិនលើកទឹកចិត្តឱ្យចាប់ផ្ដើមភ្លាមធ្វើធំភ្លាមទេ គួរចាប់ផ្ដើមម្ដងបន្តិចៗ សន្សំចំណេះ រៀនសូត្រពីគេ ទាំងការលក់ ការធ្វើទីផ្សារ ចំណេះជំនាញផ្សេងៗទៀត ការគ្រប់គ្រងមនុស្ស វិធីដោះស្រាយបញ្ហាភ្ញៀវ និងតំណាងចែកចាយ ដើម្បីទុកធ្វើជាថ្នាលដើរទៅមុខ។

ជំហានទី២ ៖ គួរចូលរៀនតាមសិក្ខាសាលាផ្សេងៗឱ្យបានច្រើន ការរៀនសូត្រគ្មានដែនកំណត់ទេ ចង់តាមទាន់និន្នាការសង្គមត្រូវតែប្រលូកចូលសង្គមឱ្យបានច្រើន។ អ្នកស្រីលើកទឹកចិត្តថា ការរៀនសូត្រពីអ្នកដទៃ មិនមានអ្វីខាតបង់នោះទេ តិចឬច្រើនយើងនឹងទទួលបានចំណេះដឹងថ្មី។

ជំហានទី៣៖ រៀនសូត្រពីអតិថិជន ត្រូវដឹងថាអតិថិជនជួបបញ្ហាអ្វីខ្លះ? មានតម្រូវការអ្វីខ្លះ? ងាយស្រួលយើងដឹងថាអាចបង្គ្រប់តម្រូវការគាត់បានឬអត់? យើងនឹងដឹងពីវិធីស្ថាបនាផលិតផលខ្លួនឯង។ ចាប់ឱ្យបានច្បាស់ពីបញ្ហា តម្រូវការ និងទីផ្សារជាក់ស្ដែង។

ជំហានទី៤ ៖ សន្សំទុនសិន មុននឹងចាប់ផ្ដើម។ យើងដឹងហើយអ្វីក៏ដោយមិនអាចចាប់ផ្ដើមភ្លាមបានផលភ្លាមទេ សន្សំទុនឱ្យបានសមល្មម ថានឹងអាចចំណាយនិងទប់ទល់ពេលខាតបង់បានខ្លះសិនចាំចាប់ផ្ដើម។ ដើម្បីសន្សំទុនឆាប់បានគ្រប់នេះទៀត ត្រូវច្បាស់លាស់រឿងចំណូលចំណាយ កត់ត្រាបែងចែកឱ្យច្បាស់ទើបយើងចាយលុយត្រូវ មិនបាត់ដើមបាត់ចុង។

ជំហានទី៥ ៖ អ្នកស្រីបានសន្សំកេរិ៍្តឈ្មោះ តាំងពីនៅជាតំណាងចែកចាយគេ។ នៅពេលដែលមានតំណាងចែកចាយបន្ត យើងត្រូវតែស្មោះត្រង់និងមានទំនួលខុសត្រូវខ្ពស់ជាមួយពួកគាត់។ អ្នកស្រីរកស៊ីជាង៥ឆ្នាំ ប្រាកដណាស់មុននឹងជោគជ័យក៏ជួបបញ្ហាដោយសារក្រុមហ៊ុនមិនតិចទេ តែអ្នកស្រីសុខចិត្តប្រមូលផលិតផលមកវិញ មិនឱ្យតំណាងចែកចាយអ្នកស្រីជួបបញ្ហា ហេតុនេះហើយទើបនៅពេលដែលអ្នកស្រី​បង្កើតប្រ៊េនផ្ទាល់ខ្លួន នៅតែអាចរក្សាដៃគូសហការបានជាច្រើន។

ជំហានទី៦ ៖ សិក្សាពីខាងរោងចក្រដែលយើងនឹងសហការផលិតផលិតផលជាមួយឱ្យបានច្បាស់លលាស់។ អ្នកស្រីនិយាយថា រោងចក្រមានច្រើនមិនខ្វះទេ តែយើងត្រូវប្រាកដសិក្សាលំអិតសិន ថារោងចក្រនោះពិតជាអាចផ្ដល់ផលិតផលល្អឱ្យយើងបាន។

ជំហានទី៧ ៖ បន្តការរៀនសូត្រជាប្រចាំ។ សង្គមជឿនលឿន បើយើងយកតែចំណេះចាស់ៗ មកធ្វើការក្នុងសម័យអភិវឌ្ឍច្បាស់ណាស់យើងនឹងដើរមិនទាន់គេ។ អ្នកស្រីសូមលើកទឹកចិត្តថា បន្តការរៀនសូត្រឱ្យបានច្រើន ជំនាញលក់ ជំនាញនិយាយ ជំនាញគ្រប់គ្រង ព្រមទាំងអានសៀវភៅឱ្យបានច្រើន ដើម្បីជាជំនួយបណ្ដុះគំនិតរបស់យើង។

ជំហានទាំង៧នេះ សុទ្ធតែអ្នកស្រី បូ ស៊ីនួន ដកស្រង់ចេញពីបទពិសោធន៍ពិតរបស់អ្នកស្រីផ្ទាល់តែបានអនុវត្តបានផលរួមមកហើយ។ បច្ចុប្បន្នអ្នកស្រី ក៏បានគ្រប់គ្រងនឹងដឹកនាំប្រ៊េនសាប៊ូកក់សក់ V-Help របស់អ្នកស្រីដំណើរការយ៉ាងខ្លាំងលើទីផ្សារកម្ពុជាផងដែរ។សង្ឃឹមថាប្រិយមិត្តនឹងរៀនបានមេរៀនបណ្ដុះគំនិតថ្មីៗពីអត្ថបទមួយនេះ និងបន្តតស៊ូក្នុងការឆ្ពោះទៅរកក្ដីស្រមៃរបស់ខ្លួន។

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
916 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.9 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
#ចិត្តសាស្ត្រDecember 27 2024
អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
#ជំងឺDecember 27 2024
នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រDecember 26 2024
អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
#ចិត្តសាស្ត្រDecember 26 2024
ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia