អាហារ
ការធ្វើទឹកត្រឡាចទទួលទានខ្លួនឯងផ្ដល់ឱ្យអ្នកនូវសុវត្ថិភាព និង សុខភាពទាំង០៤នេះ
MC LyHouy
March 14 2021
3.1 K views

ស្របពេលអាកាសធាតុកំពុងកើនឡើងកម្ដៅណ្ដាលឱ្យមនុស្សជាច្រើនកង្វះនូវជាតិទឹក ទើបជាហេតុនាំឱ្យពពួកគាត់ងាយប្រឈមនឹងការអាការៈក្ដៅក្នុង និងហេវហត់អស់កម្លាំងជា​ខ្លាំង។ ដោយមើលឃើញកត្ដាដែលនាំឱ្យមានបញ្ហាសុខភាពក្នុងរដូវក្ដៅបែបនេះ ក្នុងថ្ងៃនេះក្រុមការងារ Healthy Cambodia យើងនឹងណែនាំភេសជ្ជៈម្យ៉ាងដែលជួយអ្នកក្នុងបំពេញជាតិទឹក និងផ្ដល់ឱ្យអ្នកនូវសុខភាពល្អនោះគឺ “ទឹកត្រឡាច”។ អត្ថប្រយោជន៍នៃការញុំាទឹកត្រឡាចរួមមាន៖

១. ជួយដល់ការរំលាយអាហារ

ក្នុងទឹកត្រឡាចជួយដល់ការំលាយរបស់អ្នកយ៉ាងល្អ។ វាមានការឡូរីទាប ប៉ុន្ដែមានផ្ទុកសារធាតុចិញ្ចឹមនិងជាតិសរសៃច្រើនក្នុងការរំលាយអាហាររបស់អ្នក មិនថែមទាំងប៉ុណ្ណោះវាជួយជួយកម្ពស់រាងកាយឱ្យមានសុខភាពល្អថែមទៀតផង។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថានៅក្នុងទឹកត្រលាចគឺជាប្រភពនៃជាតិសរសៃដែលជួយឱ្យពោះវៀនរបស់អ្នកក្នុងរំលាយអាហារ និងជួយអ្នកក្នុងការសម្រកទម្ងន់បានទៀតផង។

២.ជួយបញ្ចុះកម្ដៅក្នុងខ្លួន និងផ្ដល់ជាតិទឹក

បច្ចុប្បន្នស្របពេលមនុស្សមួយចំនួនកង្វះក្នុងការញុំាទឹកទើបបណ្ដាលឱ្យពួកគាត់ងាយប្រឈមនឹងអាការៈក្ដៅក្នុង និងខ្វះជាតិទឹកច្រើន ដូននេះទឹកត្រឡាចជាភេសជ្ជៈដ៏ល្អពិសេសដែលមានធាតុមួយក្នុងការបញ្ចុះកម្ដៅពីក្នុងខ្លួនអ្នកបានយ៉ាងរហ័ស ហើយជួយបន្ថែមជាតិទឹកដល់អ្នកឡើងវិញ។

៣.ជួយពេញថាមពលឡើងវិញ

ការញុំាទឹកត្រឡាចត្រជាក់ៗមួយកែវទៅពីកែវស្របពេលដែរអ្នកហេវហត់អស់កម្លាំង វាមានអត្ថប្រយោជន៏អ្នកក្នុងការបំពេញថាមពលឡើងវិញ។ វាមានផ្ទុកដោយការបូនអ៊ីដ្រាត និងជាតិស្ករទាបជាសមាសធាតុដ៏ល្អមួយដែលជួយផ្ដល់ឱ្យអ្នកនៅកម្លាំងដែលបានបោះបង់។

៤. ជួយកម្ចាត់ធាតុអាក្រក់ពីក្នុងខ្លួន

វាជួយលុបបំបាត់ចោលនូវកាកសំណល់អាក្រក់ពីរាងកាយតាមរយៈប្រព័ន្ធរំអិលណោក្នុងខ្លួនរបស់អ្នក។ ទឹកត្រឡាចជួយជម្រុញក្នុងកម្ចាត់អង្គធាតុមិនល្អដូចជាសារធាតុពុលដែលនៅកកកុញនៅក្នុងខ្លួនតាមរយៈទឹកនោមនិងញើសរបស់អ្នក។

គ្រឿងផ្សំ និងវិធីធ្វើ៖

គ្រឿងផ្សំរួមមាន៖ ត្រឡាច២ទៅ៣ផ្លែ(ចាស់ៗល្មម) ស្ករស អំបិល ស្លឹកតើយ៥ទៅ១០សន្លឹក។

របៀបធ្វើ៖ កាត់ត្រឡាចជាកង់ៗ(មិនចាំបាច់ចិតសំបកក៏បានដែរ) អាំងឱ្យឆ្ងុយ បន្ទាប់មកដាក់ដាំទឹកចំនួន៣លីត្រដោយបង់ស្លឹកតើយចូលជាមួយគ្នា រហូតដល់ទឹកពុះ១០០អង្សាទើបបង់ត្រឡាចដែលបានអាំងរួចចូល រួមផ្សំជាមួយអំបិលបន្ដិច និងស្ករស(ចង់ផ្អែមខ្លាំង ឬផ្អែមមតិច តាមចំណង់ចំណូលចិត្ដរបស់អ្នក) រម្ងាស់វា១០ ទៅ ១៥នាទីជារួចការស្រេច

ដូចនេះដើម្បីទទួលបាននូវសុខភាពល្អ ចៀសឆ្ងាយពីជំងឺសូមបងប្អូនកុំភ្លេចធ្វើការទទួលទានទឹកត្រឡាចជារៀងរាល់ថ្ងៃ៕

អត្ថបទដោយ៖ ភី សៅឌី

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#អាហារ

អាហារ ៥ ប្រភេទជួយការពារសក់ស្កូវមុនអាយុ ជួយបំប៉នសក់ពីខាងក្នុង
Pov Saru
October 29 2025
6 views

#អាហារ

ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
Tror Sopheap
October 28 2025
2.6 K views

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
602 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
649 views

#អាហារ

ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
Pov Saru
October 21 2025
1.8 K views

#អាហារ

ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
Tror Sopheap
October 19 2025
3.2 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.5 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia