ការរស់នៅឱ្យមានសុខភាពល្អ ជាការអនុវត្តសកម្មភាពឱ្យក្លាយជាទម្លាប់ល្អ ដែលអ្នកគួរមាន ដើម្បីកម្ចាត់ជាតិខ្លាញ់ ការពារបេះដូង និងការពារលើសឈាម។ ថ្ងៃនេះ Healthy Cambodia សុំលើកផ្លែឈើមួយ មានឥទ្ធិពលកម្ចាត់ជាតិខ្លាញ់ និងការពារសរសៃឈាម ពីគេហទំព័រដ៏ល្បីមួយគឺ Express តើវាជាផ្លែឈើអ្វី?
អ្នកមានសម្ពាធឈាមខ្ពស់ និងខ្លាញ់ច្រើន (Cholesterol) ជាញឹកញាប់ត្រូវបានគេរកឃើញថាវាមានដំណើរការរួមគ្នា។ បើអ្នកមិនបានព្យាបាលជំងឺពីរនេះទេ វាមានផលវិបាកដល់បេះដូងធ្ងន់ធ្ងរ ដែលបង្កឱ្យមនុស្សស្លាប់មុនអាយុផងដែរ។
អ្នកដែលមានខ្លាញ់ច្រើន (កូលេស្តេរ៉ុលខ្ពស់ ឬCholesterol) បង្កឱ្យមានការរលាក និងធ្វើឱ្យសរសៃឈាមរួមតូច ហើយស្ទុះដោយសារជាតិខ្លាញ់ច្រើន វាបង្កើនមានសម្ពាធឈាម ហើយវាបង្កើនហានិភ័យដល់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។ ប៉ុន្តែមានផ្លែឈើមួយ បានបង្ហាញថា វាមានឥទ្ធិពល ថែទាំសុខភាពឱ្យស្រកគីឡូ ការពារជំងឺសរសៃឈាម ជំងឺបេះដូង និងបង្កើនអាយុវែងផងដែរ។
គឺផ្លែប៉ោមនេះឯង (Apples)។ ពីព្រោះមានផ្ទុកនូវធាតុជាច្រើនដូចជា មានសារធាតុរ៉ែ ប៉ូតាស្យូម ដែលគេហៅថា សារជាតិ flavonoids ដែលទាំងពីរនេះមានទំនាក់ទំនងនឹងសម្ពាធឈាមនេះ។ តាមការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តលើអាហារូបត្ថម្ភនៅឆ្នាំ ២០២០ បានរកឃើញថា ការទទួលទានផ្លែប៉ោមពី ១០០០ទៅ១៥០ក្រាម ឬមួយផ្លែ ឬពីរផ្លែក្នុងមួយថ្ងៃ មានការថយចុះហានិភ័យនៃជំងឺសរសៃឈាម បេះដូង សម្ពាធឈាម និងកម្ចាត់ជាតិខ្លាញ់ផងដែរ។ លោកវេជ្ជបណ្ឌិត Chris Steele បានលើកពាក្យបុណ្យមួយឃ្លាបានសរសេរនៅឆ្នាំ ១៨០០ បាននិយាយថា “ផ្លែប៉ោម ជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែមប្រភេទទី២ និងមហារីកពោះរៀន។”
ចុចLike ផេក Healthy Cambodia ដើម្បីទទួលព័ត៌មានសុខភាព និងគន្លឹះថែសុខភាពថ្មីៗ
ការស្រាវជ្រាវទៅលើបុរសនិងស្ត្រី មានសុខភាពល្អចំនួន ៣០ នាក់ ដែលមានអាយុចន្លោះពី ៣៣ ទៅ ៧០ ឆ្នាំ បានវាយតម្លៃលទ្ធផល ជួយកាត់បន្ថយជាតិខ្លាញ់ និងការពារជំងឺលើឈាមបានយ៉ាងល្អ។ ហើយអ្នកគួរតែបន្ថែម លំហាត់ប្រាណ ដើម្បីសម្រកជាតិខ្លាញ់ លាងជាតិពុល ហើយសរសៃឈាម ដំណើរការបានល្អទៅកាន់ខួរក្បាល ដើម្បីធ្វើឱ្យអ្នកអាយុវែងផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព