ជំងឺ
វ៉ាក់សាំង ៣ប្រភេទ មនុស្សស្រីគួរតែមាននៅក្នុងខ្លួនឱ្យគ្រប់ ការពារកុំឱ្យងាយកើតជំងឺកាចៗមួយចំនួនទៅថ្ងៃខាងមុខ
Pheakdey Pao
June 17 2024
3.2 K views

មុននឹងនិយាយទៅដល់ប្រភេទវ៉ាក់សាំង Admin សុំសួរទៅកាន់បងប្អូនស្រីៗ ១សំណួរ ២សំណួរសិនថា តើរាល់ថ្ងៃនឹងក្នុងខ្លួនបានទទួលវ៉ាក់សាំងអ្វីខ្លះហើយ? តើវ៉ាក់សាំងដែលចាក់នោះ គ្រប់ចំនួនទៅតាមក្រុមគ្រូពេទ្យកំណត់ដែរទេ?

សម្រាប់មនុស្សស្រីប្រសិនបើនិយាយពីវ៉ាក់សាំងចាក់ អាចនឹងត្រូវការច្រើនប្រភេទខុសពីបុរសៗ ហើយប្រសិនជាវ៉ាក់សាំងទាំងនោះ ត្រូវតែចាក់ទៅតាមកាលកំណត់ត្រឹមត្រូវជាមួយនឹងក្រុមគ្រូពេទ្យឯកទេសថែមទៀត បើមិនដូច្នេះទេ អាចនឹងត្រូវចាក់សារដើមឡើងវិញ ដើម្បីបានប្រសិទ្ធិភាពពីវ៉ាក់សាំងទាំងនោះ។ ខាងក្រោមនេះ ជាប្រភេទវ៉ាក់សាំង ៣សំខាន់ៗដែលស្ត្រីគ្រប់រូបគួរតែមាននៅក្នុងខ្លួន​ និងចាក់ឱ្យគ្រប់ចំនួនផងដែរ៖

១. វ៉ាក់សាំងតេតាណូស៖ វ៉ាក់សាំងតេតាណូស (Td vaccine) ជាប្រភេទវ៉ាក់សាំងដែលមានមុខងារវ៉ាក់សាំង Td អាចការពារជំងឺតេតាណូស (តេតាណូសតាមរយៈការវះកាត់ ឬមុតរបួសផ្សេងៗ) និងការពាររោគខាន់ស្លាក់ផងដែរ។

វ៉ាក់សាំងប្រភេទនេះ គេចាក់ទៅលើស្ត្រីមានអាយុចន្លោះពី១៥-៤៤ឆ្នាំ ចាក់៥ដង ទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យបង្អែក និងត្រូវចាក់បន្ថែមនាក្នុងអំឡុងពេលមានផ្ទៃពោះ។

២. វ៉ាក់សាំងការពារមហារីកមាត់ស្បូន (HPV)៖ វ៉ាក់សាំង HPV ជាប្រភេទវ៉ាក់សាំងដែលមានសមត្ថភាពការពារមហារីប្រព័ន្ធបន្តពូជ និងជំងឺសិរមាន់ ប្រសិទ្ធិភាពរបស់វាអាចការពារបានរហូតទៅដល់ 90% ឯណោះ។ សម្រាប់ដំណាក់នៃការចាក់វ៉ាក់សាំង HPV ត្រូវបានគេគិតទៅតាមអាយុ និងមានប្រសិទ្ធិភាពកាន់តែខ្ពស់នៅពេលបានចាក់គ្រប់នៅក្នុងវ័យក្មេង៖

- អាយុ ៩-១៤ ឆ្នាំ ចាក់២ដង (០,៦-១២ ខែ) បានន័យថា ចាក់លើកទី២ គឺចន្លោះពេល ៦ទៅ ១២ខែ ក្រោយពីចាក់លើកទី១។

- អាយុលើសពី ១៤ឆ្នាំ ត្រូវចាក់៣ដង (0, ១-២, ៦ខែ) បានន័យថា លើកទី២ គឺចាក់ចន្លោះ១ទៅ ២ខែ ក្រោយចាក់លើកទី១ ចំណែកលើកទី៣ គឺចាក់៦ខែក្រោយពីលើកទី ១។

៣. វ៉ាក់សាំងការពាររលាកថ្លើមប្រភេទB៖ ប្រភេទវ៉ាក់សាំងនេះ សម្រាប់មនុស្សស្រីក៏ចាំបាច់ត្រូវចាក់ឱ្យបានគ្រប់ផងដែរ ដើម្បីហានិភ័យប្រឈមនឹងការកើតជំងឺរលាកថ្លើមB ទៅពេលខាងមុខ និងក្នុងលក្ខខណ្ឌធ្វេសប្រហែសណាមួយ។ វ៉ាក់សាំងប្រភេទតម្រូវឱ្យចាក់៣ដង ទៅតាមរយៈពេលដែលក្រុមគ្រូពេទ្យកំណត់ដូចគ្នា។

យ៉ាងណាមិញ ទាក់ទិនទៅនឹងប្រធានបទវ៉ាក់សាំង ចង់បញ្ជាក់បន្ថែមទៅកាន់បងប្អូនដែរ សម្រាប់សុខភាពមនុស្សស្រីមិនមានតែវ៉ាក់សាំងទាំង៣ខាងលើនេះទេ នៅមានវ៉ាក់សាំងផ្សេងៗទៀតដែលត្រូវចាក់បន្ថែមដើម្បីការពារកោសិការាងកាយតាមផ្នែកផងដែរ។ ប្រសិនបជាបងប្អូនចង់ដឹងកាន់តែច្បាស់ពីអំពីប្រភេទវ៉ាក់សាំងបន្ថែម អាចសួរនាំបានជាមួយនឹងក្រុមគ្រូពេទ្យបង្អែក មន្ទីរពេទ្យតូច ធំ ឬនៅតាមគ្លីនិកក៏បានដូចគ្នា៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.3 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាសបិទមន្ទីរពេទ្យ ១នេះ មកពីប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈធ្ងន់ធ្ងរ
Tror Sopheap
March 12 2026
7.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
7 K views

#អាហារ

ផ្លែឈើខ្មែរ ៥នេះ ពូកែដុតបំផ្លាញជាតិខ្លាញ់ក្នុងពោះលឿន មានរាងស្អាត
Tror Sopheap
March 10 2026
5.7 K views
អត្ថបទថ្មីៗ
#ជំងឺMarch 17 2026
គួរដឹងពីជំងឺរើម! ៤ ទៅ ៥ថ្ងៃ មុនកើតចេញជំងឺជំងឺរើម អ្នកជំងឺមានអាការៈបែបនេះ
#ព័ត៌មានMarch 17 2026
ក្រសួងអប់រំប្រកាសឱ្យកូនសិស្សទាំងអស់ មិនឱ្យធ្វើរឿង ១នេះ ក្នុងម៉ោងរៀន ឬម៉ោងចេញលេង
#ព័ត៌មានMarch 16 2026
ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
#ព័ត៌មានMarch 16 2026
មន្ទីរ​សុខាភិបាល​ប្រកាសបិទទីតាំងពេទ្យផ្តល់សេវាឯកជន ២កន្លែង គ្មានច្បាប់​អនុញ្ញាត
#ព័ត៌មានMarch 16 2026
កុំឱ្យហួស! ប័ណ្ណបើកបរផុតកំណត់ អ្នកកាន់ឯកសារ ៤មុខនេះ ធ្វើនៅទីតាំងទាំងនេះ បានគ្រប់ខេត្ត
#ព័ត៌មានMarch 16 2026
ក្រសួងសុខាភិបាលប្រកាសពីស្រ្តីអាយុ ៤៥ឆ្នាំម្នាក់បានឆ្លងវីរុស ១នេះ និងវិធីបង្ការ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia