ចិត្តសាស្ត្រ
ទិកនិក ៣យ៉ាង ធ្វើពេលដែលដៃគូជីវិតរបស់អ្នកលែងមានការរងសម្ពាធ ស្រ្ដេសទៀត

ដៃគូស្នេហាសំខាន់ទំនុកចិត្ត។ បើគ្មានទំនុកចិត្តទេ រស់នៅឬរាប់អានបន្តិចក៏បែកគ្នាដែរ។ ហើយចំណងស្នេហានិងមិត្តភាពសុទ្ធតែដើរតួសំខាន់សម្រាប់ដំណើរជីវិតយើងគ្រប់គ្នា ហើយក៏មានចំណងស្នេហាខ្លះកាន់តែមានសំណាងដោយសារ តែដៃគូរបស់ខ្លួនអាចបំពេញភារកិច្ចជាមិត្តភក្តិបានមួយផ្នែក ធ្វើឱ្យចំណងស្នេហាខ្លួនកាន់តែមានសុភមង្គលថែមទៀត។ បើអ្នកចង់បានចំណងស្នេហ៍បែបនេះ អ្នកគួរធ្វើរឿង ៣នេះ

១. ធ្វើជាអ្នកស្ដាប់ឲ្យល្អ៖ នៅពេលដែលដៃគូយើងមានបញ្ហាស្រ្ដេសហើយគាត់ចង់និយាយបញ្ចេញអារម្មណ៍នោះ អ្នកត្រូវតែស្តាប់ដោយបេះដូង។ អ្នកគួរតែអង្គុយនៅមួយកន្លែងហើយប្រើអារម្មណ៍ស្ដាប់គាត់និយាយជាជាងផ្ដល់ដំបូន្មានឲ្យគាត់ ព្រោះថាអ្នកដែលស្រ្ដេសពួកគាត់ទំនោរជាមិនចង់ស្ដាប់ ឬក៏ទទួលដំបូន្មានពីអ្នកណាម្នាក់ទេ តម្រូវការដែលគាត់ចង់បានគឺអ្នកជាដៃគូសូមស្ដាប់ឱ្យយល់ពីបេះដូងរបស់អ្នក។ ព្រោះការស្តាប់ដោយបេះដូងគ្មាននិយាយប្រឆាំង និងរិះគន់ ធ្វើឱ្យបញ្ចេញបានច្រើន ហើយកាន់តែស្រឡាញ់អ្នកលើសដើម។ នេះជាយោងតាមប្រភពគេហទំព័រ talkspace។

២. ឱ្យតម្លៃដៃគូជាអាទិភាពធំ៖ បុរសដែលហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ឱ្យអាទិភាពអ្នកជាងមិត្តភក្តិ គឺជាបុរសល្អម្នាក់ដែលអ្នកគួរជ្រើសរើស។ ប៉ុន្តែសូមចាំថា មិនមែនជាបុរសម្នាក់ដែលគិតតែពីស្នេហា បោះបង់ការងារ គ្រួសារ មិនរវល់អ្វីទាំងអស់ គិតតែពីចំណាយពេលច្រើនពេកលើអ្នក យកចិត្ត ទាមទារការចាប់អារម្មណ៍ នោះមិនល្អទៅវិញទេ ព្រោះមនុស្សប្រភេទនេះអាចនឹងងាយប្រែប្រួលទៅពេលខាងមុខ មិនសូវចេះគិតរឿងអនាគតវែងឆ្ងាយជាមួយអ្នកនោះទេ។

៣.អ្នកមានអារម្មណ៍សុវត្ថិភាពពេលនៅជាមួយគ្នា៖ តាមការឱ្យដឹងពីគេហទំព័រ powerofpositivity បានលើកឡើងថា បើគិតដល់មិត្តភក្តិអ្នកអាចជួបគេច្រើន នៅពេលអ្នកមិនរីករាយ ឬមានរឿងក្នុងចិត្តពេលខ្លះគ្រាន់តែបាននៅក្បែរនិយាយលេងជាមួយមិត្ត ក៏ជួយអ្នករំសាយភាពទុក្ខព្រួយបានដែរ។ ហើយអ្នកមិនចង់ឱ្យពួកគេចាកចេញពីខ្លួនអ្នកឡើយ ដោយសារអារម្មណ៍ដ៏ល្អនៅពេលអ្នកចំណាយពេលនៅក្បែរគ្នានោះឯង។ មិនខុសគ្នាប៉ុន្មានដែរពីដៃគូដែលលក្ខណៈសម្បត្តិល្អដូចមិត្តភក្តិគឺអ្នកមានអារម្មណ៍ថាគ្រប់យ៉ាងបានធូរស្បើយនៅពេលមានពេលជាមួយមនុស្សម្នាក់នោះ ដោយមិនចាំបាច់មានកម្មវិធីឬបរិយាកាសអស្ចារ្យអ្វីច្រើនទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចតាមដានផេកថ្មី គឺផេកកម្មវិធី លំហូរចិត្ត 

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ https://t.me/BusinessCambodiaBook



Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2044

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ទម្លាប់ធ្វើឱ្យជប៉ុនចេះតស៊ូ ហើយមានជំងឺតិចជាងគេថែមទៀត
Tror Sopheap
July 3 2024
168 views

#ចិត្តសាស្ត្រ

អ្នកខូចចិត្ត មានទុក្ខលំបាកច្រើន មកតាមក្បួននេះ ពង្រឹងចិត្តឱ្យរឹងមាំ ឱ្យមានក្តីសុខ
Tror Sopheap
July 3 2024
593 views

#ចិត្តសាស្ត្រ

អ្នកមានទម្លាប់ខ្លាំងបែបនេះ ជាវេទមន្តជប់ផ្លូវចិត្តរបស់អ្នកឱ្យចេះរីករាយហើយអាយុវែង
Tror Sopheap
July 2 2024
618 views

#ចិត្តសាស្ត្រ

ចង់បានសុភមង្គល និងក្តីសុខក្នុងគ្រួសារ ប្តីប្រពន្ធត្រូវតែចៀសឲ្យឆ្ងាយនៅរឿង ៤ចំណុចនេះ
Tror Sopheap
July 1 2024
91 views

#ចិត្តសាស្ត្រ

ព្រះពុទ្ធបញ្ជាក់ថា ឱសថ ២ ជួយបណ្តេញក្តីទុក្ខ ឱ្យជីវិតអ្នករស់នៅរីករាយ មានក្តីសុខ
Tror Sopheap
June 28 2024
868 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៤នេះជួយផ្លូវចិត្តរបស់អ្នករស់នៅឆ្ងាយពីបញ្ហាបាក់ទឹកចិត្ត និងភាពតានតឹង
Tror Sopheap
June 28 2024
929 views
អត្ថបទពេញនិយមប្រចាំខែ

#សម្រស់

៤ វិធីធ្វើឱ្យខ្លួនឯងស្អាតជាងមុន ក្នុងរយៈពេល២សប្តាហ៍
Senghong Kong
July 2 2024
1.5 K views

#សម្រស់

កត្តា៣ធ្វើឱ្យលាបឡេការពារកម្ដៅថ្ងៃរួចស្ទះរន្ធរោមឡើងមុនកប់
Senghong Kong
July 2 2024
1.4 K views

#ជំងឺ

អាហារ៣ពេញនិយម៣ ស្រ្តីពពោះគួរចៀស កុំញ៉ាំតាមគ្នាប្រយ័ត្នប៉ះពាល់ទាំងម៉ាក់និងកូន
Mourn Kunthea
July 2 2024
1.3 K views

#ជំងឺ

ញុំា៥មុខនេះ ជួយស្រូបជំងឺមហារីក ថែមទាំងការពារតម្រងនោមឱ្យអ្នករីករាយបានទៀត
Thida Pet
July 1 2024
1.2 K views

#ជំងឺ

ទម្លាប់អាក្រក់៣ បង្កគ្រោះថ្នាក់ដល់ទ្វារមាស មានបញ្ហាឆ្លងមេរោគ ធ្លាក់សរ៉ាំរ៉ៃ រមាស់ ក្លិនមិនល្អតាំងពីក្មេង
Mourn Kunthea
July 3 2024
997 views

#ជំងឺ

អាហារ៣ក្រុម បើស្រីៗបន្តញ៉ាំច្រើនខ្លាំងលើសកម្រិត អាចបង្កហានិភ័យប្រឈមនឹងបញ្ហាស្វិតស្បូន
Mourn Kunthea
July 2 2024
919 views
អត្ថបទថ្មីៗ
#អាហារJuly 4 2024
ហេតុផល៥យ៉ាង ដែលគួរតែកាត់បន្ថយការញុំាអាហារខ្លោចឱ្យបាន បង្ការកុំឱ្យសុខភាពប្រឈមនឹងការកើតជំងឺ
#អាហារJuly 4 2024
ញុំា៣មុខនេះទៅ បើចង់កាត់គីឡូ​កាត់ខ្លាញ់ កុំឱ្យឡើងខ្លាំង
#ជំងឺJuly 4 2024
៣មុខ ស្រូបជំងឺមហារីក ស្រីៗចង់ការពារ​ឧស្សាហ៍ញុំាផង
#ជំងឺJuly 4 2024
របៀបគេងចំនួន២ អ្នកមានផ្ទៃពោះគួរចៀស បើមិនចង់ឱ្យពិបាកដកដង្ហើម ម៉ាក់ៗមានបញ្ហាចុកចង្កេះ ចុកឆ្អឹងខ្លាំង 
#សម្រស់July 4 2024
សម្រាលកូនរួចរយៈពេលប៉ុន្មានទើបអាច លាបឡេ ថែរក្សាសម្រស់ ហាត់ប្រាណថែរាងវិញបាន?
#អាហារJuly 3 2024
ភេសជ្ជៈចំនួន៤ ញុំាមុនចូលគេងជះឥទ្ធិពលល្អជួយសុខភាពខួរក្បាល ស្បែក ធ្វើឱ្យគេងលក់ស្កប់ល្អ
ទំនាក់ទំនងផ្សព្វផ្សាយនៅទីនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia